ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទេស​អឺរ៉ុប​​​25​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​​​ថវិកា​ថ្មី​

14 ឆ្នាំ មុន

ប្រធានក្រុម​​ប្រឹក្សា​អឺរ៉ុប លោក HERMAN VAN ROMPUY ថ្លែង​​កាលពីយប់​ថ្ងៃទី​​​៣០ មករា ​ថា ប្រទេស​​​២៥ ជា​សមាជិក​​សហ​ភាពអឺរ៉ុប លើកលែង​​​តែអង់គ្លេស​​ និង​សាធារណ​រដ្ឋ​​​ឆេក បានអនុម័ត​​សន្ធិសញ្ញា​​ថវិកាថ្មី​ដែល​​​​សំដៅពង្រឹង​​វិន័យ​ថវិកា​នៃ​តំបន់​​​អឺរ៉ូ​។​ ក្នុងសន្និសីទ​​​សារព័ត៌មាន​មួយធ្វើ​​ឡើង​​ក្រោយ​កិច្ច​​ប្រជុំ​កំពូល​អឺរ៉ុប លោក VAN ROMPUY មាន​​ប្រសាសន៍​ថា ​យើង​បាន​ទទួល​​យក​ ហើយ​អនុម័ត​​​សន្ធិសញ្ញា​​​ថវិកា​​នេះជា​សន្ធិ​សញ្ញា​​ស្តីពីស្ថេរភាព​​​ និង​ដើរ​​​រួមគ្នា​​ទៅរក​សហ​ភាព​​សេដ្ឋកិច្ច​​ និង​រូបិយវត្ថុ​​មួយ ។​

ប្រទេស​​១៧​ជាសមាជិក​​​នៃ​តំបន់អឺរ៉ូ នឹង​ចុះហត្ថលេខា​​​លើសន្ធិសញ្ញា​​នេះ នា​ឱកាស​​​​នៃ កិច្ច​ប្រជុំ​កំពូល​​​អឺរ៉ុប នា​ខែមីនាខាង​មុខ ដូច​បណ្តា​ប្រទេស​នៅក្រៅ​តំបន់អឺរ៉ូ ​ដែល​ចង់​​ចូល​តំបន់អឺរ៉ូ ​ដែរ ។ សន្ធិសញ្ញា​នេះគ្រោង​ឱ្យមានការ​ទទួលខុស​ត្រូវ​​​កាន់តែ​ខ្លាំងឡើង​​ និង​មាន​​ការត្រួតពិនិត្យ​​ដ៏​ប្រសើរ​​មួយ ។ ​ប្រទេស​នីមួយៗ​ដែលចុះហត្ថ​លេខា​​សន្យា​​​​ធ្វើសមាហរណ​កម្ម​​​មួយ+បញ្ឈប់​​ការ​ជំពាក់​​​បំណុល ឬមួយ+បែបបទ​​​មាស​ក្នុង​ច្បាប់​​របស់​ខ្លួន ហើយ​នឹងធ្វើ​​ក្នុងកម្រិត​​រដ្ឋធម្មនុញ្ញ ឬ​កម្រិត​ប្រហាក់​ប្រហែល​គ្នា​។​

សន្ធិសញ្ញា​​​នេះត្រូវចុះហត្ថលេខា​​ក្នុងខែ​មីនា ​ដោយរដ្ឋ​​​​​២៥ជាសមាជិក​​​សហភាពអឺរ៉ុប ​ហើយ​ចូលជា​ធរ​មាន​​ក្រោ​យពេល​បណ្តា​ប្រទេស​​​ជា​សមា​​ជិក​​​តំបន់អឺរ៉ូ​​​ផ្តល់​សច្ចា​​​ប័ន
រួ​​ចហើយ ៕​