លោកAnoop Singh នាយកIMF សម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក និយាយថា ទ្វីប អាស៊ីមិនប្រឈមមុខគ្រោះលុយក្តៅ (Hot money)ឬលំហូរសាច់ប្រាក់របស់ប្រទេសមួយចូលទៅកាន់ប្រទេសមួយផ្សេងទៀតដែលមានអត្រាកាប្រាក់ខុសគ្នា កើនឡើងឡើយដោយសារថា តំបន់ស្ថិតនៅលើទីតាំងមួយដ៏ល្អក្នុងការដោះស្រាយចំពោះការហូរចូលនៃមូលធនធៀបជាមួយអតីតកាល ។
គាត់បន្តថា អាស៊ីមានបទពិសោធន៍ពេញខ្លួន ក្នុងការដោះស្រាយលំហូរលុយក្តៅ ។ អាស៊ីបាន កសាងផែនការជាមុន ហេតុនេះពេលប្រាក់ចូល មកវិញ វានឹងហូរចូលទៅកាន់ទីតាំងដ៏សមរម្យមួយដែលត្រូវការសម្រាប់កំណើនស្ថេរភាពក្នុងក្រមខណ្ឌមធ្យម ហើយចៀសឆ្ងាយពីលុយក្តី ។ លោក Singh បានឆ្លើយតបនឹងការបារម្ភធំពីភាពមិនពិតប្រាកដនៃដើមទុន ឬដែលគេហៅថា លុយក្តី ដែលជន់លិចចូលទ្វីបអាស៊ី ស្របពេលលទ្ធផលនៃវិធានការផ្សារហ៊ុនត្រូវបានប្រកាសឡើងនៅទ្វីបលោកខាងលិច ។ សប្តាហ៍ដំបូងនៃខែទី១ ឆ្នាំថ្មី ឆ្នាំ២០១២ ដូចជាបង្ហាញពីការកើនឡើងនៃការវិនិយោគទុនចូលទីផ្សារកាន់តែធំឡើង ដូចជានៅសប្តាហ៍មុន មានកំណត់ត្រានៃការចាក់បញ្ចូលរូបិយវត្ថុ និងមូលប័ត្រភាគហ៊ុនដ៏ខ្ពស់បំផុតគិតចាប់ពីខែមេសា ឆ្នាំ២០១១ ដែលមានចំនួន៤,៤ពាន់លានដុល្លារ ។
ធនាគារកណ្តាលជាច្រើនត្រូវបានគេស្តីបន្ទោសចំពោះលំហូរមូលនិធិចូលទៅក្នុងទ្វីបអាស៊ីវិញ ក្នុងឆ្នាំ២០០៩-២០១០ តែមានធនាគារខ្លះបានដកមកវិញនូវឆ្នាំ២០១១ បណ្តាលឲ្យមានការធ្លាក់ចុះនៃផ្សារហ៊ុន ។ លោក Singh ជឿជាក់ថា អជ្ញាធរក្នុងទ្វីបអាស៊ីចេះយ៉ាងច្បាស់ឆ្លងតាមបទពិសោធន៍ និងមានព្រែកសម្រាប់លំហូរមូលនិធិទៅកាន់តំបន់ទ្រទ្រង់នៃកំណើន ហើយបង្វែរចូលទីផ្សារសំខាន់ៗដែលមិនទាន់មានលំនឹង។
គាត់និយាយថា ក្នុងផ្នែកជាច្រើនក្នុងទ្វីបអាស៊ី មានតម្រូវការវិនិយោគជាខ្លាំង ត្រូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ។ ពេលដែលមូលធនចូលទ្វីបអាស៊ីវិញ ខ្ញុំគិតថា អ្នកអាចដឹងថា អាស៊ីបានសាងសង់នូវសមត្ថភាពក្នុងការដោះស្រាយលំហូរមូលធនដ៏ខ្លាំងក្លាដែលវាជាជំនាញរបស់គេ ។ ក្នុងពេលលើកឡើងពីលក្ខខណ្ឌនៃព្រំប្រទល់សេដ្ឋកិច្ចក្នុងទ្វីបអាស៊ី លោក Singh និយាយថា តំបន់ទាំងមូលនៅតែមានភាពស្ងៀមស្ងាត់ក្នុងឆ្នាំនេះ បើទោះជាការប្រឈមមុខគ្រោះថ្នាក់ខាង ក្រៅដ៏ធំក្តី ជាពិសេសវិបត្តិប្រាក់បំណុលក្នុងតំបន់អឺរ៉ុប ។
ការវិនិយោគអាស៊ី និងការប្រើប្រាស់ត្រូវ បានលើកកម្ពស់។ មានន័យថា កំណើននៅតែមានកម្លាំងខ្លាំងក្លា។ យើងនៅតែយល់ថាទ្វីប អាស៊ីនៅតែអ្នកដឹកនាំនៃកំណើនដដែល ។ គាត់បានកត់សម្គាល់ថា ការដកមកវិញនូវមូលនិធិរបស់ធនាគារ ដោយសារលទ្ធផលនៃវិបត្តិប្រាក់បំណុល និងតម្រូវការដើមទុនថ្មីនោះ លែងជាក្តីបារម្ភរយៈពេលយូរទៀតហើយ ព្រោះអាស៊ី និងធនាគារមិនមែនអឺរ៉ុប បានបោះជំហានចូលបំពេញចន្លោះនៃមូលនិធិទាំងឡាយ ។
គាត់ជឿថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងអាច ចាត់ការនៃដំណើរចុះចតដ៏សុវត្ថិភាពសម្រាប់សេដ្ឋកិច្ចទ្វីបអាស៊ីដ៏ធំ និងទទួលបានកំណើនលើសពី៨ភាគរយក្នុងឆ្នាំ២០១២ ៕
ចែករំលែកព័តមាននេះ