ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​​និយោជិត​​ចិនរបស់​​​សហគ្រាស​​​មួយរង​​ការ​វាយប្រហារ​​​ចាកចេញ​​ពីស៊ូដង់​

14 ឆ្នាំ មុន

​​និយោជិត​​ចិន​​​៣៤នាក់ កាលពីថ្ងៃទី​​​៣០ មករា ​​បាន​មក​ដល់​ទីក្រុង​ខាទុម ក្រោយ​ការ​វាយ​ប្រហារ​​របស់​ពួកឧទ្ទាម​លើ​ជំរំ​របស់​សហគ្រាស​​​ពួកគេ​​ដែលទទួលបន្ទុក​​​​សាង​សង់​​​ផ្លូវ​ថ្នល់​ក្នុង​​រដ្ឋ​គ័រដូហ្វាន ​​ខាងត្បូង​របស់​ស៊ូដង់​។​ ក្រុមនេះ​​​មានជនជាតិ​ចិន​​១៧​នាក់ ​ដែលធ្វើ​ការ​​ក្នុងជំរំ​មួយជិតទីក្រុង​​អាល់​​អាប់​​​បាស៊ីយ៉ា នៅគ័រ​​ដូហ្វាន​​​ខាងត្បូង ​ដែល​​រង​ការ​​វាយប្រហារ​​ពី​សំណាក់​​​ពួកឧទ្ទាម​​នៃក្រុម កង​ទ័ព​​​ប្រជាជន​​​​រំដោះ​​​​ស៊ូដង់ APLS ចំណែកពលករចិន​​​ឯ​​ទៀតៗ​​ធ្វើ​ការ​​​ក្នុងជំរំ​​មួយ​ទៀត ។ ​​ជនជាតិ​​​ចិន​​​១២នាក់ ទៀត ​ដែលធ្វើ​ការ​​ក្នុង​សហគ្រាស​​​នោះដែរ ​ហើយ​ទទួល​បន្ទុក​​កសាង​ផ្លូវ​​ថ្នល់​មួយ​​នៅ​គ័រ​ដូ​ហ្វាន​​ខា​ងត្បូង​​​ក៏ត្រូវ​​ចាកចេញ​​​ដែរ​។​

​​ឯកអគ្គ​រដ្ឋទូត​​ចិន​​​ប្រចាំ​ប្រទេស​​​ស៊ូដង់ លោក LUO XIAOGUANG និងអ្នកទទួល​ខុសត្រូវ​​​ស៊ូដង់​​មួយចំនួន​បាន​​ទទួល​ពល​ករ​ចិន​​ទាំង​នេះ​​​ពេល​ពួកគេ​​​មក​ដល់​​ព្រលាន យន្ត​ហោះ​​​ក្រុង​ខា​ទុម។​ថ្លែង​ទៅកាន់​​សារព័ត៌មាន លោក LUO បាន​​អំពាវ​នាវ​​​ដល់ក្រុង​ខាទុម​ឱ្យ​បន្ត​បង្កើន​​​​​ការ​​តាម​​រក​​និយោជិត​​ចិន​ដទៃទៀត ដែលនៅ​បាត់​ខ្លួន​។​ សមាជិក​ពួក​ឧទ្ទាម​​​​ APLS មួយក្រុម​​កាល​ពី​ថ្ងៃទី​​២៨ មករា ​បានវាយប្រហារ​​ទី​​តាំង​​​សហ​គ្រាស​​​កសាង​ផ្លូវ​​​ថ្នល់​​ចិន​នៅ​រដ្ឋ​​គ័រដូហ្វាន​​ខាង​ត្បូង ដោយ​ចាប់​ពង្រត់​​​និយោជិត​​ចិន​​​២៩​នាក់ តែ​​​កង​ទ័ព​​​ស៊ូដង់​បានជួយរំដោះវិញ​បាន​​១៤នាក់ នៅ​បាត់ខ្លួន​​​​​១៥​នាក់​ទៀត៕