អាជ្ញាធររាយការណ៍កាលពីថ្ងៃទី៣០ មករា ថា រលកធាតុអាកាសត្រជាក់ខ្លាំងចាប់តាំងពីប៉ុន្មានថ្ងៃមកហើយ នៅអឺរ៉ុបខាងកើត បណ្តាលឱ្យមនុស្សស្លាប់ជិត៥០នាក់ ។ ក្នុងប្រទេសទាំងឡាយនៅអឺរ៉ុបខាងកើតសីតុណ្ហភាពធ្លាក់ចុះយ៉ាងទាប ហើយនឹងនៅតែបែបនេះនាប៉ុន្មានថ្ងៃខាងមុខទៀត។ នៅប្រទេសប៉ូឡូញដែលសីតុណ្ហភាពធ្លាក់ដល់២៧អង្សាសេ ក្រោមសូន្យនៅភាគអាគ្នេយ៍ប្រទេស មនុស្ស១០នាក់បានត្រូវស្លាប់ដោយត្រជាក់ខ្លាំងពេក កាលពីចុងសប្តាហ៍កន្លងមកនេះ ។ សរុបតាំងពីចាប់ផ្តើមរដូវរងាមក មនុស្ស៤៦នាក់ហើយស្លាប់ដោយត្រជាក់ខ្លាំង ក្នុងប្រទេសនេះ ។
មនុស្ស១៨នាក់ ភាគច្រើនអ្នកគ្មានលំនៅឋានពិតប្រាកដ បានស្លាប់ដោយត្រជាក់ខ្លាំងរយៈពេល៤ថ្ងៃនៅអ៊ុយក្រែន ។ សីតុណ្ហភាពនាប៉ុន្មានថ្ងៃខាងមុខនេះ នឹងធ្លាក់ចុះដល់៣០អង្សាសេ ក្រោមសូន្យក្នុងតំបន់មួយចំនួននៅអ៊ុយក្រែន។ នៅប៊ុលហ្គារី ដោយគ្មានតុល្យការផ្លូវការសារព័ត៌មានរៀបរាប់កាលពីថ្ងៃទី៣០ មករា ពីមនុស្សស្លាប់៥នាក់ ដោយសារព្យុះព្រិលកាលពីសប្តាហ៍មុន។
នៅរូម៉ានី មនុស្ស៤នាក់ស្លាប់ ចាប់ពីថ្ងៃទី២៩ មករា មក ដោយសាររលកធាតុអាកាសត្រជាក់ខ្លាំង ចាប់តាំងពីប៉ុន្មានថ្ងៃមកហើយ ធ្វើឱ្យតុល្យការអ្នកស្លាប់ដោយត្រជាក់ខ្លាំងបែបនេះ ឡើងដល់៦នាក់។ នៅស៊ែរប៊ី មនុស្ស៣នាក់ស្លាប់ កាលពីថ្ងៃទី២៨ និង២៩ មករា នៅភាគខាងលិចប្រទេស ដោយសារព្រិលធ្លាក់ខ្លាំង ។ នៅម៉ាសេដូនី បុរសអាយុ៦៣ឆ្នាំម្នាក់ស្លាប់ក្នុងតំបន់ម៉ារីយ៉ូវ៉ូភាគនិរតីប្រទេស។
នៅលីទុយអានី ប៉ូលិសរាយការណ៍ពីមនុស្ស៣នាក់ស្លាប់ដោយត្រជាក់ខ្លាំង។ ចំណែកនៅស្លូវេនី មានមនុស្សម្នាក់ស្លាប់។ នៅឆេកមានយុវជនអាយុ២៦ឆ្នាំម្នាក់ស្លាប់ ហើយជនអន្តោប្រវេស៍ប៉ាឡេស្ទីនម្នាក់ស្លាប់ពេលឆ្លងកាត់ទន្លេ EVROS នៅព្រំដែនរវាងក្រិច និងតួកគី ៕
ចែករំលែកព័តមាននេះ