ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារពេលព្រឹកចៀនឬឆាមិនអាក្រក់សម្រាប់បេះដូងប្រសិនជាយើងប្រើប្រេងអូលីវឬប្រេងឈូករ័ត្ន

14 ឆ្នាំ មុន

អ្នក​វិទ្យា​សាស្ត្រ​បានអះ​អាង​ថា ការ​ទទួល​ទាន​​អា​ហារ​ពេល​ព្រឹក​ចៀន​ឬ​ឆា​នឹង​មិន​បង្កើត​អត្រា​គ្រោះ​ថ្នាក់​ដល់​ជំ​ងឺ​បេះ​ដូង​ឬ​ក៏​ឆាប់​ស្លាប់​នោះ​ទេ​ ដរាប​ណា​យើង​ចេះ​ជ្រើស​រើស​ប្រ​ភេទ​ប្រេង​ឆា​។ គេ​រក​ឃើញ​ថា ប្រេង​អូ​លីវ ​និង​ប្រេង​ឈូក​រ័ត្ន​គឺ​ជា​ជម្រើស​ដែល​ផ្តល់​ផល​ល្អ​ដល់​សុខ​ភាព​ ​មិន​ថា​អា​ហារ​នោះ​ត្រូវ​បាន​ចម្អិន​នៅ​ផ្ទះ​ឬ​នៅទី​ណា​ទេ​ ។​ ​តាម​របាយ​ការ​ណ៍នៃ​ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ពី​ការ​យល់​ដឹង​ដូច​ក្នុង​រឿង​និទាន​ថា ទទួល​ទាន​អា​ហារ​ឆាឬ​ចៀន​ផ្តល់​ផល​អា​ក្រក់​ដល់​បេះ​ដូង​​នោះ​គឺ​ជា​រឿង​មិនពិត ។​

តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ​ Autonomous University of Madrid របស់​ប្រ​ទេស​អេស្ប៉ាញ​ ដែល​បាន​តាម​ដាន​និង​ពិសោធន៍​លើ​មនុស្ស​ជាង​៤​ម៉ឺននាក់​បញ្ជាក់​ថា គ្មាន​ការ​ជាប់​ទាក់​ទង​គ្នា​រវាង​ការ​ទទួល​ទាន​អាហារ​ឆា ឬ​ចៀន​ដោយ​ប្រើ​ប្រេង​អូ​លីវ​និង​ប្រេង​ឈូក​រ័ត្ន​ទៅ​នឹង​​ជំ​ងឺ​បេះ​ដូង​នោះ​ទេ​។ នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ British Medical Journal (BMJ)ពួក​គេ​បាន​រៀប​រាប់​ថា នៅ​ពេល​អា​ហារ​ត្រូវ​បាន​ចៀន​ ឬ​ឆា​ សមាស​ធាតុ​ចិញ្ចឹម​របស់​វា​ក៏​ផ្លាស់​ប្តូរ ដូច្នេះ​អា​ហារ​បាត់​បង់​ជាតិ​ទឹក​និង​បង្កើន​ជាតិ​ខ្លាញ់​ ហើយ​បរិ​មាណ​កា​ឡូ​រី​ក៏​កើន​ឡើង​ដែរ​។

ដូច្នេះ​តាម​លោក​ Michael Leitzmann​សាស្ត្រា​ចារ្យ​នៅ​សាកល​វិទ្យា​ល័យ ​University of Regensburgប្រ​​ទេស​អា​ល្លឺ​ម៉ង់​ បាន​សន្និ​ដ្ឋាន​សរុប​ថា ការ​និយាយ​តៗ​គ្នា​ដែល​ថា​ អា​ហារ​ចៀន​ឬ​ឆា​ផ្តល់​ផល​អា​ក្រក់​ដល់​បេះ​ដូង​​នោះ​មិន​មាន​ការ​គាំ​ទ្រ​ដោយភស្តុ​តាង​ជាក់ច្បាស់​នោះ​ទេ​៕​