ក្រុមហ៊ុនហុងដា ជប៉ុនត្រូវបានគេព្យាករណ៍ ពីការធ្លាក់ចុះទ្វេដងក្នុងត្រីមាសចុងក្រោយនៃ ដំណើរការរកប្រាក់ចំណេញរបស់ខ្លួន ហើយក៏ ត្រូវគេប៉ាន់ស្មានពីការខាតបង់កាន់តែធំធេងរយៈពេលមួយឆ្នាំ ព្រោះគ្រោះមហន្តរាយធម្មជាតិក្នុងប្រទេសជប៉ុន និងប្រទេសថៃដែលវាយប្រហារខ្លាំងពេក ។ ក្រុមហ៊ុនហុងដាផលិតរថយន្តធំលេខ៣របស់ប្រទេសជប៉ុន គឺក្រុមហ៊ុននេះ យឺតយ៉ាវបំផុត ក្នុងការស្តារនៃការរាំងស្ទះការផ្គត់ផ្គង់ បន្ទាប់ពី មានគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី ខែមីនា ស្របពេលក្រុមហ៊ុននោះតែមួយគត់ដែលមានរថយន្តក្នុងរោងចក្រលិចក្នុងទឹកជំនន់ជាប់ជាប្រវត្តិសាស្ត្ររបស់ថៃ ។
ការរងគ្រោះនេះ ត្រូវបានគេរំពឹងថា នឹងរុញទម្លាក់ប្រាក់ចំណូលរបស់ក្រុមហ៊ុនចាប់ពីខែតុលា ដល់ខែធ្នូធ្លាក់ចុះ៣៥ភាគរយមកត្រឹម៨១ពាន់លានយ៉េនឬ១,០៦ពាន់លានដុល្លារ ។ នេះបើតាមការស្ទង់មតិរបស់អ្នកវិភាគ៩នាក់ ។ ក្រុមហ៊ុនហុងដា បានប្រកាសពីការពិនិត្យពិច័យឲ្យបានល្អិតបន្ទាប់ពីក្រុមហ៊ុនដកចេញនូវយន្តការក្នុងខែតុលា ដោយសារហេតុផលថា វាមិនទាន់ច្បាស់លាស់ទៅលើផលិតផលដែលអាចដំណើរការឡើងវិញក្នុងប្រទេសថៃ ។ ក្រុមហ៊ុនហុងដាគឺជាក្រុមហ៊ុនជប៉ុនទីមួយដែលចេញរបាយការណ៍ប្រាក់ចំណូលត្រីមាសទី៣លឿនជាងគេ ហើយក្រុមហ៊ុននឹងចេញនូវរបាយការណ៍វិវឌ្ឍន៍នៃផលិតផលក្នុងប្រទេសថៃនាពេលឆាប់ៗខាងមុខ ។
ក្នុងឆ្នាំ២០១១ ផលិតផលសរុបរបស់ក្រុមហ៊ុនហុងដា នៅជុំវិញពិភពលោកធ្លាក់ចុះពី៥លានគ្រឿង មកត្រឹមតែ២,៩០៩លានគ្រឿងគឺធ្លាក់ចុះប្រហែល៣លានគ្រឿង ជាលើកទីមួយក្នុងរយៈពេល៨ឆ្នាំ ។ បណ្តាក្រុមហ៊ុនជប៉ុនទាំងអស់លើកលែងតែក្រុមហ៊ុននីស្សាន់ ក៏ផលិតរថយន្តចេញតិចតួច ប៉ុន្តែទំហំនៃការធ្លាក់ចុះតិចតួចជាងក្រុមហ៊ុនហុងដា ។ ចាប់ពីដំណាច់ឆ្នាំរហូតដល់ថ្ងៃទី៣១ កុម្ភៈ ឆ្នាំ២០១២ អ្នកវិភាគចំនួន២៤នាក់ យល់ឃើញថា ក្រុមហ៊ុនហុងដា នឹងមានប្រាក់ចំណូល២៨៣ពាន់លានយ៉េន ធ្លាក់ចុះ៥០ភាគរយពីឆ្នាំ២០១០ទៅឆ្នាំ២០១១ ស្របពេលវាក៏ទទួលរងការវាយប្រហារពីអត្រាប្រាក់យ៉េនឡើងថ្លៃធៀបប្រាក់ដុល្លារ និងអឺរ៉ូ។
ការព្យាករណ៍នេះ ហាក់ដូចជាខ្ពស់ជាងការព្យាករណ៍ របស់ក្រុមហ៊ុនដែលបានព្យាករណ៍នៅខែសីហា ថាមានប្រាក់ចំណូលត្រឹមតែ២៧០ពាន់លានយ៉េន ។ ទោះជាយ៉ាងណា សម្រាប់ឆ្នាំ២០១២ ក្រុមហ៊ុនផលិតរថយន្តទាំងអស់សុទ្ធតែត្រៀមការប្រកួតប្រជែងយ៉ាងក្តីគគុកដូចជានៅសហរដ្ឋអាមេរិក ដែលជាទីផ្សាររថយន្តដ៏ធំ ក៏មានក្រុមហ៊ុនរថយន្តក្នុងស្រុក Ford ក្រុមហ៊ុន Gerneral Motor និងក្រុមហ៊ុនផលិតរថយន្តបរទេស Hyndai Motor របស់កូរ៉េខាងត្បូង និងគូ ប្រជែងរួមជាតិតូយ៉ូតាជប៉ុន ។
ម្យ៉ាងទៀតស៊េរីរថយន្ត Honda Civicត្រូវគេរិះគន់ជាច្រើន។ លោកប្រធាននាយកប្រតិបត្តិក្រុមហ៊ុនហុងដា Takanobu Ito និយាយថា មូលហេតុនៃការរំខានដល់ការលក់ ចេញក្នុងត្រីមាសចុងក្រោយដោយសារការលក់ចេញរបស់ក្រុមហ៊ុនតូយ៉ូតា នូវស៊េរី Corolla។ ក្រុមហ៊ុនមានគោលដៅកើនឡើងចំនួន២៥ភាគរយក្នុងការលក់ចេញលើទីផ្សារអាមេរិក ។ តាមព័ត៌មានក្រៅផ្លូវការថា ក្រុមហ៊ុនតូយ៉ូតា និងនីស្សាន់ នឹងប្រកាសពីសាច់ប្រាក់ក្នុងត្រីមាសទី៣របស់គេនៅថ្ងៃទី៧ និងទី៨ខែកុម្ភៈ ៕
ចែករំលែកព័តមាននេះ