វ៉េបសាយ MD ផ្សាយឱ្យដឹងថា អ្នកស្រាវជ្រាវមហាវិទ្យាល័យស្កេនតុន សហរដ្ឋអាមេរិក បានសិក្សាស្រាវជ្រាវឃើញថា សណ្តែកវ៉លណាត់(Walnut)មានគុណសម្បត្តិក្នុងការជួយទំនុកបំរុងបេះដូងដ៏ល្អបំផុត ទោះបីជាលីង ឬឆៅ ក្តី ។ សណ្តែក Walnut មានសារធាតុប៉ូលីហ្វ៊ីណុលជាប្រភេទសារធាតុការពារការចុះខ្សោយនៃរាងកាយ ។ សារធាតុនេះជួយទ្រទ្រង់ដល់បេះដូង កាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ធ្វើឱ្យឈាមដើរបានល្អ និងកាត់បន្ថយការរលាក ឬស្ពៀត បើទោះបីជាមានជាតិខ្លាញ់ខ្ពស់ ប៉ុន្តែមិនធ្វើឱ្យទំងន់ដងខ្លួនកើនឡើងទេ ។
តាមរបាយការណ៍នៃលទ្ធផលស្រាវជ្រាវឱ្យដឹងថា ប្រសិនបើចូលចិត្តទទួលទានសណ្តែកឆៅប្រភេទសណ្តែក«ប្រេស៊ីល» នឹងមានសារធាតុប៉ូហ្វ៊ីណុល ច្រើនស្ថិតក្នុងលំដាប់ទី២ បន្ទាប់មកគឺសណ្តែក ពីស្តាស៊ីយ៉ូ សណ្តែកភីឃែន សណ្តែកដី សណ្តែកអាស់ម៉ង់ សណ្តែកមេកកាដេមី ស្វាយចន្ទី និងសណ្តែកហាសេល ។ ប្រសិនបើសណ្តែកលីង គឺសណ្តែក«ប្រេស៊ីល»នៅតែស្ថិតក្នុងលំដាប់ទី ២ បន្ទាប់មកគឺសណ្តែកហាសេល សណ្តែកដី សណ្តែកភីឃែន ស្វាយចន្ទី សណ្តែកមេកកាដេមី អាស់ម៉ង់ និងពីស្តាស៊ីយ៉ូ ។
កាលពីពេលថ្មីៗកន្លងមក នៅក្នុងឯកសាររបស់អាមេរិកបានបង្ហាញលទ្ធផលសិក្សាស្រាវជ្រាវថា បើទទួលទានសណ្តែកវ៉លណាត់ ក្នុងមួយថ្ងៃចំនួន២ក្តាប់ដៃ នឹងជួយស្ត្រីការពារការកើតមហារីកសុដន់បាន ៕
ចែករំលែកព័តមាននេះ