ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​កងវិស្វកម្ម​ផឹក​ស្រា4នាក់​ស្រវឹង​ធម្មតា ម្នាក់​ស្លាប់​ម្នាក់​សន្លប់​ធំត្រូវបាន​សង្គ្រោះ

14 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​មាន​ការ​ឆោ​ឡោ​មួយ​កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ មករា ឆ្នាំ​២០១២ នៅភូមិស្តៅ ឃុំគោករមៀត ស្រុក ថ្មពួក ខណៈកម្លាំ​ងកងវិស្វកម្ម នៅ​ក្នុងអង្គភាព​វរសេ​នា​តូចលេខ៧១៥ ចំនួន៦នាក់ បាននាំ​គ្នា​​ផឹក​ស្រា​​អស់ចំនួន៨ដប បណ្តាលឲ្យមានម្នាក់​ ​ស្លាប់បាត់បង់ជីវិត ម្នាក់​ទៀតសន្លប់ធំ ឯ​៤នាក់​ទៀត​ស្រវឹងធម្មតា ។

តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ត្រី យ៉ត រ៉ាយ អធិការនគរបាលស្រុកថ្មពួក​ឲ្យ​ដឹងថា អ្នក​ផឹកស្រាទាំង៦នាក់នេះ គឺជាកងកម្លាំង​វិស្វ​កម្ម ធ្វើផ្លូវចាប់ពីភូមិគោក​រមៀត​ដល់​ភូមិ​ស្តៅ។ ​​នា​ល្ងាច​ថ្ងៃ​ទី​២៥ មករា នោះ​ ក្រោយ​ពី​សម្រាក​ពីការ​ងារ ​ពួកគេបាននាំគ្នាផឹកស្រា​នៅតូបម​ួយ​​ក្នុងភូមិស្តៅ ដែល​មាន​អ្នកលក់ចំនួន​២​នាក់ ​គឺ ឈ្មោះ លេខ លេត ភេទស្រី​ អាយុ១៩ឆ្នាំ និង​​​​​ឈ្មោះ មឿត មុំ ភេទស្រី អាយុ១៧ឆ្នាំ ​រស់​​នៅ​ក្នុងភូមិ​ខាងលើ ។ ការផឹកនេះរហូតដល់ម៉ោង​១១​​និង​៣០​នាទីយប់​ថ្ងៃដដែល អស់ស្រា​ចំនួន​៨ដប និងក្លែមបុកល្ហុងអស់​៣ចាន ។

ប្រភពព័ត៌មាន​បាន​ឱ្យដឹង​​ទៀត​ថា បន្ទាប់​មក​អ្នក​ទាំង៦នាក់ ​មាន​​អាការ​ស្រវឹងយ៉ាង​​​ខ្លាំង​ ហើយ​ឈ្មោះ​តាប់ វាសនា ភេទប្រុស អាយុ២៣​ឆ្នាំ ​បានដេកស្លាប់​នៅ​កន្លែងធ្វើការ និងឈ្មោះ​យឿន សឿត ភេទ​ប្រុស អាយុ២៥ឆ្នាំ សន្លប់ធំ​ ។​ឯអ្ន​ក​ស្រវឹង​អាចដើរបានទាំងត្រដរចំនួន៤នាក់ ​​១-ឈ្មោះ​សាក់ មៀន ភេទប្រុស អាយុ២៥ឆ្នាំ ២-​ឈ្មោះ រ័ត្ន មុន្នី ភេទប្រុស អាយុ២០ឆ្នាំ
៣-ឈ្មោះ​​​ហាន រតនៈ ភេទប្រុស អាយុ២១ឆ្នាំ ៤-ឈ្មោះ​សេង ណុប ភេទប្រុស អាយុ២៥ឆ្នាំ។ ដោយពិនិត្យឃើញ​សភាពមិន​​ស្រួល ប្រធាន​អង្គ​ភាពក៏​បានដឹកអ្នកដែល​មិនស្លាប់​ទាំង៥នាក់ ​មក​កាន់​មន្ទីរពេទ្យស្រុកថ្មពួក ដើម្បី​សង្ក្រោះបន្សាប​ជាតិស្រា ​ហើយ​បច្ចុប្បន្ន​​បានធូរ​ស្រាល​​វិល​ត្រឡប់​ទៅបម្រើ​ការងារវិញហើយ ។​ ដោយ​ឡែកឈ្មោះ តាប់ វាសនា ដែលស្លាប់អង្គ​ភាព​បាន​ដឹក​សពទៅប្រគល់ជូនក្រុមគ្រួសារ​ចាត់ចែង​ធ្វើ​បុណ្យតាមប្រពៃណីនៅឯ​ស្រុក​កំណើត ខេត្ត​កំពង់ស្ពឺ ។

លោកអធិការនគរបាល​ស្រុកថ្មពួកបាន​បញ្ជាក់​ថា ​កត្តា​ដែលបង្កឱ្យ​មានគ្រោះថ្នាក់​រហូត​ដល់មានអ្នក​ស្លាប់នេះ បណ្តាលមកពី​ការ​ផឹក​ស្រា​នោះវា​ហួស​កម្រិត​ គ្នាតែ៦នាក់ផឹក​ស្រាអស់​ដល់​ទៅ​៨​ដប ​ដែល​​​វាមិនមែនជារឿង​ធម្មតា​នោះ​​ទេ ៕