ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​ក្រុម​រត់ពន្ធគ្រឿងញៀន​​ម៉ិចស៊ិក​ម្នាក់​​ថា ខ្លួន​សម្លាប់​​​មនុស្ស​​75នាក់​

14 ឆ្នាំ មុន

​​អយ្យការ​​​រដ្ឋ NUEVO LEON ភាគ​ខាង​ជើងម៉ិចស៊ិក​​​គូស​បញ្ជាក់​​​កាលពីថ្ងៃទី​​​៣០ មករា ​​​ថា សមាជិក​​ម្នាក់​​នៃ​​ក្រុមរត់ពន្ធ​​គ្រឿង​ញៀន​​​ម៉ិច​ស៊ិក​​ LOS ZETAS មាន​ឈ្មោះ​ថា ENRI-QUE AURELIO ELIZONDO FLORES ហៅ​អារ៉ាប់​ អាយុ​​​៣៥​ឆ្នាំ ​​ទទួល​សារ​ភាព​ថា ​​រូប​គេ​​ម្នាក់​​បាន​​សម្លាប់​​មនុស្ស​ដល់​ទៅ​​​៧៥​នាក់ ​​​ដែល​ជា​គូប្រជែង​ ប៉ូលិស និង​​​ជន​ស៊ីវិល​ ពិសេស​​ពួកអ្នក​​​ដំណើរ​​ដែល​​រូបគេ​​ស្ទាក់​ផ្លូវ​ជិះ​​ក្នុង​​​រថ​យន្តបឺស​។​

ចាប់ខ្លួន​បាន​កាលពីថ្ងៃទី​​​២០ មករា កន្លង​​មក​នេះ ​​ជននោះ​ ត្រូវ​​បាននាំ​​​មក​បង្ហាញ​​​ខ្លួន​ដល់​​សារ​ព័ត៌​មាន​​កាលពីថ្ងៃទី​​​៣០ មករា ។ រដ្ឋអាជ្ញា​​​​រដ្ឋ NUEVO LEON លោកអាឌ្រី​​អាន ដឺឡា​ហ្គាហ្សា​ អះអាង​​ថា ​​ជននេះ ប្រាប់​​​ថា រូប​គេ​​​​​ជា​មួយ​​បណ្តា​ដៃ​គូ​​សម្លាប់​មនុស្ស​​​៧៥​នាក់ ​​តែ​យើង​គិត​ថា មនុស្ស​ដែលពួកគេ​សម្លាប់​​​មាន​ដល់​ជាង​​​១០០នាក់​។​ បណ្តាសមា​ជិក​របស់ក្រុម LOS ZETAS ត្រូវ​បាន​រដ្ឋាភិបាល​​​ចោទប្រកាន់​ថា ​​ជាអ្នកទទួល​ខុសត្រូវ​​​លើ​ការ​​សម្លាប់​មនុស្សជាច្រើន​​រយ​នាក់​​ជាអ្នក​​​ដំណើរក្នុង​​រថ​យន្ត​បឺស​ដែល​ពួក​​គេ​​ចូលអុក​ឡុក​​តាមផ្លូវថ្នល់​​នៅភាគខាង​ជើង​ប្រទេស​ឆ្ពោះទៅ​កាន់​សហ​រដ្ឋអាមេរិក ។​

ជនឈ្មោះ​​អារ៉ាប់ សារ​ភាព​ថា កាល​ពីខែ​មីនា​ ឆ្នាំ​២០១១ ​ក្រុម​​គេ​បាន​ឃាត់​រថយន្ត​បឺស​មួយ​ ហើយរូបគេ​​​ផ្ទាល់​ជាអ្នក​​​សម្លាប់​​មនុស្ស​​​៣៥​នាក់។ ​ក្នុងខែ​​​មករា ឆ្នាំ​​២០១១ ក្រុម​គេ​​បាន​ចាប់​​​​រថយន្តបឺស​មួយ​គ្រឿងទៀត​ជាមួយ​អ្នក​ដំណើរ​​​៥០នាក់ ​​ហើយ​រូបគេ​​សម្លាប់​មនុស្ស​​១៥​នាក់ ​។ ជននេះ​​និយាយថា រូបគេ​ធ្វើសកម្ម​ភាព​ជាមួយ​មនុស្ស​​៦​នាក់​​ទៀត ហើយ​ក្រុមគេ​​ទទួល​បញ្ជា​​ឱ្យ​​​​​ឃាត់​ចាប់​រថយន្ត​បឺ​សទាំងឡាយ ហើយសម្លាប់​​ពួកជនស៊ីវិល​ដែលបដិសេធ​មិន​ចូល​រួមក្នុងក្រុម​គេ ៕​