ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសជន​ជាតិ​ព័រទុយ​ហ្គាល់​ម្នាក់​​បាន​ស្លា.ប់​សង្ស័យ​ឆក់​ចរន្ត​អគ្គ​ិសនី​ដែល​ឆ្លង​ពី​ម៉ូទ័រ​​បូម​ទឹក​

12 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បុរស់ជនជាតិ​ព័​រ​ទុ​យ​ហ្គាល់​ម្នាក់់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេកស្លា.ប់​​ ផ្កា.ប់​មុខ​​នៅ​ក្បែរ​ស៊ីទែន​ទឹក​ជាន់​លើ​នៃ​ផ្ទះល្វែង​ជួល​មួយ​ កន្លែងក្នុងភូមិ​វត្ដ​ស្វាយ​ សង្កាត់សាលា​កំរើក​ក្រុង​សៀមរាប កាលពី​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៩ មក​រា ២០១២ កន្លង​ទៅ​ ដែល​​សង្ស័យ​​ឆក់​ចរន្ត​អគ្គិ​សនី​​ពី​ម៉ូទ័រ​​បូម​ទឹក​ ព្រោះ​គេ​ឃើញ​ទឹក​​ហៀរ​ពី​សីុ​ទែន​ហើយ​ទ្វារផ្ទះ​បាន​បិទ​ជិត​ពី​ក្នុង។

ខេត្តសៀមរាប ៖ បុរស់ជនជាតិ​ព័​រ​ទុ​យ​ហ្គាល់​ម្នាក់់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេកស្លាប់​​ផ្កាប់​មុខ​​នៅ​ក្បែរ​ស៊ីទែន​ទឹក​ជាន់​លើ​នៃ​ផ្ទះល្វែង​ជួល​មួយ​កន្លែងក្នុងភូមិ​វត្ដ​ស្វាយ​ សង្កាត់សាលា​កំរើក​ក្រុង​សៀមរាប កាលពី​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៩ មក​រា ២០១២ កន្លង​ទៅ​ ដែល​​សង្ស័យ​​ឆក់​ចរន្ត​អគ្គិ​សនី​​ពី​ម៉ូទ័រ​​បូម​ទឹក​ ព្រោះ​គេ​ឃើញ​ទឹក​​ហៀរ​ពី​សីុ​ទែន​ហើយ​ទ្វារផ្ទះ​បាន​បិទ​ជិត​ពី​ក្នុង។

ក្រុម​អ្នកជំនាញ​ពិនិត្យ​សព​បាន​ធ្វើការសន្និ​ដ្ឋាន​​​ជា​ជំ​ហាន​ដំបូង​ថា​ ការ​ស្លាប់​របស់​ជន​រង​គ្រោះ​មិន​ស្ថិត​ក្នុង​អំពើ​ឃាតកម្ម​​ទេ តែ​អាច​បណ្ដាល​មក​ពី​ឆក់​ចរន្ដ​ភ្លើងឆ្លង​ពី​ម៉ូ​ទ័​រ​បូម​ទឹកអូ​តូ ម៉ា​ទិ​កមួយ​ដែលដោត​ទុក​ចោល​ក្បែរ​ស៊ីទែន​ទឹក​នៅ​ជាន់​លើ​នៃ​ផ្ទះល្វែង​នោះ​។ ​នាយ​​រង​ការ​រិ​យា​ល័យ​អន្ដោ​ប្រវេ​សន៍លោក​វរ​សេនីយ៍​ត្រី សេស រិ​ទ្ធី​យ៉ា ដែល​បាន​ចុះ​ទៅដល់​កន្លែង​​កើត​ហេតុ​បាន​ថ្លែងថា បុរសបទេស​ដែល​​ស្លាប់​នោះ​មាន​ឈ្មោះ Hagrandol Forios Ajueer អាយុ៥១ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ L506262 ចូល​មក​ស្នាក់នៅ​ក្នុងផ្ទះ​កើតហេតុ​ដែល​ជា​ផ្ទះ​មិត្ដ​ភ​ក្តិគាត់​​បាន​រយៈពេល​កន្លះ​ខែមក​ហើយ ។

សមត្ថ​កិច្ច​​ពុំ​បាន​បង្ហើប​ឱ្យ​ដឹង​ពីអត្ត​សញ្ញាណ​ម្ចាស់​ផ្ទះ​​ទេ​ ហើយ​ពេល​កើត​ហេតុ​ម្ចាស់​ផ្ទះ​​ក៏​ពុំ​​បាន​ស្ថិត​នៅ​ក្នុង​ផ្ទះជា​មួយ​ជន​រង​គ្រោះដែរ៕