សារព័ត៌មានកូរ៉េខាងត្បូងគូសបញ្ជាក់កាលពីថ្ងៃទី៣០ មករា ថា ប្រទេសកូរ៉េខាងជើងកំពុងតែរៀបចំធ្វើព្យុហយាត្រាយោធាដ៏ធំបំផុតមួយពុំធ្លាប់មានពីមុនមក នាដើមឆ្នាំ២០១២ នេះ ដើម្បីរំលឹកដល់ថ្ងៃខួបកំណើតរបស់មេដឹកនាំមុន២រូប ដែលត្រូវជាជីតា និងឪពុករបស់មេដឹកនាំបច្ចុប្បន្នលោកគីម ជុងអ៊ុន។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAP ដែលដកស្រង់សម្តីអ្នកទទួលខុសត្រូវកូរ៉េខាងត្បូងមួយរូប ដែលមិនបញ្ចេញឈ្មោះបញ្ជាក់ថា កងទាហានជើងគោក ជើងទឹក និងជើងអាកាសជាច្រើនរបស់កូរ៉េខាងជើង កំពុងធ្វើការហ្វឹកហាត់ចាប់តាំងពីច្រើនខែមកហើយ នៅឯមូលដ្ឋានម៉ារីម ជិតរដ្ឋធានីព្យុងយ៉ាង។
យោងតាមអ្នកទទួលខុសត្រូវជាន់ខ្ពស់រូបនេះថា ក្បួនព្យុហយាត្រាយោធានេះនឹងអាចប្រព្រឹត្តទៅ ដើម្បីកំណត់ពីខួបកំណើតទី១០០របស់លោកគីម អ៊ីលស៊ុង ស្ថាបនិកកូរ៉េខាងជើង នាថ្ងៃទី១៥ មករា ឬខួបបង្កើតកងទ័ពថ្ងៃទី២៥ មេសា ។ បើតាមកាសែត JOONANG IBLO ថា នោះនឹងជាមហាព្យុហយាត្រាយោធាមួយពុំធ្លាប់មានពីមុនមកនៅកូរ៉េខាងជើង ។ កាសែតនេះអះអាងថា ព្រឹត្តិការណ៍នេះ គ្រោងធ្វើនាថ្ងៃទី១៦ កុម្ភៈ ជាថ្ងៃកំណើតរបស់លោកគីម ជុងអ៊ីល កូនប្រុសលោកគីម អ៊ីលស៊ុង ហើយទទួលមរណភាព កាលពីថ្ងៃទី១៧ ធ្នូ កន្លងមកនេះ។ ប្រទេសកូរ៉េខាងជើង ដែលតែងជួបប្រទះនឹងការខ្វះស្បៀងជាទៀងទាត់នោះមានកងទ័ពធំជាងគេទី៤ លើពិភពលោក បើគិតពីចំនួនជាមួយទាហាន១,២លាននាក់ ៕
ចែករំលែកព័តមាននេះ