រាជធានីភ្នំពេញ ៖ នៅគ្លីនិកលីស្រីវិណា ភ្នំពេញ កាលពីថ្ងៃទី១៤ មករា មានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយស្តីពីការរកឃើញថ្មីនៃវិធីព្យាបាលឆ្អឹងកងខ្នង ដែលវិធីរកឃើញថ្មីនោះមានឈ្មោះថា បច្ចេកទេសកូនកាត់ គឺជាបច្ចេកទេសថ្មីមួយក្នុងការព្យាបាលឆ្អឹងកងខ្នងដែលខូចសឹករេចរឹល។
អ្នកជំងឺដែលទទួលរងការខូចខាតច្រើននៃឆ្អឹងខ្ចីដែលនៅចន្លោះឆ្អឹងកងខ្នង ជាទូទៅមានការឈឺចាប់ខ្លាំងក្លា។ យ៉ាងណាមិញ ទម្រង់នៃដំណើរការវះកាត់ដើម្បីរួមបញ្ចូលនូវឆ្អឹងកងខ្នងពីរចូលគ្នា ជួយបំបាត់ភាពឈឺចាប់បានកម្រិតខ្លះ ប៉ុន្តែការបំបាត់ភាពឈឺចាប់នេះជាទូទៅមានរយៈពេលខ្លីប៉ុណ្ណោះ ។
បច្ចេកទេសថ្មីមួយនៃការវះកាត់ដើម្បីរួមបញ្ចូលនូវឆ្អឹងកងខ្នងពីរចូលគ្នា ដែលបានស្គាល់ថា ជាបច្ចេកទេសកូនកាត់នៃការរួមបញ្ចូលឆ្អឹងខ្នង ឥឡូវផ្តល់ឱ្យអ្នកជំងឺនូវភាពបាត់ការឈឺចាប់ជារៀងរហូត។ បច្ចេកទេសកូនកាត់នៃការរួមបញ្ចូលឆ្អឹងខ្នង គឺជាការរកឃើញមួយដ៏សំខាន់សម្រាប់អ្នកជំងឺ ជាពិសេសសម្រាប់មនុស្សវ័យក្មេងៗដែលការព្យាបាលនឹងធ្វើឱ្យការបាត់បង់សមត្ថភាពរបស់ពួកគេឈានទៅរកការរស់នៅបែបសកម្មវិញ។
បច្ចេកទេសនេះត្រូវដាក់ឱ្យប្រើប្រាស់ជាសាកលនៅឆ្នាំ២០០៧ ហើយមន្ទីរពេទ្យរ៉ាហ្វលស៍ គឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យដែលប្រើប្រាស់មុនដំបូងគេ នូវបច្ចេកទេសកូនកាត់នៃការរួមបញ្ចូលឆ្អឹងខ្នងនេះនៅអាស៊ីប៉ាស៊ីហ្វិក ។ រហូតមកដល់ពេលឥឡូវ មានអ្នកជំងឺ៩នាក់ ទាំងបរទេស និងក្នុងស្រុកដែលបានឆ្លងកាត់បច្ចេកទេសកូនកាត់នៃការរួមបញ្ចូលឆ្អឹងខ្នងនេះ។
ជាមួយនឹងការសម្រាករយៈពេលខ្លីគ្រាន់តែ៥ថ្ងៃ អ្នកជំងឺអាចវិលទៅធ្វើចលនាបានយ៉ាងពេញលេញ និងមានការឈឺចាប់តិចជាងមុន។ បច្ចេកទេសកូនកាត់នៃការរួមបញ្ចូលឆ្អឹងខ្នងនេះ ក៏ការពារកម្រិតជាប់គ្នានៃឆ្អឹងខ្នងពីការខូចខាត។ នេះជាការរកឃើញដ៏មានសារប្រយោជន៍ក្នុងវិទ្យាសាស្ត្រ ដែលការអន់ថយនៃកម្រិតកៀកគ្នាគឺមានផលប៉ះពាល់រយៈពេលយូរពីទម្រង់ចាស់នៃបច្ចេកទេសការវះកាត់ ដើម្បី រួមបញ្ចូលនូវឆ្អឹងកងខ្នងពីរចូលគ្នា។
បច្ចេកទេសកូនកាត់នៃការរួមបញ្ចូលឆ្អឹងខ្នងមានពាក់ព័ន្ធជាមួយការប្រើប្រាស់នូវផ្នែករឹងនៃដំបងមួយដើម្បីទៅព្យាបាលការខូចខាតនៃឆ្អឹងខ្ចីដែលនៅចន្លោះឆ្អឹងកងខ្នង នៅពេលដែលផ្នែកខាងលើត្រូវបានផ្សារភ្ជាប់ជាមួយកន្លែងដែលបត់បែនបាន វាផ្តល់ការការពារពីភាពជាប់កកិតនៃឆ្អឹងខ្ចីដែលនៅចន្លោះឆ្អឹងកងខ្នងជាមួយឆ្អឹងខ្នង។
«នៅពេលដែលការរួមបញ្ចូលគ្នាចប់ ឆ្អឹងខ្នងដែលរងប៉ះពាល់នឹងក្លាយទៅជារឹង ហើយកន្លែងដែលខ្វះការកម្រើកដាក់សម្ពាធលើកន្លែងដែលឆ្អឹងខ្នងនៅកៀកគ្នា ។ កន្លែងដែលឆ្អឹងខ្នងនៅកៀកគ្នា នឹងក្លាយជាបត់ហួសកម្រិតដើម្បីតបស្នងនៅកន្លែងដែលខ្វះការកម្រើក ហើយនេះបង្កឱ្យមានបញ្ហានៅពេលក្រោយ» លោកវេជ្ជបណ្ឌិ David Wong បកស្រាយបន្ថែម។ ជាមួយនឹងដំណើរការថ្មីនេះ គ្រោះថ្នាក់នៃកម្រិតខិតចូលគ្នា និងភាពរង្គើនៃឆ្អឹងខ្នង ការធ្វើចលនាមានកំហិត និងភាពឈឺចាប់គឺត្រូវបានបំបាត់ចោលទាំងស្រុង។
លោកវេជ្ជបណ្ឌិត David Wong ជាគ្រូពេទ្យឯកទេសពិគ្រោះយោបល់ និងវះកាត់ព្យាបាលឆ្អឹងកងខ្នង និងចង្កេះគ្រប់ប្រភេទ នៅមន្ទីរពេទ្យរ៉ាហ្វលស៍ ប្រទេសសិង្ហបុរី ។ គាត់ត្រូវបានអញ្ជើញឱ្យបង្រៀន និងអនុវត្តបង្ហាញទាំងនៅក្នុងប្រទេសសិង្ហបុរី និងក្រៅប្រទេសដូចជាប៉ាគីស្ថាន ចិន ហុងកុង ថៃ និងវៀតណាម។
មន្ទីរពេទ្យ Raffles គឺជាមន្ទីរពេទ្យឯកទេសកម្រិតខ្ពស់ ដែលផ្តល់នូវសេវាវេជ្ជសាស្ត្រជំនាញជាច្រើនប្រភេទ ។ ផ្អែកលើបទពិសោធន៍ក្នុងការផ្តល់នូវសេវាថែទាំវេជ្ជសាស្ត្រប្រកបដោយគុណភាពខ្ពស់ ឈ្មោះ Raffles គឺជាឈ្មោះមួយដែលទទួលបាននូវការទុកចិត្ត និងមានអត្ថន័យ ដូចគ្នានឹងពាក្យថា ប្រកបដោយគុណភាពខ្ពស់។
សម្រាប់អ្នកជំងឺអន្តរជាតិ លោកអ្នកអាចទាក់ទងមកមន្ត្រីទំនាក់ទំនងអ្នកជំងឺអន្តរជាតិរបស់យើងខ្ញុំនៅគ្រប់ម៉ោង ដើម្បីសុំឱ្យពួកគេជួយធ្វើការរៀបចំទាំងអស់ដែលចាំបាច់សម្រាប់ការមកពិនិត្យ និងស្នាក់នៅព្យាបាលប្រកបដោយផាសុកភាពជាមួយនឹងយើងខ្ញុំ។
មន្ទីរពេទ្យ Raffles គឺជាមន្ទីរពេទ្យដែលទទួលបានការទទួលស្គាល់ពីគណៈកម្មាធិការអន្តរជាតិចម្រុះ (JCI) និងទទួលបានវិញ្ញាបនបត្រ ISO 9001:2001៕
ចែករំលែកព័តមាននេះ