ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងដឹក​ជញ្ជូនធំៗ​របស់​វៀត​​ណាម​ជាង​៣០មាន​គោល​​​​​ដៅបញ្ចប់នៅ​ឆ្នាំនេះ

14 ឆ្នាំ មុន

ក្រសួងដឹក​ជញ្ជូនវៀត​ណាម​​បានកំណត់​គោល​​ដៅ​បញ្ចប់​គម្រោងធំៗ​ជាង៣០ក្នុងឆ្នាំនេះ ដើម្បីជា បង្គោលនៃការ​អភិវឌ្ឍហេដ្ឋា​​រចនា​សម្ព័ន្ធ​​ដឹក​ជញ្ជូន ។  កាលពីឆ្នាំមុន មាន​គម្រោង​រាប់​រយ​ត្រូវ​បាន​ពន្យារដោយសារ​គោលនយោ​បាយ​​កាត់​បន្ថយការវិនិយោគ​សាធារណៈរបស់​រ​ដ្ឋាភិបា​ល ។ គម្រោងទាំងនោះ​រួមមាន ការកសាង​បណ្តាញ​ផ្លូវទៅ​កាន់​តំបន់​បេតិកភណ្ឌ​វប្បធម៌ Phong Nha-Ke bang​ និងព្រលាន​​យន្តហោះ​Khe ​Gat នៅកណ្តាល​ខេត្ត Quang Binh សាង​សង់​ស្ពាន Ngoc Thap នៅភាគខាង​ជើងខេត្ត Qhu ​Tho ​ស្ពាន Dam Cung នៅភាគ​ខាង​ត្បូង​ខេត្ត Ca Mau ​ផ្លូវដែក Ha Long-Cai Lan កំពង់​​​ផែក្​នុងខេត្ត Kien Giang និងព្រលាន​​យន្ត​​ហោះ Da Nang ។

ដើម្បីសម្រេច​តាមគោលដៅ ទឹកប្រាក់ចំនួន​​៤២សែនកោដិដុង ឬ២ពាន់លាន​ដុល្លារ សម្រាប់​ការ​ចំណាយ​លើគម្រោងឆ្នាំនេះ ។ សម្រាប់មូល​​និធិ​នេះ ទឹកប្រាក់ជិត​៧,៥​​សែន​កោដិដុង ឬ ៣៥៧​លានដុល្លារ​បានមក​ពី​ថវិកា​រដ្ឋ ​ចំណែក​១៥សែន​កោដិដុងផ្សេងទៀត បាន​មក​ពី​ប្រាក់​​កម្ចីរដ្ឋាភិបាល​ និង​ប្រភពធន​ធាន​ផ្សេងៗ​​ទៀត ។ បន្ថែមលើស​ពីនេះ​ទៀត ក្រសួងនឹង​ផ្តោត​លើអ្នក​វិនិយោគផ្ទាល់​ដើម្បីពន្លឿនគម្រោង ដែល​​បាន​ចេញ​ប្រាក់រួចហើយ និងចូលរួមក្នុង​​កិច្ច​សហប្រតិបត្តិ​ការជាមួយម្ចាស់​តំបន់ដើម្បី​ពង្រីកការ​បោស​សម្អាត​សម្រួល​​ដល់ការ​សាង​សង់ ។

លោកឧបនាយក​រដ្ឋមន្ត្រី Truong Tan Vien បាន​ថ្លែង​​កាលពីឆ្នាំមុនថា មានគម្រោង​​សំខាន់​ៗ​ជាច្រើន​មិនទាន់ត្រូវបានបញ្ចប់​ដោយ​សារ​កង្វះខាត​ផ្នែកមូលនិធិ បន្ទាប់ពីមាន​គោល​នយោ​បាយ11/NQ-CP លើស្ថិរភាព​ម៉ាក្រូ​​សេដ្ឋ​កិច្ច និងការគ្រប់គ្រង​អតិផរណា ។ គម្រោង​ហេដ្ឋា​​រចនាសម្ព័ន្ធកាល​ពីឆ្នាំមុន អាច​មកនៅត្រឹម​៥៥ភាគរយ​នៃតម្រូវ​ការសរុប ៕