ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​រលូត​កូន​​អាច​ប្រ​ឈម​​​នឹង​​គ្រោះ​ថ្នាក់​ដល់​អាយុ​ជី​វិត​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ​​ស្ត្រី​ដែល​មាន​គភ៌​​​ចាប់​ពី​អាយុ​​សូន្យ​ខែ​ទៅ​ប្រាំ​ខែ ហើយមាន​ធ្លាក់​​ដុំ​​ឈាម ឬ​ដុំ​គភ៌​​ពី​ក្នុង​ស្បូន​មក​​ក្រៅ​ នោះ​គេ​ហៅ​ថារ​លូត​កូន ។ ​
លោក​សាស្ត្រា​ចារ្យ​​វេជ្ជ​បណ្ឌិត​​អ៊ូច ឌី​ណា ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​​បាន​មាន​ប្រ​​សាសន៍​​​ឱ្យ​ដឹង​ថា ​​ការ​ធ្លាក់​​ឈាម​​​​​​ក្រោយ​ពី​រាំង​រដូវ​មិន​មាន​​ការឈឺ​ចុក​ចាប់​អ្វី​នោះ​ទេ ប៉ុន្តែ​បើ​​សិន​ជា​មាន​ការ​ឈឺ​ចាប់​​​នៅ​ពេល​​រលូត​កូន​​ស្បូន​មិន​បើក ដែល​បណ្តាល​ឱ្យមាន​ការ​ឈឺ​ចុក​ចាប់​យ៉ាង​​​ខ្លាំង​​​នៅ​ក្នុង​​ពោះ​ខាង​លើ​ថ្ងាស ព្រោះ​នេះ​ជា​ពេល​ដែល​ស្បូន​ច្រ​បាច់​​ឱ្យ​​កូន​ចេញ​មក​ក្រៅ ។ ដូចនេះ​​ស្ត្រី​គ្រប់​រូប​គួរ​តែ​ប្រ​ញាប់​ទៅ​ជួប​ជា​មួយ​​គ្រូ​ពេទ្យ​ដែល​មាន​ជំនាញ​ ដើម្បី​ចៀស​វាង​​ដល់​ដំណាក់​កាល​​​ធ្ងន់​ធ្ងរ ។ ​ចំពោះ​ការ​រលូត​កូន​អាច​បណ្តាល​មក​ពី​មូល​ហេតុ​ច្រើន​យ៉ាង​ដូច​ជា៖​
១-​ការ​តោង​របស់​គភ៌​មិន​ធម្ម​តាៈ គភ៌​​ទំនៅ​លើ​ភ្នាស​ស្បូន កាល​​ណា​គត៌​តោង​ទៅ​លើ​ភ្នាស​ស្បូន​មិន​​ល្អ​ ជា​ពិសេស​​ភ្នាស​ស្បូន​ដែល​ធ្លាប់​ធ្វើ​ការ​វះ​កាត់​ច្រើន​ដង ​អាច​​​​ធ្វើ​ឱ្យ​គភ៌​រលូត​បាន​ ។
២-​ស្បូន​មាន​រូប​រាង​មិនធម្ម​តាៈ​ស្បូន​មាន​រូប​រាង​​​ច្រើន​​​ប្រ​ភេទ ចំពោះ​ស្បូន​ធម្ម​តា​ គឺ​​​មាន​រូប​​​រាង​ដូច​​​​​ជា​ឃ្លោក ។ រី​ឯ​ស្បូន ដែល​មាន​រូប​​រាង​មិន​ធម្ម​តា​ គឺសំ​ដៅ​​​ទៅ​លើ​ស្បូន​​​​ពី​កំណើត​មាន​រូប​​រាង​ខុស​ពី​ស្បូន​ដ​ទៃ​​ទៀត ឬ​ក៏​ស្បូន​​មាន​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​សាច់​ស្បូន​​ក៏​បណ្តាល​ឱ្យ​​រ​លូត​​ដែរ។
៣-​ម្តាយ​ដែល​មានជំងឺ​ប្រ​ចាំ​កាយ​ ដូច​ជា​​មាន​ជំងឺ​​ពកក​ ឬ​ក៏​ជំងឺ​ទឹក​នោម​ផ្អែម​​ ជំងឺ​ទាំង​​នេះ​​​ក៏​ជា​មូល​ហេតុ​ ដែល​អាច​បណ្តាល​ឱ្យ​កូន​រលូត​បាន​ដែរ ។
៤-​ការ​ប្រើ​ប្រាស់​ថ្នាំៈ ស្ត្រី​ខ្លះ​ប្រើ​ប្រាស់​​ថ្នាំ​តាម​​ចិត្ត​​ចង់ ​មិន​បាន​ពិ​ភាក្សា​​ជា​មួយ​គ្រូ​ពេទ្យ​​ជំនាញ​​ឱ្យ​បាន​ត្រឹម​ត្រូ​វ​ក៏​អាច​បណ្តាល​ឱ្យ​មាន​​ផល​​ប៉ះ​ពាល់​ចំពោះ​​ទារក​​យ៉ាង​​ធ្ងន់​ធ្ងរ​ផង​ដែរ ។
៥-​សុក​កូន​ខ្សោយៈ ​ជា​ទូ​ទៅ​​សុក​ត្រូវ​​​តែ​ទំ​នៅ​លើ​ភ្នាស​ស្បូន​ ដូច​នេះ​សុក​ត្រូវ​តែ​​មាន​ការ​​ម​មា​ញឹក ដើម្បី​​តោង​ភ្នាស​ស្បូន​ឱ្យជាប់​ ​ហើយ​ដើម្បី​តោង​ភ្នាស​ស្បូន​ឱ្យ​ជាប់​ សុក​ត្រូវ​តែ​មាន​សុខ​ភាព​ល្អ​ ព្រោះ​សុក​មាន​តួ​នាទី​សំ​ខាន់​សម្រាប់​ចិញ្ចឹម​ជីវិត​គភ៌​​ បើក​សុក​ខ្សោយ​កូន​​​ក៏​ខ្សោយ​​ដែរ ជា​ហេតុ​ធ្វើឱ្យ​កូន​​រលូត ។
៦-មេ​ជី​វិត​ឈ្មោល​​ខ្សោយៈ ជំងឺ​ខ្សោយ​​​ពី ធម្ម​​ជាតិ​នៃ​មេ​ជី​វិត​​របស់បុរស ។​​
៧-​ការ​ប៉ះ​​ទង្គិច​​ពេល​មានគភ៌ៈ ការ​ដួល​ប៉ះ​ទង្គិច​​ ឬ​គ្រោះ​ថ្នាក់​​ផ្សេងៗ ដែល​អាច​បណ្តាល​ឱ្យ​រលូត​កូន ។
៨-​ឈាម​​​ម្តាយ និង​ឈាម​កូន​មិន​ត្រូវ​គ្នាៈ ​ក៏​​ជា​​ចំណុច​មួយ​ដែល​​អាច​ធ្វើ​ឱ្យ​​រលូត​កូន​បាន​ ។
៩-​ឈាម​ម្តាយ និង​ឪពុក​មិន​ត្រូវ​​គ្នាៈ ចំពោះ​​ឈាម​ឪពុក និង​ឈាម​ម្តាយ​​មិន​ត្រូវ​គ្នា​​ក៏​​អាច​បណ្តាល​ឱ្យ​កូន​រលូត​ ឬកូន​កើត​មក​អា​ច​​ស្លាប់​​ក៏​មាន​ ។
លោក​សាស្ត្រាចារ្យ​​​បាន​បន្ថែម​​ឱ្យ​ដឹង​​ទៀត​ថា ​​ជា​ការ​ពិត​ណាស់​ការ​​រលូត​កូន​ពិត​ជា​​​ផ្តល់​នូវ​​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​​ដល់​អាយុ​ជីវិត​របស់​ស្ត្រី​​​​​​ ជាម្តាយ​ ​នៅ​ក្រោយ​ពេល​​រលូត​​ដូច​ជា​៖​
– ​ការ​រលូត​មក​ទាំង​អស់ៈ ការ​រលូត​​មាន​​តាំង​ពី​ឈាម សុក ​ទឹក​ភ្លោះ ដែល​ហៅ​ថា ការ​រលូត​ទាំង​ដុល​ ឬ​គ្រប់​គ្រាន់ ។ ដូច​នេះ ផល​ប៉ះ​ពាល់ គឺ​មិន​មាន​​អ្វី​ធំ​ដុំ​នោះ​ទេ ​គ្រាន់​តែ​មាន​​​​ការ​ធ្លាក់​ឈាម​បន្តិច​​​បន្តួច​តែ​ប៉ុណ្ណោះ ហើយ​ក៏​បាត់​ទៅ​វិញ ។
-​ការ​រលូត​​មិន​ទាំង​ដុលៈ ការ​រ​លូត​ប្រ​ភេទ​នេះ ពិត​ជា​មាន​ផល​ប៉ះ​ពាល់​​ចំពោះ​សុខ​ភាព​​​ម្តាយ​យ៉ាង​ធ្ងន់ធ្ងរ​ ដែល​ធ្វើ​ឱ្យ​​ធ្លាក់ឈាម​​​ខ្លាំង​​រហូត​សម្ពាធ​ឈាម​ចុះ​ខ្សោយ​​ដល់​សូន្យ ដែល​ធ្វើ​​ឱ្យ​ស្ត្រី​​ជា​ម្តាយ​​​អាច​ស្លាប់​​បាន ។

លោក​សាស្ត្រា​ចារ្យ​បាន​បន្ថែម​ទៀត​ថា បើ​​មាន​​ការ​រ​លូត​​មក​ទាំង​ដុល​ដូច​នេះ ​ការ​ព្យា​បាល​​គឺ​មិនមាន​អ្វី​សំ​ខាន់​នោះ​ទេ គ្រាន់​តែ​ប្រើ​​ថ្នាំ​ឃាត់​ឈាម​ ឬក៏​ប្រើ​ថ្នាំ​សម្រាប់​ឱ្យ​សាច់​​ដុំ​ស្បូន​​​ប្រឹង​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ត្រូវ​តែ​ពិ​ភាក្សា​​​ជា​មួយ​គ្រូ​​ពេទ្យ ។ ​បើ​សិន​ជា​ការ​រលូត​កូន​មិនទាំង​​ដុល​នោះ​​​ទេ ស្ត្រី​គ្រប់​រូប​​ត្រូវ​តែ​ប្រ​ញាប់​ទៅ​ជួប​​​​គ្រូពេទ្យ ដើម្បី​​ឱ្យ​គ្រូ​ពេទ្យ​​សម្អាត​​ទៅ​តាម​​បច្ចេក​ទេស​របស់​គ្រូ​ពេទ្យ​ និង​ការ​ប្រើ​ប្រាស់​​​ថ្នាំ​ដើម្បី​ការ​ពារ​កុំឱ្យ​ឆ្លង​មេរោគ​ជា​​ដើម ។

ដូច្នេះដើម្បី ការ​ពារ​កុំ​ឱ្យ​រលូត​កូន​ស្ត្រី​គ្រប់​​​រូប​​​ជា​​ម្តាយ​​ត្រូវ​តែ​ឧ​ស្សា​ហ៍​​ទៅ​ពិ​គ្រោះ​ជាមួយ​​គ្រូ​ពេទ្យ​​ឱ្យ​បាន​ញឹក​ញាប់ ជា​ពិសេស​មុន​ពេល​​សម្រេច​​​ចិត្ត​មាន​ផ្ទៃ​​ពោះ​​ ដើម្បី​​ស្វែង​រក​​ជំងឺ​
ផ្សេងៗ ដែល​​បង្កឱ្យ​​រលូត​កូន​បាន​ ៕