ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ភូមា​គ្រោង​បង្កើត​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​សំរាប់​ទាក់ទាញ​អ្នកទេសចរ

16 ឆ្នាំ មុន

តាម​របាយការណ៍​ពី​ទីភ្នាក់ងារ​ស៊ី​ន​ហួ បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ញូ​វ​វី​នី​ស (New Winis) របស់​ភូមា​កំពុងធ្វើការ​សិក្សា​លើ​ផែនការ​វិនិយោគទុន​បង្កើត​ឆ្នេរ​ខ្សាច់​សិប្បនិម្មិតមួយ​នៅ​រដ្ឋកា​ឈី​ន នា​ភាគ​ខាងជើង​នៅ​ក្នុងឆ្នាំ​២០១០ ។

គំរោង​សំណង់​នេះ​កំពុង​ក្លាយជា​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​ដំបូង​នៅ​ក្នុ​ង​ប្រទេស ដែល​ជា​ការវិនិយោគទុន​រួម​ជាមួយ​ក្រុមហ៊ុន “​ញូ​វ​ហ្សេលែ​ន ត្រេ​ត អ៊ី​ន​ធើ​ប្រាយ​” (NZTE) ជប៉ុន អូស្ដ្រាលី និង​ចិន ។ នេះ​បើ​តាម​ប្រភព​ពីស៊ី​ន​ហួ​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៧ មក​រា ដោយយោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ក្រុមហ៊ុន New Winis

គំរោង​សំណង់​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​ខាងលើ នឹង​សាងសង់​នៅ​ក្បែរ​ទន្លេ​អ៊ី​រ៉ា​វ៉ា​ឌី (Irrawaddy) ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្លូវ​ទីល វ៉េ​ល តែ​បន្ដិចបន្ដួច​ប៉ុណ្ណោះ ហើយ​ផ្លូវ​នេះ គឺជា​ខ្សែ​ផ្លូវ​ដឹក​ជញ្ជូន​នៅ​ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​២ ខណៈ​ដែល​ប្រទេស​ចិន និងឥណ្ឌា​បាន​សហការ​សាងសង់​ឱ្យ​ក្លាយជា​ផ្លូវ  ទំនើប​មួយ​ត​ភ្ជាប់​រវាង​ប្រទេស​៣ គឺ​ឥណ្ឌា ភូមា និង​ចិន ។

ទោះបីជា​បែប​ណា​ក៏​ដោយ ភូមា​នៅ​មានឆ្នេរសមុទ្រ​ធម្មជាតិ​ដ៏​ល្បីឈ្មោះ​ជា​ច្រើនកន្លែង​ទៀត​ដូច​ជា ឆ្នេរសមុទ្រ​ឆុង​ថា (Chaung Tha) ឆ្នេរ​ង្វេ​សុង (Ngwe Saung) នៅ​តំបន់​អ៊ី​រ៉ា​វ៉ា​ឌី (Irrawaddy) ភាគ​ខាងលិច ឆៀង​ខាងត្បូង​ប្រទេស និង​ឆ្នេរ​ង៉ា​ប៉ា​លី (Ngapali) ក្នុង​រដ្ឋ​យ៉ា​ខៃ ដែល​ក្នុង​រយៈ ពេលចុង​ក្រោយ​នេះ​បាន​ទទួល​ការ​ចាប់អារម្មណ៍ពី​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ទាំង​ភូមា និងបរទេស​។

ដោយឡែក សណ្ឋាគារ​នៅ​ក្នុង​ទីក្រុង​ង្វេ សុង (Ngwe Saung) ទាំងអស់​បាន​បើក​សេវាកម្ម​ម្ដងទៀត កាលពី​ខែតុលា ២០០៩ បន្ទាប់ ពី​បិទ​បំរើសេវា​កម្ម​មួយ​រយៈពេល ដោយសារភ្ញៀវ​ទេសចរ​មក​កំសាន្ដ​មាន​ចំនួន​តិចតួចពេក​។ រដ្ឋាភិបាលយោធា​ភូមា​បាន​បង្ក​ភាពងាយស្រួល​លើ​ផ្នែក​គមនាគមន៍ ដោយ​បង្កើតនូវ​ព្រ​លាន​យន្ដហោះ​ក្នុង​ទីក្រុង​ង្វេ​សុង ស្ថិតនៅ​ឆ្ងាយ​ពី​ក្រុង​ប៉ា​ធី​ន (Pathein) ដែល​ជា​រាជធានី​នៅ​ក្នុង​តំបន់​អ៊ី​រ៉ា​វ៉ា​ឌី ប្រហែល​៤៦​គីឡូ ម៉ែត្រ ។

ក្រោយ​ពី​សាងសង់​ព្រ​លាន​យន្ដហោះ​រួចរាល់​ហើយ​នោះ ការ​ធ្វើ​ដំណើរ​ពី​ក្រុង​រ៉​ង់​ហ្គូ​ន មក​កាន់​ទីក្រុង​ង្វេ​សុង ដែល​តាម​ធម្មតា​ត្រូវចំណាយពេល​ដល់​ទៅ​ជាង​៣​ម៉ោង​នោះ ត្រូវបាន​កាត់​បន្ថយ​ពេលវេលា​នៅ​សល់​តិចតួច តាម​រយៈ​ការ​ធ្វើ​ដំណើរ​តាម​យន្ដហោះ និងអាច​ធ្វើ​ឱ្យ​ឆ្នេរ​ខ្សាច់​នៅ​តំបន់​ខាងលើ​មាន ភាព​អ​ធឹ​ក​អធម​ដូច​ឆ្នេរ​ខ្សាច់​នៅ​ទីក្រុង​ង៉ា​ប៉ា លី​​ ដែរ​ ៕