ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពស៊ីរី​​វាយ​យក​បាន​សង្កាត់​​​ក្រុង​ដាម៉ាស់​មួយ​ចំនួន​​មក​វិញ​

14 ឆ្នាំ មុន

​ការប្រយុទ្ធគ្នា​​​នៅតាមដង​វិថី​មានសភាព ខ្លាំង​ក្លា​​កាលពីថ្ងៃទី​​៣០ មករា ​​នៅច្រក​ចូល​ទាំង​ឡាយ​នៃក្រុង​​ដាម៉ាស់ ​រដ្ឋធានី​ស៊ីរី ដែលនៅទី​នោះ​​កង​ទ័ពដណ្តើម​​ត្រួតត្រា​​​​បានវិញ​​នូវ​សង្កាត់​មួយ​​ចំនួនដែល​ធ្លាក់​ក្នុង​​​កណ្តាប់ដៃ​​​ពួកបះបោរ​​ដែល​ប្រទូស្តរ៉ាយ​​ប្រឆាំង​នឹង​ប្រធានាធិបតី​​ លោក​បាចាអាល់​អាសាដ ។​ សាក្សី​ទាំងឡាយ​​និយាយ​ថា ​​កង​ទ័ព​បា​ន​ត្រួត​ត្រា​​វិញលើ​​​សង្កាត់ HAMOURIYEH នា​ជាយក្រុង​​​ខាងកើត ​​ដែលនៅ​ទីនោះ​​​កងទ័ព​បាន​ប្រើ​​រថក្រោះ និង​កាំភ្លើងធំ​​​ដើម្បី​​រុញ​ច្រាន​​​ពួកបះ​បោរ​​ដែល​អាច​លុក​ចូល​ដល់​ចម្ងាយ​​៨គីឡូ​ម៉ែត្រ​​​ពី​កណ្តាលក្រុង​។​

កងទ័ព​ស៊ីរី​​​សេរី ​ដែលប្រមូលផ្តុំ​​ពួកទាហាន​​រត់​ចោល​ជួរ​​​មក​ចូលរួម​ក្នុងក្រុម​​​ពួកប្រឆាំង​​បាន​ធ្វើការ​​​វាយប្រហារ​​រប៉េះរប៉ោះ​ប្រឆាំង​កង​ទ័ព​រដ្ឋា​ភិបាល ដែលរុល​ចូលក្នុង​សង្កាត់ SAKBA ​ ក្រោយ​​ពួកបះបោរ​​កាន់កាប់​​កាលពី​ប៉ុន្មាន​​ថ្ងៃ​មុន​នេះ​។​ មនុស្សយ៉ាង​​​តិច​​​​២៥​នាក់ ​ក្នុងនោះ​មាន​ជន​ស៊ីវិល​​១៩នាក់ និង​សមាជិក​​កងទ័ព​ស៊ីរី​​សេរី​​៦​នាក់​ត្រូវ​ស្លាប់ក្នុង​​ការប្រយុទ្ធ​គ្នា​នានា​​​​ពេលកង​ទ័ព​​ស៊ីរី​សេរី​​វាយ​ដកថយ​នៅ SAKBA និង KFAR BATNA។ ពួកប្រឆាំង​រៀប​រាប់​​ពី​មនុស្ស​ដល់​ទៅ​​​១០០នាក់ស្លាប់​​រយៈ​ពេល​​៣ថ្ងៃ នៃការ​ប្រយុទ្ធគ្នា​​ក្នុង​​តំបន់ទាំង​នោះ ។ កងទ័ព​​រដ្ឋាភិ​បាល និយាយ​ថា ​បាន​ចាប់​ខ្លួន​​មនុស្ស​ជា​ច្រើន​​នាក់​​ពេល​​​លុក​ចូល​សង្កាត់ទាំងនេះ ៕​