ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេ​រិក​ និងកូរ៉េ​ខាងត្បូង​នឹងធ្វើ​​សម​យុទ្ធ​យោធា​​រួម​ក្នុង​​ខែ​​កុម្ភៈ​

13 ឆ្នាំ មុន

​​ទីបញ្ជា​ការ​​​​យោធា​រួម​អាមេរិក-កូរ៉េ​ខាងត្បូង​​​រាយការណ៍​​ថា កងទ័ព​​​កូរ៉េ​ខាងត្បូង និងអាមេ​រិក​នឹង​ធ្វើ​​នា​ខែ​កុម្ភៈ នូវ​សម​យុទ្ធ​យោធា​រួម​​ដែល​សំដៅ​​ពង្រឹង​​កិច្ចការ​​ពារ​។​ កងកម្លាំង​​​សម្ព័ន្ធ​​​មិត្តគ្រោង​ធ្វើ​​សម​យុទ្ធ​ដែល​ធ្វើ​​ត្រាប់ដូច​​ការបង្កើត​​ប៉ុស្តិ៍​​បញ្ជា​ការ​​មួយដែល​​សម​យុទ្ធ​នេះ​​មានឈ្មោះ​ថា “KEY RESOLVE” ព្រមទាំង​​សម​យុទ្ធ​​ឯទៀតៗ​សំដៅ​​ឆ្លើយ​តប​​ចំពោះ​​​ការគំរាមកំហែង​​​ប្រឆាំង​នឹង​​សន្តិសុខ​​របស់​កូរ៉េ​ខាង​ត្បូង ។

​​ទីបញ្ជា​ការ​​​​យោធា​រួម​អាមេរិក-កូរ៉េ​ខាងត្បូង​​​រាយការណ៍​​ថា កងទ័ព​​​កូរ៉េ​ខាងត្បូង និងអាមេ​រិក​នឹង​ធ្វើ​​នា​ខែ​កុម្ភៈ នូវ​សម​យុទ្ធ​យោធា​រួម​​ដែល​សំដៅ​​ពង្រឹង​​កិច្ចការ​​ពារ​។​ កងកម្លាំង​​​សម្ព័ន្ធ​​​មិត្តគ្រោង​ធ្វើ​​សម​យុទ្ធ​ដែល​ធ្វើ​​ត្រាប់ដូច​​ការបង្កើត​​ប៉ុស្តិ៍​​បញ្ជា​ការ​​មួយដែល​​សម​យុទ្ធ​នេះ​​មានឈ្មោះ​ថា “KEY RESOLVE” ព្រមទាំង​​សម​យុទ្ធ​​ឯទៀតៗ​សំដៅ​​ឆ្លើយ​តប​​ចំពោះ​​​ការគំរាមកំហែង​​​ប្រឆាំង​នឹង​​សន្តិសុខ​​របស់​កូរ៉េ​ខាង​ត្បូង ។ ​សម​យុទ្ធ​​​ទាំង​នេះ​​នឹង​ប្រព្រឹត្តទៅ​​ពីថ្ងៃទី​​​២៧ កុម្ភៈ ដល់ថ្ងៃទី​​​៩ មីនា ​ហើយ​នឹង​ប្រមូលផ្តុំ​​ទាហាន​កូរ៉េ​ខាងត្បូង​​​​២០០.០០០​នាក់ និង​​ទាហានអាមេ​រិក​២.១០០​នាក់ ។

សម​យុទ្ធ​​​ជើងគោក​​មួយ​​ដែលស្ថិតក្នុង​​​កម្ម​វិធី​នេះដែរ មានឈ្មោះ​​ថា “FOAL EAGLE” ដែលនឹង​​ធ្វើ​​​ពីថ្ងៃទី​​១ ​មីនា ដល់​ថ្ងៃទី​​៣០ ​មេសា ​ចូល​រួម​ដោយ​​ទាហាន​​កូរ៉េ​ខាងត្បូង​​​ និងទាហាន​​អាមេ​រិក​​ចំនួន​​១១.០០​០នាក់ ​​​​ក្នុងប្រតិបត្តិការ​​​ជើង​គោក​ ជើង​អាកាស និងជើង​ទឹក​។​ សម​យុទ្ធ​ទាំ​ង​នេះ​ស្ថិតក្នុង​​​ក្របខណ្ឌ​​​នៃ​សម​យុទ្ធ​​ជាទម្លាប់​​ដែលមាន​​​ទិសដៅ​​ការពារ ហើយ​គ្មាន​​​ជាប់​​ទាក់ទិន​ដល់​បច្ចុប្បន្ន​​​​ភាព​​ពិភពលោក​ឡើយ។​ ប្រទេស​កូរ៉េ​​ខាងជើង​​​បានលើកឡើង​​​ជាញឹក​ញាប់​ពីការ​ប្រឆាំង​​​នឹង​សម​យុទ្ធ​​យោធា​រួម​ទាំង​នេះ​ដែលខ្លួន​​​ចាត់ទុក​​ថាជាការ​រៀបចំ​​សម្រាប់​ការ​​លុកលុយ​​​មួយ​ចូល​កូរ៉េ​​​​ខាងជើង ៕​