យោងតាមទិន្នន័យផ្លូវការចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី៣១ មករា ថា កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌាមាន៨,៤% សម្រាប់ឆ្នាំសារពើពន្ធ២០១០-២០១១ ក្រោយពីការវាយតម្លៃមុននេះថា មាន៨,៥% ។ យោងតាមស្ថិតិរបស់ក្រសួងស្ថិតិ និងអនុវត្តផែនការឥណ្ឌាថា ក្នុងឆ្នាំសារពើពន្ធ២០១០-២០១១ សេដ្ឋកិច្ចឥណ្ឌាមានកំណើន៨,៤% បើប្រៀបធៀបទៅនឹងឆ្នាំមុននេះ ។
ប្រភពសំខាន់នៃកំណើនសេដ្ឋកិច្ចឥណ្ឌា គឺផ្នែកសេវាកម្មដែលមានកំណើនដល់៩,៣% ។ កំណើនផ្នែកកសិកម្មមានប្រមាណជា៧% ចំណែកខាងផ្នែកបន្ទាប់បន្សំដូចជាផលិតកម្មកម្មន្តសាល និងសំណង់មាន៧,២% ។ ម្យ៉ាងវិញទៀត ប្រាក់ចំណូលជាតិសរុបមានកំណើន៧,៩% ក្នុងឆ្នាំ សារពើពន្ធ២០១០-២០១១ បើប្រៀបធៀបទៅនឹងឆ្នាំមុននេះ ៕
ចែករំលែកព័តមាននេះ