ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប នឹង​ប្រកាស​លទ្ធ​ផល​​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​​ព្រឹទ្ធ​សភា​ និង​ចំនួន​បេក្ខ​ជន​ជាប់​ឆ្នោត​នៅថ្ងៃទី​៤ កុម្ភៈ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​មន្រ្តី គ.ជ.ប បាន​ឲ្យ​ដឹង​ថា លទ្ធផលការបោះឆ្នោត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា និងបេក្ខជន​ជាប់​ឆ្នោតគ្រោងនឹង​ប្រកាស​នៅថ្ងៃទី៤ កុម្ភៈ ២០១២ ប្រសិនបើមិន​មានពាក្យបណ្តឹង។ តែ គ.ជ.ប នៅមិនទាន់​បញ្ជាក់ទេថា តើគណបក្សប្រជាជនកម្ពុជា និង​គណបក្សសមរង្ស៊ីទទួលបាន​អាសនៈ​​ប៉ុន្មាន​នោះឡើយ​។

មន្រ្តីគណបក្សទាំងពីរបានធ្វើការប៉ាន់ស្មាន​ថា គណបក្សប្រជាជនកម្ពុជា អាចទទួលបាន​ជាង​៤០អាសនៈ ខណៈដែលគណបក្ស​សម​រង្ស៊ី​សង្ឃឹមថា អាចទទួល​បាន​១១អាសនៈ។ គ.ជ.ប បានបញ្ជាក់ថា នៅពេលនេះមានពាក្យ​បណ្តឹង​តែ​មួយ​ទេ ហើយ​ត្រូវ​បានកើតឡើងនៅក្នុង​ខេត្ត​កំពង់​ឆ្នាំង ដែលប្តឹងដោយគណបក្ស​សម​រង្ស៊ី ទាក់ទិននឹងភាពមិនប្រក្រតីក្នុងការរាប់​សន្លឹក​ឆ្នោត។ មានរយៈពេល២ថ្ងៃសម្រាប់ការ​ដាក់​ពាក្យតវ៉ាពីតំណាងគណបក្សនៅពេលដែល​គណៈ​កម្មការបោះឆ្នោតខេត្ត-រាជធានីបាន​សម្រេច។

លោកអ៊ុក គឹមហ៊ាន មន្រ្តីតំណាងគណបក្ស​ប្រជាជន​កម្ពុជា​បានថ្លែងថា គណបក្សប្រជាជន​​កម្ពុជា​បាន​ទទួល​សម្លេង៧៩៧​សំឡេង​មកពី​គណ​បក្ស​នយោ​បាយនានាដែលបានបោះឆ្នោតឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា ព្រោះគេបានទុក​ចិត្ត​គណបក្សប្រជា​ជន​កម្ពុជា និងពេញចិត្ត​គោល​នយោ​បាយរបស់​គណ​បក្សប្រជាជនកម្ពុជា ដែល​បានដឹកនាំ​ប្រទេស​មានការរីកចំរើន​ដូច​បច្ចុប្បន្ន៕