ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូរ៉េ​ខាងត្បូង​​នឹង​ចាត់វិធានការ​​ប្រឈមមុខ​​​នឹង​​​ភាពមិនច្បាស់​លាស់​​នៃសេដ្ឋកិច្ច​​​ពិភពលោក​

14 ឆ្នាំ មុន

​រដ្ឋមន្ត្រី​​​ហិរញ្ញវត្ថុ​​​កូរ៉េខាងត្បូង លោក BANK JAE WAN ថ្លែង​ថា ​ប្រទេ​សកូរ៉េ​​​​ខាង​ត្បូង​នឹង​​ចាត់វិធានការ​ម៉ឺងម៉ាត់​នានា​​​​សំដៅ​ប្រឈម​មុខ​នឹង​​​ភាពមិនច្បាស់លាស់​​ទាំងឡាយ​​​កើត​ឡើង​​​​ទាក់ទិន​ដល់វិបត្តិ​​​បំណុលក្នុង​​តំបន់អឺរ៉ូ ​​​ដល់​ការ​ឡើងថ្លៃ​ខ្ពស់​​នៃ​វត្ថុធាតុដើម​​​​ និង​កត្តា​​​​គ្រោះថ្នាក់​​​ឯទៀតៗ ​ដែលនឹង​អាច​ប៉ះពាល់​​ដល់​សេដ្ឋកិច្ច​​​​របស់កូរ៉េ​​​ខាងត្បូង​នា​ឆ្នាំ​នេះ​។​ ក្នុងពេល​​ជួបជាមួយ​​បណ្តាអ្នក​កាសែត​​បរទេស ​នៅ​កណ្តាលក្រុង​​​​​​សេអ៊ូល ​​រដ្ឋមន្ត្រី​​​រូប​នេះ​​​អះអាង​ថា ​​រដ្ឋាភិបាល​នឹង​ចាត់វិធានការ​​ម៉ឺង​ម៉ាត់​​នានា ដើម្បីប្រឈម​មុខ​នឹង​​បណ្តាគ្រោះថ្នាក់​​ខាង​ក្នុង​ប្រទេស និង​ខាងក្រៅ​ប្រទេស​ ដូចជា​វិបត្តិ​​ហិរញ្ញវត្ថុ​​​​អឺរ៉ុប ​ការឡើងថ្លៃ​​​នៃវត្ថុ​​​​ធាតុដើម ​​​ព្រមទាំង​​​ការបោះឆ្នោត​​​សភា និង​​ប្រធានាធិបតី​​។

លោក​បន្ត​ថា ​​រដ្ឋាភិបាល​តាម​​ដាន​យ៉ាង​ប្រកិត​នូវ​​បណ្តាលក្ខខណ្ឌ​​​នៃ​​​ទីផ្សារ​ខាង​ក្រៅ​​​​ ព្រោះ​​​​សេដ្ឋ​កិច្ច​​របស់​ប្រទេស​ពឹង​​ផ្អែក​​យ៉ាង​ខ្លាំង​លើ​ការ​​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម ។ ​កាលពី​​​ខែធ្នូ ​រដ្ឋាភីបាល​​បន្ថយ​​ទស្សន​​វិស័យ​នៃ​​កំណើន​សេដ្ឋកិច្ច​​​សម្រាប់ឆ្នាំ​​នេះ ពី​​​​៤,៥% ​​មក​ត្រឹម​​​៣,៧% ព្រោះតែ​លក្ខខណ្ឌ​​​​មិនល្អ​​​នៅលើទីផ្សារ​​នាំចេញ ។​ លោកបន្ត​ថា ​ទោះបីជា​មានកត្តា​​គ្រោះថ្នាក់​​​​និងភាព​មិនច្បាស់លាស់​​​​ច្រើន​ក៏ដោយ ខ្ញុំ​ជឿ​​ជាក់​ថា សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងត្បូងនឹង​​នៅតែ​​ខ្លាំង ដើម្បី​​​ជម្នះ​​​​ការលំបាក​​ទាំងនេះ​​ជាមួយនឹង​​ប្រព័ន្ធ​​ដែលមាន​គ្រឹះរឹងមាំ​​​ និងទំនុកចិត្ត​​​​ដែលបង្កើត​​​ក្នុងប្រទេស​ និងក្រៅប្រទេស​៕​