ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG Optimus 2X (P990) ដំណើរ​ការជា​មួយ​​អក្ស​រ​ខ្មែ​រ​យូ​នី​កូ​ដ​ហើយ​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ ​នាពេលថ្មីៗនេះ ក្រុម​អ្នក​បច្ចេកទេសរបស់ក្រុមហ៊ុន ជី ហ្គៀ បាន​បញ្ចេញ​នូវសមិទ្ធផលថ្មីចំនួនពីរគឺ ពុម្ពអក្សរខ្មែរ ​យូនីកូដ និងក្តារចុចភាសាខ្មែរសម្រាប់អ្នកប្រើ​ប្រាស់ទូរស័ព្ទស្មាតហ្វូន LG Optimus 2X ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android ។

ចាប់ពីថ្ងៃនេះតទៅ រាល់ទូរស័ព្ទ LG Optimus 2X ដែលដាក់លក់នៅតាមទីផ្សារគឺ​ដំណើរ​ការដោយប្រព័ន្ធ Android v2.3 និង​មាន​ពុម្ពអក្សរខ្មែរយូនីកូដរួចជាស្រេចសម្រាប់​ការ​សរសេរ និងការអាន ជាពិសេសការបើក​មើល​វេបសាយអក្សរខ្មែរ ។

ជាមួយនឹងពុម្ពអក្សរខ្មែរយូនីកូដដែលមាន​ស្រាប់នៅក្នុងទូរស័ព្ទ LG Optimus 2X (P990)ធ្វើឱ្យយើងកាន់តែងាយស្រួលក្នុងការប្រើប្រាស់ និងការសរសេរអក្សរ ដោយយើង​គ្រាន់តែចូលទៅកាន់ Android Market រួចស្វែងរកពាក្យថា Phum Keyboard​ បន្ទាប់​មក download និង install នោះយើងនឹង​ទទួល​បានបទពិសោធន៍ថ្មីនៃការប្រើប្រាស់ពុម្ព​អក្ស​រខ្មែរយូនីកូដ នៅក្នុងទូរស័ព្ទដៃយ៉ាង​ពេញ​លេញ ។

ចំពោះអតិថិជនដែលកំពុងប្រើប្រាស់ទួរស័ព្ទ ​LG Optimus 2X ដែលមានប័ណ្ណធានាត្រឹម​ត្រូវ ក្រុមហ៊ុន ជី ហ្គៀ នឹងធ្វើការដំឡើង​ពុម្ព​អក្សរ​ខ្មែរយូនីកូដដោយមិនគិតថ្លៃសេវា។ សម្រាប់​ព័ត៌មាន​បន្ថែមសូមទំនាក់ទំនង​មជ្ឈ​មណ្ឌល​សេវាកម្ម LG ស្ថិតនៅអគារលេខ ១៨៨​ មហាវិថីម៉ៅសេទុង ឬតាមទូរស័ព្ទ ០២៣ ២២ ៥៤ ៥៤ ។

ក្រុមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន ជី ហ្គៀ កំពុងតែខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យ​ទូរស័ព្ទ LG ស្មាតហ្វូន (ឬ Optimus ស៊េរី) ទាំង​អស់អាច​ប្រើប្រាស់ពុម្ពអក្សរខ្មែរយូនីកូដបានយ៉ាងពេញ​លេញ ។ ក្រុមហ៊ុនជី ហ្គៀនឹងបន្តខិតខំ ឱ្យ​កាន់​តែ​ខ្លាំងថែមទៀតដើម្បីឱ្យ​អ្នកប្រើប្រាស់ទូរស័ព្ទ​ស្មាតហ្វូនម៉ាក LG ទទួលបាន​អត្ថ​ប្រយោជន៍​កាន់​តែច្រើនៗ ដើម្បីជួយសម្រួលដល់ការងារ ការសិក្សា និងការកម្សាន្ត ។