ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ការ​វាយប្រហារ​ថ្មីៗ​នៅភាគខាង​ជើង​នីហ្សេរីយ៉ា​​​ស្លាប់5នាក់​

14 ឆ្នាំ មុន

​​អំពើហិង្សា​​​​ថ្មីៗ​បណ្តាល​ឱ្យ​មនុស្ស​​​​ស្លាប់​៥​នាក់ ​​នៅភាគ​​​ខាងជើង​នីហ្សេរីយ៉ា ក្នុងនោះ​​​២នាក់​​ក្នុងការ​វាយប្រហារ​​​២លើស្នងការ​ដ្ឋាន​របស់​​ប៉ូលិស​​​នៅទីក្រុង​​កាណូ ​ជាទីក្រុង​​ដែលរង​ការ​វាយប្រហារ​​នា​​ពេល​​ថ្មីៗ​នេះ ដោយពួក​អ៊ិស្លាម​​រ៉ាឌីកាល់​​​នៃក្រុម​​​បូកូ​ហារ៉ាម ។​ ការវាយប្រហារ​​មួយកើត​មាន​កាលពីថ្ងៃទី​​៣០ មករា ​នៅក្រុង​​​​កាណូជាទីក្រុងធំទី​២ របស់​ប្រទេស​​ដែលនៅទីនោះ​ពួកអ្នក​វាយប្រហារ​បាន​បាញ់​លើ​ប៉ុស្តិ៍​​ប៉ូលិស​មួយ ។ ប៉ុន្មានម៉ោង​​មុន​នេះ ​​គឺនា​​​យប់​ថ្ងៃទី​​​២៩ មករា ​ពួកជន​ប្រដាប់​អាវុធ​​បាន​វាយលុក​​​ចូលប៉ុស្តិ៍​ប៉ូលិស​មួយ​​កន្លែងទៀត​ ហើយជន​​ស៊ីវិល​២នាក់​ត្រូវ​​ស្លាប់​។

ចំណែក​​​នៅទីក្រុង​​​​ប៉ូទីស្កូម​វិញ ពួក​មនុស្ស​ដែល​ជិះកង់​បានបាញ់​សម្លាប់​​​អ្នក​​យាម​ព្រះវិហារ​​កាតូលិក​ម្នាក់​ ។ រួច​នាពេល​​​​រាត្រី​​ពួកជនមិន​ស្គាល់​​​មុខ​ជិះម៉ូតូ​បានបាញ់​​លើ​មនុស្ស​​មួយក្រុម​ក្នុង​​​មូល​ដ្ឋាន​​មួយនៃរដ្ឋ​​​ប័រណូ ​ដោយសម្លាប់​មនុស្ស​​​​២​នាក់ ៕​