ក្មេងប្រុសវ័យ១០ឆ្នាំពីរនាក់ក្នុងទីក្រុងហ៊ូស្តុន កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារ៤០ឆ្នាំពីបទរំលោភសេពសន្ថវៈក្មេងប្រុសដូចគ្នាវ័យ៨ឆ្នាំ លើរថយន្តក្រុងរបស់សាលាក្នុងខែសីហា ។ នេះបើតាមប្រភពព័ត៌មានពីប៉ូលិស ។ វីដេអូសន្តិសុខកាលពីថ្ងៃទី២៥ សីហា ២០១១បានថតជាប់ក្មេងប្រុសពីរនាក់ស្រាតខោរបស់ពួកគេ និងបង្ខំក្មេងប្រុសវ័យ៨ឆ្នាំ ឲ្យសម្តែងសកម្មភាពក្តៅសាច់លើពួកគេទាំងពីរ ។ ក្មេងប្រុសទាំង២នាក់រៀននៅសាលា Houston Independent School District តែឈ្មោះរបស់ពួកគេមិនត្រូវបានប្រាប់ឲ្យដឹងឡើយដោយសារពួកគេជាអនីតិជន ។
ក្មេងប្រុសទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួនកាលពីពីរសប្តាហ៍មុន ។ ម្តាយក្មេងប្រុសរងគ្រោះនិយាយថា គាត់នៅចាំបានថាកូនប្រុសរបស់គាត់វិលពីសាលាបឋមសិក្សា Thompson មកផ្ទះវិញដោយគ្មានខ្សែក្រវាត់ និងខោអត់មានឡេវ ។ ប៉ុន្តែគាត់ក៏មិនគិតអ្វីច្រើនឡើយ រហូតដល់ប៉ូលិសទូរស័ព្ទហៅគាត់នាចុងខែសីហា ហើយនិយាយថា ក្មេងប្រុសពីរនាក់បានរំលោភកូនប្រុសគាត់ ។ កូនរបស់គាត់គេងមិនលក់ហើយវាយំរហូត ។
លោក Bill Hawkins បាននិយាយក្នុងបទសម្ភាសន៍ថា បទល្មើសប្រឆាំងទៅនឹងក្មេងប្រុស គឺមានលក្ខណៈហួសហេតុលើសពីភាពមិនធម្មតា ។ ប្រសិនបើមានការរំលោភផ្លូវភេទលើអនីតិជននោះក្មេងប្រុសទាំងពីរនាក់ត្រូវប្រឈមមុខ នឹងការដាក់ពន្ធនាគារ៤០ឆ្នាំ តែទោះជាយ៉ាងណាក៏អាចសម្រេចសម្រាលទោសសម្រាប់ក្មេងដែរ ដែលរួមមានការមិនកំណត់រយៈពេលនៃការដាក់ពន្ធនាគារ ។
ម្តាយរបស់ជនត្រូវចោទម្នាក់និយាយថា គាត់មិនជឿថា កូនប្រុសរបស់គាត់ជាប់ពាក់ព័ន្ធនឹងករណីនោះឡើយ ព្រោះវាដឹងពីភាពផ្ទុយគ្នារវាងខុសនិងត្រូវ ។ គាត់បន្តទៀតថា ខ្ញុំមិនដឹងពីអ្វីដែលកើតមានឡើងលើរថយន្តទេ ប៉ុន្តែខ្ញុំក៏មិនជឿថាមានអ្វីកើតឡើងនោះដែរ ៕
ចែករំលែកព័តមាននេះ