ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយអប់រំក្មេងទំនើងដល់សិស្ស​វិទ្យាល័យព្រះស៊ីសុវត្ថិ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ មករា ២០១២ វិទ្យាល័យព្រះស៊ីសុវត្ថិ​​បាន​រៀប​​ចំ​​ផ្សព្វ​ផ្សាយ​​អប់រំ​ក្មេង​ទំនើង​ ដល់​សិស្សា​នុសិស្ស​ ក្រោម​អធិបតីភាពលោកសុខ សម្បត្តិ ជំនួយការ​សម្តេចអគ្គមហាសេនាបតីតេជោ ហុ៊ន សែន និង​ជា​អភិបាលខណ្ឌដូនពេញ នឹង​​​មាន​ការ​ចូល​រួម​ពី​សិស្សា​នុ​សិស្ស​វិទ្យា​ល័យ​ប្រមាណ​ជា​៥​ពាន់​​ នាក់​​ផង​ដែរ។

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ មករា ២០១២ វិទ្យាល័យព្រះស៊ីសុវត្ថិ​​បាន​រៀប​​ចំ​​ផ្សព្វ​ផ្សាយ​​អប់រំ​ក្មេង​ទំនើង​ដល់​សិស្សា​នុសិស្ស​ ក្រោម​អធិបតីភាពលោកសុខ សម្បត្តិ ជំនួយការ​សម្តេចអគ្គមហាសេនាបតីតេជោ ហុ៊ន សែន និង​ជា​អភិបាលខណ្ឌដូនពេញ នឹង​​​មាន​ការ​ចូល​រួម​ពី​សិស្សា​នុ​សិស្ស​វិទ្យា​ល័យ​ប្រមាណ​ជា​៥​ពាន់​​នាក់​​ផង​ដែរ។

លោកមូល សុ៊យហេង នាយកវិទ្យាល័យ​ព្រះស៊ីសុវត្ថិបានលើកឡើងថា យោង​តាម​របាយ​ការណ៍សរុបថ្នាក់ខណ្ឌ​ សកម្មភាពក្មេងទំនើង​តាម​សាលាមានការថយ​ចុះក៏ពិតមែន ប៉ុន្តែ​បញ្ហានេះ​នៅ​តែបន្តអនុវត្តលុប​បំបាត់ឲ្យអស់។ ដូច្នេះ​ទាម​ទារ​​ឲ្យក្មួយៗសិស្សានុ​សិស្សទាំង​អស់​ចូលរួម​ដោយ​ខានមិនបាន។

លោក​បន្តថា សូមក្មួយៗ​​ត្រូវ​ជៀសឲ្យផុត​ពី​ការ​ប្រើ​ប្រាស់គ្រឿង​ញៀន បង្ហោះមូ៉តូ​ គេច​សាលា ត្រូវ​ងាក​មក​រក​ការ​សិក្សា​ឡើងវិញ ដើម្បី​ក្លាយ​ខ្លួន​ជា​សិស្សល្អនិងជាសិស្សគំរូ ដូចពាក្យ​ចាស់ពោល​ថា «ខំរៀនទាន់ខ្លួននៅក្មេង»៕