អ្នកការទូតចិនម្នាក់អះអាងប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា អ្នកទេសចរចិន១៥នាក់បានត្រូវរបួស ក្នុងនោះ៤នាក់របួសធ្ងន់ ក្នុងគ្រោះថ្នាក់រថយន្តបឺសមួយដែលកើតមានកាលពីថ្ងៃទី៣១ មករា នៅប្រទេសថៃ។ លោក GAO ZHENTING អគ្គកុងស៊ុលនៃស្ថានទូតចិនប្រចាំប្រទេសថៃឱ្យដឹងថា រថយន្តបឺសនេះដឹកអ្នកទេសចរចិន១៧នាក់ និងមគ្គុទេសក៍ម្នាក់មកពីទីក្រុងសេនហ្សេន ជាទីក្រុងមួយនៅភាគខាងត្បូងចិន បានចាកចេញពីទីក្រុងប៉ាតាយ៉ា សំដៅទៅកាន់ទីក្រុងបាងកក ។
រថយន្តនេះបានក្រឡាប់លើផ្លូវថ្នល់មួយក្នុងខេត្តចុនបូរី ចម្ងាយ៤០គីឡូម៉ែត្រពីទីក្រុងប៉ាតាយ៉ា។ ពួកអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយដែលស្ថិតនៅក្បែរកន្លែងគ្រោះថ្នាក់ ៕
ចែករំលែកព័តមាននេះ