ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បងធំ​បាញ់​​សម្លាប់​ព្រោះ​ជន​រង​​គ្រោះ​មិន​​​ព្រម​ឲ្យ​ទូរស័ព្ទ Iphone តាម​​សម្រួល

14 ឆ្នាំ មុន

មន្ត្រីប៉ូលិស​កំពុងស្វែង​រកចាប់ខ្លួន​មនុស្សពីរ​​នាក់ដែល​គេជឿថា ជាចោរ​លួច និងបាញ់បុរស ម្នាក់នៅ​ក្នុង​សង្កាត់ Bronx កាល​ពី​វេលា​​ម៉ោង​ប្រហែល​​៦​​និង​៣០​នាទី​​ថ្ងៃ​ទី​១៨ មករា ព្រោះ​បុរស​​​ម្នាក់​នោះ​មិន​ព្រមប្រគល់​ទូរស័ព្ទ Iphone ដ៏មាន​តម្លៃ​​របស់គាត់ឱ្យ​​​ទៅ​ពួកគេ ។ ជនរងគ្រោះ​វ័យ២៣​ឆ្នាំ កំពុងដើរតាម​ដង​ផ្លូវ W១៩០ ក្បែរមហា​វិថី Grand Ave ជា​មួយ មិត្តភក្តិ ភ្លាមនោះជន​សង្ស័យក៏ស្ទាក់​ពួកគេ។

ជនសង្ស័យ​ទាមទារឲ្យ​ជនរងគ្រោះប្រគល់​ទូរ​សព្ទ័ ប៉ុន្តែគាត់ប្រកែក​មិនព្រម​ឱ្យ​ហើយ​ពួក​​គេ​ក៏​ដក​កាំភ្លើង​បាញ់គាត់​មួយ​គ្រាប់​ពេលព្យា​យាម​រត់​គេច ។ ក្រោយ​មក​ជន​​ល្មើស​ក៏បាន​រត់គេច​​ខ្លួន​ពី​កន្លែង​កើត​ហេតុ ​ហើយ​ជនរង​​គ្រោះ​​ត្រូវ​បាន​បញ្ជូន​​​ទៅ​កាន់មន្ទីរពេទ្យ ៕