ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវបុណ្យ​​​ចូលឆ្នាំថ្មី​នៅចិន​លក់មាស​ដាច់ខ្លាំងបំផុត

14 ឆ្នាំ មុន

​ការលក់មាស​នារដូវ​បុណ្យ​​ចូលឆ្នាំថ្មី​ចិន​មាន​ការ​កើនឡើង​​យ៉ាងខ្លាំង​នៅប្រទេសចិន​ដែល​បង្ហាញ​​​ពីទំនុកចិត្ត​​​របស់បណ្តា​​អ្នកប្រើប្រាស់​​មាស​​ ខណៈ​ដែល​តម្លៃមាស​​មាន​និន្នាការ​​កើន​ឡើង​​​ក្នុងឆ្នាំ២០១២ ។ នេះជា​​ការអះអាង​​របស់​អ្នកជំនាញ​ការ​ម្នាក់​កាលពីថ្ងៃទី​២៨ ​មករា កន្លង​មកនេះ ។ ​ការ​​ជូន​ជា​កាដូ​នូវគ្រឿង​​​អលង្ការ​ធ្វើពីមាស ​​គឺ​ជា​​ទម្លាប់​មួយ​ដែលពេញនិយម​បំផុត​នៅ​ចិន ពិសេស​​​ក្នុងពេលឈប់សម្រាក​​ឱកាសបុណ្យ​ចូល​ឆ្នាំថ្មី​ ។

​​​លោកអៃ​ ចាវ​ អ្នក​លក់​មាស​ម្នាក់​នៃ​ក្រុម​ហ៊ុន​​ CHOWTAI FOOK JEWELRY CO. ​ដែលស្ថិតនៅ​​ទីលាន​​ស៊ីន កុង​ ក្រុង​​ប៉េកាំង ថ្លែង​កាលពីថ្ងៃទី២៨ ​មករា​ កន្លងមក​នេះថា ​ទំហំ​នៃ​ការ​លក់មាស​​សម្រាប់​ឆ្នាំនាគ​ ​ដែលគេទិញ​​ជា​កាដូ​ជូនគ្ន​​​ ពិតជា​​មាន​កម្រិត​ខ្ពស់​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី ។ ​ ការលក់មាស​នៅ​ហាង​ BEIJING CAIBIA ​ជាហាង​​​លក់​គ្រឿង​អលង្ការ​ដ៏ល្បី​បំផុត​​មួយមានការ​កើនឡើង​​ច្រើន​ជាង​​កាលពី​​​ឆ្នាំ​ទៅមិញ​នាអំឡុង​ពេលបុណ្យ​​ចូលឆ្នាំ​ចិន ។

​​និយោ​ជិតហាង​នេះ​ម្នាក់និយាយ​​ថា យើង​លក់​ដាច់ខ្សែកមាស​មួយ​ខ្សែ​រៀង​រាល់មួយ​នាទី​​គិត​ជា​​​មធ្យម​ពេល​សំបូរ​​​មនុស្សទិញ​ច្រើន​ ។ សេចក្តី​ត្រូវ​​ការ​​​គ្រឿង​អលង្ការ​នៅចិន​មានការកើនឡើង​​១៣%​ នា​ឆ្នាំ​នេះ​ ជាមួយនឹង​មាស​ដល់​១៣១​តោន ដែលមានទឹកប្រាក់​៤៦​ពាន់លាន​យាន់។ ​​ចិន​កត់សម្គាល់​​ឃើញ​​សេចក្តី​​ត្រូវ​​ការ​មាស​​កើន​ឡើង​២៤% ​ចាប់តាំងពី​ឆ្នាំមុន​មក គឺ ៦០,២​តោន ​ក្នុងត្រីមាស​ទី៣​ឆ្នាំ​២០១១ ៕