ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អេហ្ស៊ីប ៖ ស្លាប់​12នាក់​ក្នុង​ការ​ប៉ះទង្គិចគ្នា​រវាង​​​ពួកបាតុករ​​ និង​​ប៉ូលិស​

14 ឆ្នាំ មុន

មនុស្ស​​​៥​នាក់​ទៀត​​​ស្លាប់​ក្នុង​ការ​​​ប៉ះទង្គិច​គ្នា​រវាង​​​​ពួក​បាតុករ​​ និង​កង​កម្លាំង​​ប៉ូលិស ​​នៅ​មុខ​ក្រសួង​​មហាផ្ទៃ​​នា​ទីក្រុង​គែរ ​ធ្វើ​​ឱ្យ​ចំនួន​អ្នក​ស្លាប់​​​ក្នុងប្រទេស​​​ដោយសារ​បាតុ​កម្ម​ហិង្សា​ឡើង​​ដល់​​​​១២នាក់ហើយ ។ ​នេះជា​តុល្យ​ការ​​ថ្មី​មួយ​ប្រកាស​កាលពីថ្ងៃទី​​​៤ កុម្ភៈ ដោយ​ក្រសួង​សុខា​ភិបាល​អេហ្ស៊ីប​។​ មនុស្សទាំង​​៥​នាក់​​​នេះ​ស្លាប់​កាលពីថ្ងៃទី​​​៤ កុម្ភៈ ​ក្នុងពេលមានការ​​ប៉ះទង្គិចគ្នា​​រវាង​ពួក​បាតុ​ករ​ និងប៉ូលិស​​​នៅមុខ​​អគារ​​ក្រសួង​មហាផ្ទៃ ។ ​មនុស្ស​​​២នាក់​​​​ស្លាប់​កាលពី​ថ្ងៃទី​​៣ កុម្ភៈ ​​ក្នុង​ការ​​ប៉ះទង្គិចគ្នា​​​នៅ​មុខ​​ក្រសួង​មហាផ្ទៃ​​​ដែរ​។ ​

នៅ​ទីក្រុង​ស៊ុយ​អេ ​​​ភាគឦ​សាន​​អេហ្ស៊ីប ​មនុស្ស​​​៣​នាក់​ស្លាប់ ក្នុងការប៉ះទង្គិចគ្នា​​នានា​ធ្វើ​​ឱ្យ​ចំនួន​​​អ្នក​ស្លាប់​​​ក្នុង​​​តំបន់​​នេះឡើង​ដល់​​​​៥​នាក់​។​ បាតុ​កម្មទាំងឡាយ​​បានផ្ទុះឡើង ​ដោយសារ​សោកនាដ​កម្ម​​​ពេលមាន​​ការប្រកួត​​បាល់ទាត់​នៅ​ក្រុង PORT SAÏD កាលពីថ្ងៃទី​​១ កុម្ភៈ ​​​កន្លង​​មក​​នេះ ដោយ​ក្នុង​​សោក​នាដ​កម្ម​នេះ មនុស្ស​​ដល់​ទៅ​​​​៧៤​នាក់​ត្រូវ​ស្លាប់ ​ហើយ​​​១.០០០​នាក់​​ត្រូវ​របួស ។​ បាតុ​កម្ម​បានកើតមាន​​ក្នុងប្រទេស​​រយៈ​ពេល​​៣ថ្ងៃ​ជាប់​ៗគ្នា​មក​ហើយ ៕​​