ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​ឧស្សាហ​កម្មជប៉ុន​ធ្លាក់ចុះ​៣,៥​ភាគរយក្នុង​ឆ្នាំ២០១១

14 ឆ្នាំ មុន

ផលិតផល​ឧស្សាហកម្ម​ជប៉ុនធ្លាក់ចុះ​៣,៥​ភាគរយ​ក្នុងឆ្នាំ២០១១ ​បន្ទាប់​ពី​មាន​​គ្រោះ​រញ្ជួយ​​ដី និងស៊ូណាមី បណ្តាឲ្យ​​រាំង​ស្ទះ​ដល់​​សង្វាក់​ផ្គត់ផ្គង់​រំខានដល់ការ​ផលិតរបស់​រោង​ចក្រ​​ ។ នេះបើតាម​ទិន្នន័យបង្ហាញ​ដោយ​​រដ្ឋា​ភិ​បាល​​នៅថ្ងៃអង្គារទី​៣១ មករា ។ អ្នកចែកចាយ​សំខាន់ដែលធ្លាក់​ចុះនោះគឺ សម្ភារទូរគមនា​គមន៍ ធ្លាក់ចុះ២២,៨​ភាគរយ រថយន្ត​និងសម្ភារ​ដឹក​ជញ្ជូនផ្សេងៗធ្លាក់​​ចុះ​៩,៩​ភាគ​រយ ចំណែកសម្ភារ​អគ្គិសនី​ធ្លាក់​ចុះ​​៩,៤​ភាគ​រយ ។

តួលេខនៃផលិត​ផលឧស្សាហម្ម​មានការ​ប្រែ​ប្រួល​នាប៉ុន្មានឆ្នាំកន្លង​ទៅថ្មីៗនេះ ដូចជានៅឆ្នាំ​​២០០៩ ​ធ្លាក់ចុះ២១,៩​ភាគរយ​ បន្ទាប់ពី​មាន​​វិបត្តិ​ហិរញ្ញវត្ថុ Lehman Shock ក្រោយមក កើនឡើងវិញ៩,៤​ភាគរយនៅឆ្នាំ២០១០ ។ ប៉ុន្តែ​ផលិត​ផលឧស្សាហកម្ម​កើនឡើងជាង​ការ​រំពឹង​ទុក គឺកើនឡើង​៤ភាគរយក្នុងខែធ្នូ ឆ្នាំ​២០១១​​គិតចាប់ពី​ខែវិច្ឆិកា ។ នេះបើតាម​ការ​​ឱ្យ​ដឹង​របស់​ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជ​កម្មជប៉ុន ។ តាមការព្យា​ករណ៍​របស់​អ្នក​ផលិត ផលិត​ផល​​​ឧស្សាហ​កម្ម ត្រូវបានគេ​រំពឹងថា កើនឡើង​២,៥​​ភាគរយ​ក្នុងខែមករា និងកើនឡើង​១,២​ភាគ​រយ​ក្នុង​​ខែកុម្ភៈនេះ ៕