ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រដ្ឋាភិបាល​​សហព័ន្ធ​​​អាេមរិក​​ត្រូវខ្ចីប្រាក់​​​​644ពាន់​​លានដុល្លារ​

14 ឆ្នាំ មុន

​ក្រសួង​​រតនា​គារ​អាមេរិក​​រាយការណ៍​កាលពី​ថ្ងៃទី​​៣០ មករា ​​​ថា រដ្ឋាភិបាលសហព័ន្ធ​​​​ត្រូវ​ខ្ចីប្រាក់​​​​៦៤៤​ពាន់​លាន​ដុល្លារ ​​ពីទីផ្សារ​​​ដើម្បី​​យក​​មក​ផ្គត់​​ផ្គង់​​ខាង​ហិរញ្ញវត្ថុ​​​ដល់​កិច្ច​​​ដំណើរការ​​​របស់ខ្លួន​​នៅ​ឆមាស​​ទី​មួយ​នៃ​​ឆ្នាំ​២០១២​នេះ​។​ ក្នុងសេចក្តី​​​ប្រកាស​​មួយក្រសួង​រតនាគារ​​បញ្ជាក់​ថា ​ក្នុងត្រីមាស​ទី​​មួយឆ្នាំ​​២០១២ រតនា​គារ​​​គ្រោង​បញ្ចេញ​ប្រាក់​​៤៤​៤ពាន់​លាន​ដុល្លារ​​ជា​ប្រាក់​​ឥណទាន​​​ដែលអាច​​​ចរចា​បាន​រួច​នា​ដំណាច់​ខែ​​មីនា បញ្ចេញ​ប្រាក់​​៣០​ពាន់​លាន​ដុល្លារ​ទៀត។ ទឹកប្រាក់​​​កម្ចី​​មាន​ប្រមាណ​​ជា​​​​៩២ពាន់​លាន​ដុល្លារ ​តិច​ជាង​ចំនួន​ដែល​ប្រកាស​​កាល​ពី​​​ខែតុលា ឆ្នាំ​​២០១១​។​

ប្រភព​ដដែល​​​នេះ​បន្ត​ថា ​យោងតាម​ការព្យា​ករណ៍​​របស់​រតនាគារ​ទឹកប្រាក់​ចំនួន​​​២០០ពាន់​លានដុល្លារ ​នឹង​ត្រូវខ្ចី​​​ជា​ឥណទាន​​​​អាច​​​ចរចា​បាន​សម្រាប់ត្រីមាស​ពីខែ​មេសា ទៅខែ​មិថុនា ។​ ឱនភាព​​​ថវិកា​​សហព័ន្ធ​​​របស់​អាមេរិក​មានក្នុង​រង្វង់​១.៣០០​ពាន់​លានដុល្លារ ​ក្នុងឆ្នាំ​​​សារ​ពើពន្ធ​​២០១១ ​ដែល​ចប់ក្នុង​​ខែកញ្ញា ឆ្នាំ​​២០១១​។ ខ្សែ​បន្ទាត់ក្រហម​​​​កំណត់​សម្រាប់​ថវិកា​​សហព័ន្ធ​​​មាន​ដល់​​កម្រិត​​​កំពូលជា​ប្រវត្តិ​​​សាស្ត្រ​​ដល់​​​១.៤១៩​ពាន់លាន​ដុល្លារ​​​សម្រាប់​​​ឆ្នាំ​សារ​ពើ​ពន្ធ​​​​២០០៩ ដើម្បី​​​ប្រយុទ្ធប្រឆាំង​​នឹង​វិបត្តិ​​ហិរញ្ញវត្ថុ​​៕​