ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជំ​ងឺ​ម​ហា​រីក​​​​ក្បាល​និង​​​ការ​ទទួល​​ទាន​តែង​មាន​បញ្ហា​

14 ឆ្នាំ មុន

ការ​សិក្សា​​ថ្មីមួយបាន​រកឃើញ​ថា ​ការ​ឈឺ​ចាប់​មិនឈប់ឈរ​​ បញ្ហា​ការ​ទទួល​ទាន និង​​​​ការ​ធ្លាក់​​ទឹក​​ចិត្ត​​​ ​ជា​បញ្ហា​ទូ​ទៅ​ដែល​​កើត​​​ចំ​ពោះ​អ្នក​​​មាន​ជំ​ងឺ​ម​ហា​រីកក្បាល និង​​ក​ក្រោយ​ពេល​​វះ​​
កាត់ ។

ក្នុង​ការ​​សិក្សា ​ក្រុម​អ្នក​​ស្រាវ​ជ្រាវ​​​បាន​សិក្សា​លើ​មនុស្ស​​ចំនួន​​៣៣​៧​នាក់ ​ដែល​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​ជំងឺ​​​ម​ហារីក​​ក្បាល និង​ក​ពី​ឆ្នាំ​១៩៩​៥ ​ដល់​ឆ្នាំ​​២០០៤ ​ហើយ​​បាន​រស់​នៅ​​យ៉ាង​តិច​៥​ឆ្នាំ​។
ក្រុម​​អ្នក​ស្រាវ​ជ្រាវ​​បាន​​​រក​ឃើញ​ថា អ្នក​ជំ​ងឺ​ច្រើន​​ជាង​​​៥០​ភាគ​រយ ​មាន​បញ្ហា​​លើ​ការ​បរិ​ភោគ​ ដោយ​សារ​​ដំណើរ​​ការ​បំ​ពង់​​ក​មិន​​ល្អ​២៨,៥​ភាគ​រយ​ ​មាន​រោគ​​​សញ្ញា​​​បាក់​​ទឹក​​​​ចិត្ត​ និង​​ច្រើន​​ជាង​១៧​ភាគ​រយ ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ។

ប៉ុន្តែ​វេជ្ជ​បណ្ឌិត​​​ហ្គើ​រី​ ហ្វាំង (Gerry Funk) និង​​អ្នក​រួម​​ការ​ងារ​បាន​ពន្យល់​ថា នៅ​ពេល​ដែល​ពួក​គេ​បាន​យក​ក្រុម​​អ្នក​ជំ​ងឺទាំង​នោះ​ទៅ​ប្រៀប​ធៀប​ជា​មួយ​មនុស្ស​ធម្ម​តា​ ដែល​មានអាយុ​​ដូច​គ្នា​​​និង​សុខ​ភាព​​ជា​មធ្យម​​​​ គឺ​មាន​ស​ភាព​ប្រ​ហាក់​ប្រ​ហែល​គ្នា ។

ក្រុម​អ្នក​ស្រាវជ្រាវ​​ក៏​បាន​រកឃើញ​ថា ការឈឺ​ចាប់​​ និង​របប​អា​ហារ​​នៅ​ក្នុង​ឆ្នាំ​ទី​មួយ​ក្រោយ​ពេល​​ព្យា​បាល​ជំ​ងឺ​​ម​ហា​រីក គឺ​ជា​កត្តា​ប៉ាន​់​ស្មាន​​​ខ្លាំង​បំ​ផុត​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ ដែល​ជា​លទ្ធ​ផល​​គុណ​ភាព​ជី​វិត​​ទាក់ទង​​នឹង​សុ​ខភាព ។

បញ្ហា​​ជា​មួយ​​​ដំ​ណើរ​​ការ​​មាត់ និង​បំ​ពង់​.ក​នៃ​​អ្នក​ជំ​ងឺ​​ម​ហារី​ក​ក្បាល និង​​ក​ក្រោយ​ពេល​ព្យា​បាល​​អា​ច​កើត​ឡើង​ដោយ​សារ​កត្តា​ដូច​ជា ការ​ប្រែ​ប្រួល​នៃ​សរសៃ​​ប្រ​សាទ និងសាច់​ដុំ ​កង្វះ​ការ​​​​វិ​ភាគ​​ក្រោយ​ពេល​វះ​កាត់ ​ការ​ឈឺ​ចាប់​​ និង​បញ្ហា​ធ្មេញ ។

ក្រុម​អ្នក​ស្រាវ​​ជ្រាវ​បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​​ថា «​ការធ្វើ​អន្ត​រា​គមន៍​ទាន់​​​ពេ​ល​ដែល​ទាក់ទង​នឹង​បញ្ហា​​ការ​ទទួល​​ទាន​ ការ​លេប និង​ការ​គ្រប់​គ្រង​​​លើ​ការ​ឈឺ​ចាប់​ នឹង​ជា​​សមា​​ស​ធាតុ​សំ​ខាន់​​ក្នុង​ការ​​កែ​សម្រួល​​សុខ​ភាព​អ្នក​ជំ​ងឺ​កាន់​តែ​ប្រ​សើរ​ឡើង​ ជា​ពិសេស​​​​អ្នក​ដែល​មាន​​ដំណើរ​​ការ​មិន​ល្អ​ក្រោយ​ពេល​​រោគ​វិ​​​​និ​ច្ឆ័យ​​បាន​មួយ​ឆ្នាំ​​ » ៕