ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្ស22នាក់​​​ត្រូវធ្វើ​​ឃាត​នៅភាគខាងជើង​​ម៉ិចស៊ិក​

14 ឆ្នាំ មុន

​អាជ្ញាធររាយការណ៍​កាលពីថ្ងៃទី​​២៩ មករា ថា មនុស្ស​​​​​សរុប​​២​២​នាក់ ​ត្រូវបានធ្វើឃាត​​​កាលពីយប់​ថ្ងៃទី​​២៨ មករា ​នៅភាគខាង​ជើង​ម៉ិច​ស៊ិក​ ក្នុងនោះ​​​៥​នាក​់​ក្នុង​បុណ្យខួប​កំណើត​របស់​កុមារ​នៅទីក្រុង​ TIJUANA ជាប់ព្រំដែន​ជាមួយ​សហរដ្ឋអាមេរិក​។​ អ្នកទោស​​​​៤នាក់​ត្រូវ​​គេសម្លាប់ក្នុង​ពន្ធនា​គារ​​មួយនៃ​រដ្ឋ CHIHUAHUA ជា​រដ្ឋ​មួយដែល​មនុស្ស​​៨​នាក់​​ត្រូវសម្លាប់​ក្នុង​​​ក្រប​ខណ្ឌ​​​នៃរឿង ដែល​ទាក់ទិន​​ដល់​​ឧក្រិដ្ឋ​​កម្ម​មានការ​រៀបចំ​​ ហើយ​មនុស្ស​​​​៥​នាក់ទៀត​ត្រូវ​​គ្រាប់​​ស្លាប់ ពេល​មាន​ការ​វាយប្រហារ​​ក្នុង​ទីក្រុង​ TORREON ។​

នៅទីក្រុង TIJUANA ជនប្រដាប់អាវុធ​​​៣នាក់​បានលុក​ចូល​ក្នុងពិធី​​បុណ្យខួបកំណើត​​​មួយ​មុនពេល​​​ចាប់​​បំបែក​បុរស​​​នៅ​ម្តុំ​ និង​​នារីនៅ​ម្តុំ ។​ មនុស្សទាំង​​​នេះ​ត្រូវ​​បង្ខំ​ឱ្យ​​​ដេក​ផ្កាប់​មុខ​ទៅ​ដី​ ចំណែក​​បុរស​ពេញវ័យ​​​៤នាក់ និងក្មេង​​ជំទង់​អាយុ​​​១៣​ឆ្នាំ​​ម្នាក់​​​ត្រូវពួកនេះនាំ​​ទៅ​កាន់​​ចង្ក្រាន​​ រួច​បាញ់​សម្លាប់​ពួកគេនៅទីនោះ​។ ​យោងតាម​​ការ​​ស៊ើប​អង្កេត​ដំបូង​ថា ជនរងគ្រោះ​ម្នាក់​​​​ត្រូវ​ជា​បង​​របស់​អតីត​​ប៉ូលិស​​​​ម្នាក់ដែល​​ត្រូវចាប់ខ្លួន​​​កាល​ពីថ្ងៃទី​​៦ មករា ​​ទាក់ទិន​​​នឹងក្រុម​​​រត់​ពន្ធ​​គ្រឿងញៀន​​ SINALOA ដែល​ធ្វើប្រតិបត្តិ​ការ​ ក្នុងទីក្រុង​​​ជាច្រើន​​នា​ភាគ​ពាយ័ព្យ​​​ម៉ិចស៊ិក​ក្នុង​នោះ​មានទីក្រុង​ TIJUANA ដែលស្ថិត​នៅ​ក្បែរ​ទីក្រុង​​សាន់​ឌីយេហ្គោ របស់អាមេរិក​ផង​។​

មនុស្ស​​ជាង​​​៥០.០០០​នាក់ ហើយត្រូវ​​ស្លាប់​នៅ​ម៉ិចស៊ិក​តាំង​ពី​​ចាប់ផ្តើម​​ការ​វាយលុក​​ខាង​យោ​ធា​​​ប្រឆាំង​​​បណ្តា​ក្រុម​រត់ពន្ធគ្រឿងញៀន​ បើកធ្វើ​ដោយ​លោក​​ប្រធានាធិបតី​​ហ្វឺលីប ​កាល់​ដឺ​​រ៉ូន​ក្រោយ​ពេល​​លោកឡើង​​កាន់អំណាច​ពីខែ​ធ្នូ ​ឆ្នាំ​​២០០៦​មក ៕​