Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

ទទួល​ទាន​ផ្លែ​ស្ត្របឺរីអាច​ជួយ​ពន្យារភាព​ចាស់មុន​អាយុ​

  • Text Size

ដោយ ៖ ធីតាកោះ

ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២ ម៉ោង ០៨:៤៣

ទទួល​ទាន​ផ្លែ​ស្ត្របឺរីអាច​ជួយ​ពន្យារភាព​ចាស់មុន​អាយុ​

គេហទំព័របរទេស

ទទួល​ទាន​ផ្លែ​ស្ត្របឺរីអាច​ជួយ​ពន្យារភាព​ចាស់មុន​អាយុ​

ទទួល​ទាន​ផ្លែ​ស្ត្របឺរី​(strawberries)អាច​ជួ​យ​ពន្យា​រភាព​ចាស់​ទៅ​តាម​អាយុ​និង​ថែម​ទាំង​ជួ​យ​​ទប់​ស្កាត់​ជំ​ងឺ​មហារីក​។ ការ​ស្រាវជ្រាវ​ថ្មី​នេះ​​ក៏​បាន​បង្ហាញ​ផងដែរ​ថា​ទទួល​ទាន​ផ្លែ​ឈើ​ជួយ​បង្កើន​កម្រិត​ប្រឆាំង​អុក​ស៊ីដ​កម្ម​ក្នុង​ឈាមឲ្យ​បាន​ខ្លាំង​​ ។​ វត្ត​មាន​នៃ​សារ​ធាតុ​ប្រឆាំង​អុកស៊ីដ​កម្ម​ក្នុង​កម្រិត​ខ្ពស់​អាច​ជួយ​ទប់​ស្កាត់​ផល​ប៉ះ​ពាល់​ដោយ​Oxidativestress, ពន្យា​រភាព​ចាស់​ទៅ​តាម​អាយុ​ព្រម​ទាំង​ទប់​ស្កាត់​ជំ​ងឺ​មហារីក​ ទឹក​នោម​ផ្អែម​និង​ជំ​ងឺ​បេះ​ដូង​។​

បណ្តា​អ្នក​ស្រាវ​ជ្រាវ​របស់​ប្រទេស​អេស្ប៉ាញ​និង​អ៊ី​តាលី​បាន​ពិ​សោធន៍​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មាន​សុខភាព​ល្អ​ចំនួន​១២នាក់​។​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​អស់​ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​ផ្លែ​ស្ត្របឺរី​១គីឡូ​ក្រាម​រយៈ​ពេល​ជាង​២សប្តាហ៍​។​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ពិនិត្យ​ឈាម​អ្នក​ស្ម័គ្រ​ចិត្ត​បន្ទាប់​ពីពិ​សោធន៍​បាន​៤ថ្ងៃ ៨ថ្ងៃ ១២ថ្ងៃ​ ១៦​ថ្ងៃ​និង​១ខែ​ក្រោយ​មក​។​ ជា​លទ្ធផល​ដែលបាន​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិប័ត្រ​ journal Chemistry​បង្ហាញ​ថា​ ការទទួល​ទាន​ផ្លែ​ស្ត្របឺរី​ទៀង​ទាត់​អាចជួយ​បង្កើន​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីដ​កម្ម​ក្នុង​ឈាម​ក្នុង​កម្រិត​មួយ​ខ្ពស់ ​ហើយ​វា​ក៏​បាន​ជួយ​ទប់​ស្កាត់​កោសិ​កា​ឈាម​ក្រហម​មិន​ឲ្យ​បាត់​បង់​។

បណ្តា​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ​Marche Polytechnic University​ប្រទេសអ៊ី​តាលី​និង​សាកល​វិទ្យា​ល័យ​ University of Granada ប្រទេស​អេស្ប៉ាញ​បាន​​និយាយ​ថា​កម្លាំង​ថាមពល​របស់​ផ្លែ​ស្ត្របឺរី​លាត​សន្ធឹង​នៅ​ក្នុង​កម្រិត​មួយ​យ៉ាង​ខ្ពស់​នៃ​សមាស​ធាតុ​ហ្វេណុល​ដែល​វា​ទទួល​បាន​។​ ផ្លែ​ស្ត្របឺរី​សំ​បូរ​ទៅ​ដោយ​សមាសធាតុ​ហ្វេ​ណុល​​ក្នុង​ចំនួន​យ៉ាង​ច្រើន​ដែល​ក្នុង​នោះ​មាន​ដូចជា​ហ្វ្លាវ៉ូ​ណូ​អ៊ីដជា​ប្រភព​ប្រមូល​ផ្តុំ​ទៅ​ដោយ​សារធាតុ​ប្រ​ឆាំង​នឹង​អុកស៊ីដ​កម្ម​។​

សារ​ធាតុ​ទាំង​នេះ​ហើយ​ដែល​អាចជួយ​កាត់​បន្ថយ​Oxidative stress ជាភាព​មិន​ស្មើ​គ្នា​​ដែល​កើត​ឡើង​នៅ​ក្នុង​រោគ​សាស្ត្រ​ពិត​ប្រាកដ​ទាំង​ឡាយ​(មាន​ដូចជា​ជំ​ងឺ​បេះ​ដូង​ មហារីក​និង​ទឹក​នោម​ផ្អែម​)​​ និង​បាន​ជួយ​កាត់​បន្ថយ​ស្ថាន​ភាព​សរីរសាស្ត្រ​(មាន​ដូច​ជា​ភាព​ចាស់ និង​លំ​ហាត់​ប្រាណ​ជា​ដើម​)​៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd