ធនាគារកណ្តាលចិននិយាយនៅថ្ងៃចន្ទទី៣០ មករា ថា ធនាគារបានបញ្ចេញប្រាក់អស់១៧៥,១ពាន់លានយាន់គឺ២៧,៧៧ពាន់លានដុល្លារ ដើម្បីជួយឧបត្ថម្ភសម្រាប់ការសាងសង់លំនៅឋានដល់ប្រជាជនដែលមានប្រាក់ចំណូលទាបក្នុងឆ្នាំ២០១១ ។ គណនេយ្យខ្ចីមានប្រមាណ៥០,១ភាគរយ នៃប្រាក់កម្ចីថ្មីសរុប គឺវាបានកើនឡើង៣១,៧ ភាគរយធៀបជាមួយដើមឆ្នាំមុន ។ នេះបើតាមធនាគារប្រជាជនចិន (PBOC) និយាយក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ។
នៅដំណាច់ខែធ្នូ ប្រាក់កម្ចីសម្រាប់គម្រោងសាងសង់ផ្ទះឱ្យអ្នកមានប្រាក់ចំណូលទាបមានចំនួន៣៤៩,៩ពាន់លានយាន់ ។ស្របពេលជាមួយគ្នានោះ ប្រាក់កម្ចីសម្រាប់វិស័យអចលនទ្រព្យទាំងមូលកើនឡើង១៣,៩ភាគរយ គឺកើនឡើងដល់១០,៧សែនកោដិយាន់ នៅដំណាច់ខែធ្នូ ធៀបជាមួយឆ្នាំ២០១០ ។ វិស័យប្រាក់កម្ចីធ្លាក់ចុះអស់៧៧០,៤ពាន់លានយាន់សរុបមកត្រឹម១,២៦សែនកោដិយាន់ក្នុងឆ្នាំ២០១១ ចំណែកគណនេយ្យខ្ចីថ្មីសរុបមានតែ១៧,៥ភាគរយ ធ្លាក់ចុះ៩,៤ភាគរយធៀបជាមួយឆ្នាំ២០១០ ។
ប្រាក់កម្ចីថ្មីរបស់ប្រទេសចិនក្នុងឆ្នាំ២០១១ កើនឡើងដល់៧,៤៧សែនកោដិយាន់ តែធ្លាក់ចុះពី៧,៩៥សែនកោដិយាន់ក្នុងឆ្នាំ២០១០ ។ ប្រទេសចិនមានបំណងសាងសង់លំនៅឋានសម្រាប់អ្នកមានប្រាក់ចំណូលទាបចំនួន៣៦លានខ្នងនៅឆ្នាំ២០១៥ ។ រដ្ឋាភិបាលនិយាយថា កាលពីដើមខែវិច្ឆិកា ឆ្នាំមុន ប្រទេសចិនបានសម្រេចគោលដៅក្នុងការសាងសង់លំនៅឋានចំនូន១០លានខ្នង ៕
ចែករំលែកព័តមាននេះ