ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមគ្រួសារ​អាហ្វហ្គានីស្ថាន​មួយសម្លា​ប់​​កូនស្រីខ្លួន​ឯង

14 ឆ្នាំ មុន

សមាជិកក្រុមគ្រួសារ​អាហ្វហ្គានីស្ថានអ​​ន្តោ​ប្រវេសន៍៣នាក់ ត្រូវ​គេរក​ឃើញថា មាន​ពិរុទ្ធ​ភាព​លើ​ករណីមនុស្សឃាត​កម្រិតទីមួយ កាលពី​ថ្ងៃ​​អាទិត្យ ហើយវាបានក្លាយ​ជាការសម្លាប់ មនុស្ស​ដ៏សាហាវ​បំផុតក្នុងប្រទេស​កាណាដា ។ លោក Mohammad Shafia វ័យ៥៨ឆ្នាំ និងភរិយាទីពីរ​របស់គាត់ Tooba Mohammad Yahya ​​បានក្លាយ​ជាទណ្ឌិតរួម​ជា​មួយកូនប្រុស វ័យ២១ឆ្នាំ ដោយសារការ​​សម្លាប់កូនស្រីទាំង​បី​​នាក់​ក្នុង​ក្រុមគ្រួសារ និងភរិយាទីមួយរបស់​​លោក​​​ Shafia ដោយជ្រមុជ​ទឹកសម្លាប់ ។

តាមរបាយការណ៍​បន្តលើកឡើងថា ពួក​គេ​បាន​ជញ្ជូន​សាកសព​ចូលក្នុង​រថយន្ត និងទម្លាក់​ចូល​ព្រែកក្បែរ​ទីក្រុង​ Kingston រដ្ឋ Ontario​ដើម្បី​ឲ្យមើ​ល​ទៅ​ដូច​ជា​គ្រោះ​​ថ្នាក់​ចរាចរណ៍ ។ នេះ​បើតាមតុលាការ​ជាន់ខ្ពស់រដ្ឋ​Ontario​​ បាន​ធ្វើ​ការ​​សន្និដ្ឋាន ។​ សាកសពកូនស្រី​ទាំងបីនាក់​របស់គាត់​មាន​ឈ្មោះ Zainab វ័យ១៩ឆ្នាំ,​ Sahar វ័យ១៧ ឆ្នាំ និង​កូន​ពៅ​នាងGeeti វ័យ១៣ឆ្នាំ ចំណែក​ម្តាយ​​របស់​គេ គឺជាភរិយាទីមួយ​របស់គាត់ឈ្មោះ Ronna​ Amir Mohammad វ័យ៥២ឆ្នាំ  ត្រូវ​បាន​​គេរក​ឃើញក្នុង​រថយន្ត​​លិចនៅ​ក្នុង​​ទឹក​នៅ​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ២០០៩ ។

ក្នុងខ្សែវីដេអូស្តីពី​ការបើកសវនាការ លោក​Shafia បានថាកូនស្រី​របស់​​គាត់​ជា​មនុស្ស​ពោរ​ពេញ​​ដោយបាប និងជាស្រីខូច ដោយសារ​ក្បត់​ក្រុម​គ្រួសាររបស់គាត់ទៅ​ណាត់ជួប​ប្រុស​ផ្សេង និងស្លៀកពាក់​បង្ហាញសាច់ ។ រដ្ឋអាជ្ញាចោទ​លោកShifia ​ថា ការ​ពិ​ត​ដោយ​​សារ​នាង ​Mohammad គាំទ្រតារា​ម៉ូដែល​ស្រីរបស់​លោក​ខាង​លិច​ ហើយចង់​លែង​លះ​​គាត់ ​។ ក្នុងពេលសវនា​ការលោកShafia ហៅ​ព្រាយ​​បិសាច​ឱ្យ​ជុះ​លើផ្នូរកូនស្រី​របស់គាត់ ។ លោកចៅក្រមRobert Maranger និយាយថា វា​ពិតជាលំបាក​ខ្លាំងណាស់​ដើម្បីឲ្យដឹង​ពី​ទម្ងន់​នៃ​ការស្អប់​ខ្ពើមកាន់តែខ្លាំងកាន់​តែ​​កើត​មាន​បទ​​ឧក្រិដ្ឋនោះ ។

ក្រុមគ្រួសារ​របស់លោក Shafia បានមក រស់នៅក្នុងប្រទេស​កាណាដា ចាប់តាំងពីឆ្នាំ​​២០០៧​​ មក ។ គាត់បានរៀបការ​ជាមួយនាង Yahya វ័យ​៤២​ឆ្នាំ ព្រោះភរិយាទី​មួយ​របស់​គាត់ ​Moham​mad មិនអាចមាន​កូន​បន្ថែម​ទៀត​ឲ្យគាត់ ប៉ុន្តែគាត់ចាត់ទុក​អ្នកទាំងពីរជាភរិយា ។ បុគ្គលិកក្នុង​សាលា គ្រូបង្រៀន និងសាក្សី​ផ្សេងៗ បាននិយាយក្នុង​សវនាការថា ក្មេងស្រី ទាំងនោះភ័យខ្លាច​​ឪពុករបស់គេយ៉ាង​ខ្លាំង​​និង​ភ័យ​ខ្លាចពីអាយុ​ជីវិតរបស់គេផងដែរ ។ មេធាវី​ការ​ពារ​លោក Shafia និយាយការ​ពារ​ថា  ការ​ស្លាប់​របស់ពួកគេជា​ឧបទ្ទវហេតុ បន្ទាប់ពីកូន​​ស្រី​បង Zainab បានយក​ប្អូន​ស្រី​​ទាំងពីរនាក់​ និង​ម្តាយរបស់នាង​ជិះរថយន្ត​ដើរ​លេង​​នា​ពេល​រាត្រី ស្រប​ពេលសមាជិក​គ្រួសារ​ដទៃ​ទៀតស្នាក់​នៅ​​ក្នុង​សណ្ឋាគារ Niagara Fall ។

បន្ទាប់ពី​សវនាការ លោក Shafia ហៅការ​ចេញ​​​សាលក្រមថា គ្មានយុត្តិធម៌ ។ យើងមិន​មែន​​​ជា​ឧក្រិដ្ឋជនទេ ពួកគេមិនត្រូវ​បាន​ធ្វើ​ឃាត​ឡើយ យើងមិនបាន​សម្លាប់ពួក​គេ​ឡើយ ។ ចំណែក​នាង Tooba ភរិយាទីពីររបស់គាត់​​និយាយ​​ថា  ខ្ញុំមិនមែនឃាតក​ឡើយ ហើយខ្ញុំ ជាម្តាយ​ម្នាក់ ៕