ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំពាក់​ប្រាក់​អ្នកជួលផ្ទះមិនព្រម​សងប្រាក់​គេទេបែរ​ជា​យក​អង្គរក្សមក​កាង

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោកខុង ​​ស៊ាង​ហ៊ី ​ម្ចាស់​សិប្បកម្ម​​​ក្រឡឹង​​មួយបានជួល​ផ្ទះ​ល្វែងមួយ​​​​មានទី​តាំង​លេខ​ ៦៤Eo E1 ផ្លូវ​លេខ​១៤៨ ​សង្កាត់​ផ្សារ​​កណ្តាល​ទី២ ​ខណ្ឌដូនពេញ ​​បានប្តឹង​​​ទៅ​សាលា​ដំបូង​​រាជធានីភ្នំពេញ ​ពីឈ្មោះ​ស៊ូ វ៉ៃ ​និងឈ្មោះ​កាំង ភិចយូ ជា​ប្រពន្ធ​ ពីបទ​​ក្បត់​​សេចក្តី​ទុកចិត្ត​​​ដោយបោកយកប្រាក់អស់​ជាង​៩ម៉ឺន​​ដុល្លារ ​​ដោយមិនទាន់គិត​​ថ្លៃ​ការ​ប្រាក់​ឯក​ជន​​រាប់ឆ្នាំ​​

រាជធានីភ្នំពេញ ៖ ​លោកខុង ​​ស៊ាង​ហ៊ី ​ម្ចាស់​សិប្បកម្ម​​​ក្រឡឹង​​មួយបានជួល​ផ្ទះ​ល្វែងមួយ​​​​មានទី​តាំង​លេខ​៦៤Eo E1 ផ្លូវ​លេខ​១៤៨ ​សង្កាត់​ផ្សារ​​កណ្តាល​ទី២ ​ខណ្ឌដូនពេញ ​​បានប្តឹង​​​ទៅ​សាលា​ដំបូង​​រាជធានីភ្នំពេញ ​ពីឈ្មោះ​ស៊ូ វ៉ៃ ​និងឈ្មោះ​កាំង ភិចយូ ជា​ប្រពន្ធ​ ពីបទ​​ក្បត់​​សេចក្តី​ទុកចិត្ត​​​ដោយបោកយកប្រាក់អស់​ជាង​៩ម៉ឺន​​ដុល្លារ ​​ដោយមិនទាន់គិត​​ថ្លៃ​ការ​ប្រាក់​ឯក​ជន​​រាប់ឆ្នាំ​​នៅឡើយទេ ។

លោក​ស៊ាង ហ៊ី ​​ដែលហ៊ាន​ឱ្យម្ចាស់​​​ផ្ទះ​ល្វែង​​​ឈ្មោះ​​ស៊ូ វ៉ៃ និង​ប្រពន្ធ​ខ្ចី​​​ប្រាក់​ដ៏ច្រើន​​នេះ ព្រោះ​បាន​និយាយគ្នា​រួចហើយ​ថា នឹង​កាត់​យកផ្ទះល្វែង​​លេខ​​៦៤Eo E1 នេះ​​នៅពេល​ក្រោយ ព្រោះ​ខ្លួន​​លោក​បានជួលផ្ទះ​​នេះ​ធ្វើ​​សិប្បកម្ម​ក្រឡឹង​​ស្នាក់​នៅហើយ ។

ច្រើន​ឆ្នាំ​កន្លងមក ​ឈ្មោះស៊ូ វៃ និង​​​ប្រពន្ធ ​​មិន​ដែល​បាន​មក​អើត​ផ្ទះ​​ល្វែង​នេះទេ ព្រោះ​យល់​ថា ​ខ្លួន​ជំពាក់​​​ប្រាក់​មាន​តម្លៃ​​ស្មើ​ផ្ទះល្វែង​នេះ ទៅ​ហើយ​ដែរ ។ ​ក្រោយ​មក​​ស្រាប់​តែមានល្បិច​​ខូច​ចង់​ស៊ីដាច់​​ប្រាក់ខ្ចី​​​ និងការ​ប្រាក់​​ផង ​បានទៅ​​​ពឹង​ពាក់​អង្គរក្ស​ម្នាក់ឈ្មោះ​ស៊ុន ហួរ ​ឱ្យ​ជួយ​​កាង ដោយធ្វើ​​លិខិត​ផ្ទេរ​​​លក់​ផ្ទះ​​នេះ​ដែល​មាន​ឈ្មោះ​ស៊ុន ហួរ ​​ជា​អ្នក​ទិញ ​ដែលអ្នក​​ច្បាប់​កំពុង​គិត​ថា ​​ជាលិខិត​​​​សេះ​ហោះ ​ដើម្បី​គំរាម​​​កម្លា​​​​ដេញ​ឈ្មោះ​​ស៊ាង ហ៊ី ​​ឱ្យរើ​ចេញពីផ្ទះលេខ​៦៤Eo E1 ​​នេះ ។

ប្រភព​​ច្បាស់ការណ៍ឱ្យដឹងថា ​​ផ្ទះល្វែង​​​លេខ​៦៤Eo E1 ​​នេះ​ត្រូវបាន​សាលា​ដំបូង​​​រាជធានី​ភ្នំពេញ​​​ចេញ​ដី​កា​រក្សា​​​ការពារ​ហាម​ឃាត់​​​ការ​​លក់​ដូរ ផ្ទេរ​សិទ្ធិ ​​ធ្វើ​អំណោយ​ ជួលបញ្ចាំ លេខ២២ច​ចុះ​ថ្ងៃទី​២៦ តុលា​ ឆ្នាំ២០១១ ​រួចរាល់ហើយ ដែល​សាលា​ខណ្ឌ​ សង្កាត់ និងសាមីខ្លួន​​ក៏បាន​​ទទួល​​​​​អានដឹងឮ​​ផង​ដែរ ។ ​ដោយ​សារ​​តែ​មាន​​ការ​ឃុបឃិត​​​​គ្នា​ជាមួយឈ្មោះ​​ស៊ុន ហួរ ​​ដែល​​អាង​​ខ្លួន​​ជាអង្គរក្ស​​​​ បានធ្វើ​លិខិតមិន​ច្បាស់លាស់​មួយ​​ គ្មាន​ហត្ថ​លេខា​​​ និងត្រា​​ អាជ្ញាធរ​ដឹងឮសោះ ​​​​ដែលគេសង្ស័យថា ជាលិខិត​​​​ទិញ​លក់ «សេះ​ហោះ»​​ចុះថ្ងៃទី៣ មករា ឆ្នាំ២០១២ ​នេះ ទៅ​វិញ​ ធ្វើឱ្យមានការ​​ភ្ញាក់ផ្អើល​​ពី​អាជ្ញា​ធរ​​ និងអ្នក​ពាក់ព័ន្ធ​​​គួរឱ្យ​​​​កត់សម្គាល់ ។ ក្រោយ​​ពេលប្រឌិត​រឿង​ទិញ​លក់​​​​ប្រឆាំងទៅ​នឹង​​ដីកា​សម្រេច​រក្សា​ការ​ពារ​របស់​សាលា​ដំបូងរួចមក ​ឈ្មោះស៊ុន ហួរ ​​យក​អំណាច​​ទៅគំរាម​​ដេញឈ្មោះខុង ​​ស៊ាង​ហ៊ី ​ឱ្យ​រើ​​​សិប្បកម្ម​​ក្រឡឹង​​នេះចេញ​ដែលទង្វើនេះ​ធ្វើ​ដូច​​ស្រុក​​​ទេស​អត់ច្បាប់ ។ តាមផ្លូវ​ច្បាប់​​​ ប្រសិន​បើ​​​ចិនកន្តាំង​ឈ្មោះ​ស៊ូ វ៉ៃ ចង់បានផ្ទះ​​ល្វែង​នេះ​វិញ គឺ​​​ងាយស្រួល​បំផុត ​ដោយ​យកប្រាក់កម្ចី​ និង​ការ​ប្រាក់​​តាម​​​​ការព្រមព្រៀង​​គ្នាជាមួយ​​ឈ្មោះ​ខុង ​​ស៊ាង​ហ៊ី ទៅសងគេ វាចប់ទៅ​ហើយ មិនចាំបាច់​​ទៅ​ពឹង​ពាក់ឈ្មោះ​ស៊ុន ហួរ ​​យក​អំណាច​​​​​អង្គរក្ស​​​មក​កាង​បែបនេះ​ទេ ​​នាំតែ​ខូច​ឈ្មោះ​ខូច​អង្គ​ភាព​​គេ។

ខាង​ក្រោមនេះ ​​​ជាពាក្យ​​​​បណ្តឹង​របស់​លោក​ខុង ស៊ាង​ហ៊ី ​​ទៅ​សាលា​ដំបូង​​​រាជធានីភ្នំពេញ ​​ដែល​កោះសន្តិភាព​​ថតចម្លង​ទាំងស្រុង​​​ដូច​ខាង​ក្រោមនេះដែល​យើង​​​គិត​ថា ​​សាលា​ដំបូង​​​រាជ​ធានី​នឹង​ចាត់​ការ​តាម​ផ្លូវ​​​​ច្បាប់​​យ៉ាង​យុត្តិ​ធម៌​ជា​មិន​ខាន ។