ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គណបក្ស​កាន់អំណាចកូរ៉េ​ខាង​ត្បូង​បន្ទន់ជំហរ​​​ចំពោះកូរ៉េ​​​ខាងជើង​

14 ឆ្នាំ មុន

​ម៉ាស៊ីនឃោសនា​​ក្នុងស្រុក​​រាយការណ៍​​កាល​ពី​ថ្ងៃទី​​​៣០ មករា ​​​ថា ​គណបក្ស​​​​មហា​គណបក្ស​​​ជាតិ​​ជា​គណបក្ស​​​អភិរក្ស​និយម​កំពុង​​​កាន់​អំណាច​នៅកូរ៉េ​ខាងត្បូង បានលើក​ឡើង​ពី​គោល​នយោបាយ​​​បន្ទន់ជំហរ​​មួយ​ចំពោះ​កូរ៉េ​​ខាង​ជើង​។​ យោងតាមទី​​​ភ្នាក់ងា​រ​​​ព័ត៌មាន​​​កូរ៉េ​ខាង​ត្បូង​ YONHAP ថា គណបក្ស​នេះគ្រោង​​​លុប​ចោល​​ខ​ដែល​សន្យាធ្វើការ​​​ខិតខំ​​​ប្រឹងប្រែង​​​ដើម្បីជំរុញ​​​​សិទ្ធិ​មនុស្ស​នៅកូរ៉េ​ខាង​ជើង​ ហើយ​ជួយ​ប្រទេស​កុម្មុយនីស្ត​នេះ​ឱ្យធ្វើ​​កា​រឆ្លង​​​កាត់​ប្រជា​​ធិបតេយ្យ​​​មួយ​។​

គោល​​នយោបាយ​​​​ថ្មីនេះ​​​គូស​បញ្ជាក់​​ថា គណ​បក្ស​​​នឹង​ជួយទ្រទ្រង់​​​យ៉ាង​សកម្ម​​​ដល់​កូរ៉េ​​ខាង​ជើង​ក្នុង​​ការ​ប៉ុនប៉ង​​ផ្សាភ្ជាប់​​​ខ្លួនជាមួយ​សហ​គមន៍​​អន្តរជាតិ ។ ​ការផ្លាស់​ប្តូរ​នេះ ​កើត​មាន​ខណៈ​​​ដែល​បណ្តា​សមាជិក​​សភា​ប្រឆាំង​​​ និងពួក​​សេរី​និយម​​​​រិះគន់​​​លោក​ប្រធានាធិបតី​​លី ម្យុងបាក់ ​និង​គណបក្ស​​របស់​លោក​ថា អនុវត្ត​​​នយោបាយ​​ប្រឈម​​មុខ​ដាក់​គ្នា​​ជាមួយក្រុង​​​ព្យុងយ៉ាង​​ដែល​ញ៉ាំង​ឱ្យ​​​មាន​ភាពតានតឹង​​ជាប់​នៅ​ឧបទ្វីប​​កូរ៉េ​។​

តាមពិត​​ទំនាក់ទំនង​​អន្តរ​កូរ៉េ​​បាន​ស្រុត​​ចុះ​យ៉ាង​​ទាប​​ចាប់តាំង​ពី​លោកលី ម្យុងបាក់ ​​ឡើង​​កាន់អំណាច​​ពីឆ្នាំ​​​​២០០៨ ​មកហើយ ​​ធ្លាក់​​​​ដល់​កម្រិត​ទាប​​​បំផុត ​​កាលពីឆ្នាំ​​​២០១០ ​បន្ទាប់​ពី​ឧប្បត្តិ​ហេតុ​​​​បង្ហូរឈាម​​​​២លើក​​នៅ​តាមព្រំដែន​មក៕​