ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ចិនប្រមាណ20​​នាក់​ត្រូវប្រជា​ជនមូលដ្ឋាន​​អេហ្ស៊ីប​មួយ​​ចាប់ជា​ចំណាប់​ខ្មាំង​

14 ឆ្នាំ មុន

​​ស្ថានទូត​ចិន​​រាយការណ៍​​​ប្រាប់ទីភ្នាក់ងារ​​សារ​ព័ត៌មាន​​ចិន​​ស៊ីនហួ​​ថា ជន​ជាតិចិន​​ប្រមាណជា​​​២០​នាក់ ​​ដែលធ្វើការ​ក្នុង​រោងចក្រ​​ស៊ីម៉ង់ត៍​មួយ​ក្នុង​ប្រទេស​អេហ្ស៊ីប​​​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​​ដោយ​ប្រជាជន​​​មូលដ្ឋានក្នុង​​ទីក្រុង ARISH ភាគ​​ខាង​ជើង​តំបន់​ស៊ីណៃ​។​ អ្នកទទួលខុសត្រូវ​​​ម្នាក់​​នៃ​​​ស្ថានទូត​​ចិន​ប្រចាំ​​​ប្រទេស​អេហ្ស៊ីប​​រាយការណ៍​ថា ​និយោជិត​​​ចិនទាំង​នេះ​កំពុងធ្វើ​​​ដំណើរ​​​​ទៅកាន់​​​រោង​ចក្រ​ពួកគេ​​តាម​​​រថយន្ត​​បឺស​មួយគ្រឿង​​​ត្រូវ​​​ប្រជា​ជន​មូលដ្ឋាន​មួយ​ក្រុមស្ទាក់​ចាប់ បន្ទាប់​មក​នាំ​ទៅ​កាន់​តង់​មួយ ដែលនៅ​ក្បែរ​​​។ ​

ស្ថានទូត​​ចិន​ស្នើ​ដល់​​រដ្ឋាភិបាល​អេហ្ស៊ីប ​ឱ្យដោះស្រាយ​​រឿង​នេះ ​ជាបន្ទាន់​ ហើយ​ប៉ូលិសត្រូវ​បានបញ្ជូនទៅ​​​ដោយ​ប្រញាប់​ប្រញាល់​​ដើម្បី​ធ្វើការ​​​​ចរចា​។​ អ្នកទទួលខុសត្រូវ​​​សន្តិសុខ​​​មូលដ្ឋាន​​ម្នាក់ថ្លែង​​ប្រាប់​ស៊ីនហួ​​​​ថា ក្រុមប្រជាជន​មូលដ្ឋាន​នេះ ទាម​ទារ​ឱ្យ​​រដ្ឋាភិបាល​​អេហ្ស៊ីប​​ដោះលែង​​​​បណ្តា​សាច់​ញាតិ​​ពួកគេ​ដែល​​ជាប់ឃុំឃាំង​ចាប់​តាំងពី​​​ច្រើន​ឆ្នាំ​​មក​ហើយ ​​ហើយបញ្ឈប់​​ការផ្គត់​ផ្គង់​​​ឧស្ម័ន​​​​ធម្មជាតិ​​ដល់​អ៊ី​ស្រាអែល ៕​