ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំញៀន​​១​កញ្ចប់​​ត្រូវប៉ូលិស​​ចាប់​បាន​​នៅ​ពេល​ជន​ល្មើស​ផ្ញើ​តាម​រថយន្តតាក់ស៊ី

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​១​កញ្ចប់​តូច​មាន​តម្លៃ​ជា​ច្រើន​ពាន់​ ដុល្លារ​ត្រូវ​​សមត្ថកិច្ច​ចាប់​បាន​នៅ​ចំណត​​រថយន្ដ​ផ្សារ​ថ្មី ខណៈ​ជន​ប្រុង​ផ្ញើ​តាម​រថយន្ដ​តាក់ស៊ី​ពី​ភ្នំពេញ​ទៅ​ខេត្ដ​ព្រះ​សីហនុ​ កាលពី​​រសៀល​ម៉ោង​៣​ថ្ងៃ​ទី​៣១​ មករា​ ២០១២ ត្រង់ចំណត​រថយន្ដ​ផ្សារ​ថ្មី​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ។

រាជធានីភ្នំពេញ ៖ ​​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​១​កញ្ចប់​តូច​មាន​តម្លៃ​ជា​ច្រើន​ពាន់​ដុល្លារ​ត្រូវ​​សមត្ថកិច្ច​ចាប់​បាន​នៅ​ចំណត​​រថយន្ដ​ផ្សារ​ថ្មី ខណៈ​ជន​ប្រុង​ផ្ញើ​តាម​រថយន្ដ​តាក់ស៊ី​ពី​ភ្នំពេញ​ទៅ​ខេត្ដ​ព្រះ​សីហនុ​កាលពី​​រសៀល​ម៉ោង​៣​ថ្ងៃ​ទី​៣១​ មករា​ ២០១២ ត្រង់ចំណត​រថយន្ដ​ផ្សារ​ថ្មី​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ​មុន​ពេល​កើត​ហេតុ​កម្មករ​ហៅ​ភ្ញៀវ​សំរាប់​ដាក់​តាក់ស៊ី​ម្នាក់​ត្រូវ​បាន​បុរស​ម្នាក់​​ដែល​ជា​ជន​សង្ស័យ​អាយុ​ប្រមាណ​២៣​ឆ្នាំ​ជិះ​ម៉ូតូ​​ឌ្រីម​សេ​១២៥​យក​កញ្ចប់​របៀប​ជា​កា​រដូ​តូច​មក​ឱ្យ ដោយ​ផ្ញើ​កញ្ចប់​នេះ​តាម​រយៈ​រថយន្ដ​តាក់ស៊ី​ទៅ​ខេត្ដព្រះ​សីហ​នុ ហើយ​​​ជនសង្ស័យ​នោះ​បាន​កត់​លេខ​ទូរស័ព្ទ​ និង​ឱ្យនាម​ប័ណ្ណ​សំរាប់​ទាក់ទង​នៅ​ពេល​យក​ការ​ដូ​នេះ​ទៅ​ដល់ខេត្ដ​ព្រះ​សីហ​នុ​។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា​ ​ដោយ​សង្ស័យ​កម្ម​ករ​ហៅភ្ញៀវ​ខាងលើបាន​យក​កញ្ចប់​ការដូ​តូច​នេះ​ទៅ​ប្រគល់​ឱ្យ​ប៉ូលិសហើយ​ឆែក​ឆេរ​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​តូចនៅ​ក្នុង​កូន​ថូផ្កា​តូច ​ខ្ចប់​ជា​ការ​ដូ​យ៉ាង​ស្អាត ដោយ​មើល​ទៅ​មិន​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​ទេ​។​នេះ​ជា​ករណី​ទី២​ហើយ​ កាលពី​ចុងខែ​ធ្នូ សមត្ថកិច្ច​បាន​ចាប់​​ថ្នាំ​ញៀន​របៀប​​ប្រើ​ល្បិច​ផ្ញើ​​ដូចរបៀប​​ខាងលើ​នេះ៕