ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកអូបាម៉ា ទទួលស្គាល់​​ពីការ​វាយ​ប្រហារ​​របស់​​យន្តហោះ​​​គ្មាន​មនុស្ស​​​បើកនៅ​ប៉ាគីស្ថាន​

14 ឆ្នាំ មុន

​ប្រធានាធិបតី​​អាមេរិក លោកបារ៉ាក់ អូបា​ម៉ា ​​បានទទួលស្គាល់​​កាលពី​ថ្ងៃទី​​​៣០ មករា ​ថា ប្រទេស​​របស់​លោកបានធ្វើ​ការ​វាយប្រហារ​​ដោយ​ប្រើ​​​យន្តហោះ​​​គ្មាន​មនុស្សបើក​​​ប្រឆាំង​​​អាល់​កៃ​ដា​នៅប៉ាគីស្ថាន​​ដែលប្រតិ​​​បត្តិ​ការ​​ទាំ​ង​នេះ​​ធ្លាប់​តែ​​លាក់​​​​ដោយក្រុងវ៉ា​ស៊ីនតោន ​​ដែល​​​មកទល់​ពេលនេះ ពុំធ្លាប់​​​ធ្វើការ​​អះអាង​​​ជា​ផ្លូវ​ការ​ឡើយ ។​ ពេលសួរ​​លោក​លើការ​ប្រើប្រាស់​​យន្តហោះ​​គ្មាន​មនុស្ស​​​បើក​ប្រដាប់អាវុធ​​នា​ឱកាស​ធ្វើ​ការ​​ឆ្លើយ​ឆ្លង​​គ្នា​ជាមួយបណ្តាអ្នក​លេង​អ៊ី​នធើរណេត​​តាម​បណ្តាញ​​សង្គម GOOGLE និង YOUTUBE លោក​អូបាម៉ា បានការពារ​ប្រតិបត្តិការ​​ទាំង​នេះ​​ហើយគូសបញ្ជាក់​​​ថា ពិត​ណាស់​​មានការ​វាយ​ប្រហារ​បែប​នេះ​​ជាច្រើន​​នៅ​តំបន់​កុលសម្ព័ន្ធ​​​ភាគ ពាយ័ព្យ​​ប៉ាគីស្ថាន​។​

ពេលអ្នក​​លេងអ៊ី​នធើរណេត​​​ម្នាក់​លើក​ឡើង​ពី​​បណ្តា​​​ជនរងគ្រោះ​​ស៊ីវិល​​ លោកប្រធានាធិប​តី​​សម្តែង​​​នូវ​​​​ជំនឿ​ជាក់​ថា ​បណ្តាមនុស្ស​​​ពិតជា​​ដឹង​​ថា បណ្តា​យន្តហោះ​​គ្មាន​មនុស្សបើក​​​មិនបង្ក​ឱ្យ​​មានជនរងគ្រោះ​​ស៊ីវិល​​ច្រើនឡើយ ។ ​ជាទូទៅ​​ការវាយប្រហារ​​ទាំងនេះ​​​​ជាការ​វាយប្រហារ​​​​ប្រាកដ​​ប្រជា ហើយ​ច្បាស់​​​ប្រឆាំង​​​អាល់កៃ​ដា ​​និងបណ្តា​​​​​សាខា​របស់គេ ហើយយើង​​មាន​​ការប្រុងប្រយ័ត្ន​​ខ្លាំង​ពី​​របៀប​​​ប្រើប្រាស់​​យន្ត​ហោះគ្មាន​មនុស្សបើក​។​

ការប្រើប្រាស់​​ការ​វាយប្រហារ​​​របស់​យន្ត​ហោះ​​គ្មាន​មនុស្ស​បើក​​ក្នុង​តំបន់​កុលសម្ព័ន្ធ​​​ប៉ាគីស្ថាន​​ដែលធ្វើ​​ក្រោមប្រធានាធិបតី​​ចច ដាប់​ប៊ល​យូប៊ូស ​នោះ​ត្រូវបាន​ប្រើយ៉ាង​​ទូលំ​ទូលាយ​​បំផុត ដោយ​រដ្ឋ​​​ការ​លោក​អូបាម៉ា ។ យោង​តាម​​​​NEW AMERICA FOUDDATION ជា​​ក្រុម​​​ពិចារណា​​របស់​ក្រុង​​​វ៉ាស៊ីនតោន​ដែលរាប់​ពី​​ការ​វាយប្រហារ​​ទាំងនេះ​ថា ​​មនុស្ស​រវាង​ពី​​១.៧១៧​ទៅ​​​២.៦៨០​នាក់ បានត្រូវស្លាប់​​​ដោយ​ការ​វាយ​​ប្រហារ​​​​របស់​យន្តហោះ​​គ្មាន​មនុស្ស​​បើកអាមេរិក​​​នៅប៉ាគីស្ថាន រយៈ​​ពេល​៨ឆ្នាំ​​​ចុងក្រោយ​នេះ ​។ អត្រាជន​​រងគ្រោះ​​​ស៊ីវិល​​មាន​​១៧% គិតជា​មធ្យម ៕​