ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មកររោងចក្រ​​កាត់​ដេរ​​យ៉ុង​វ៉ា​ចាស់​ធ្វើ​កូដ​កម្ម​សុំ​ប្រាក់​លើក​​ទឹក​ចិត្ត​ជាង​កន្លះ​ខែ ហើយ​មិន​ទាន់​​​មាន​ដំណោះ​ស្រាយ​

12 ឆ្នាំ មុន

ខេត្តកណ្តាល ៖ អស់​រយៈ​ពេល​ជាង​កន្លះ​ខែ​មក​ហើយ គឺ​​ចាប់​ពីថ្ងៃទី​២៦ ធ្នូ ២០១១ រហូត​​មក​ដល់​​ព្រឹក​ថ្ងៃទី​១២ មករា ២០១២ ​នេះ​កម្ម​ករ​ កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​យ៉ុង​វ៉ា អ៊ិន​ដា​ស្ទ្រៀល ខេម​បូឌា ​ខូអិល​ធីឌី ហៅ​រោង​ចក្រ​យ៉ុង​វ៉ា​ចាស់ ​ដែល​មាន​ទីតាំង​នៅ​ភូមិ​ថ្មី​ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ជាង​២​ពាន់​នាក់​​បាន​នាំ​គ្នា​ធ្វើ​កូដ​កម្ម​អហិ.ង្សា​​មិន​ព្រម​ចូល​ធ្វើ​ ការ ដើម្បី​ទាម​ទារ​​ប្រាក់​លើ​កទឹក​ចិត្ត​

ខេត្តកណ្តាល ៖ អស់​រយៈ​ពេល​ជាង​កន្លះ​ខែ​មក​ហើយ គឺ​​ចាប់​ពីថ្ងៃទី​២៦ ធ្នូ ២០១១ រហូត​​មក​ដល់​​ព្រឹក​ថ្ងៃទី​១២ មករា ២០១២ ​នេះ​កម្ម​ករ​ កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​យ៉ុង​វ៉ា អ៊ិន​ដា​ស្ទ្រៀល ខេម​បូឌា ​ខូអិល​ធីឌី ហៅ​រោង​ចក្រ​យ៉ុង​វ៉ា​ចាស់ ​ដែល​មាន​ទីតាំង​នៅ​ភូមិ​ថ្មី​ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ជាង​២​ពាន់​នាក់​​បាន​នាំ​គ្នា​ធ្វើ​កូដ​កម្ម​អហិង្សា​​មិន​ព្រម​ចូល​ធ្វើ​ការ ដើម្បី​ទាម​ទារ​​ប្រាក់​លើ​កទឹក​ចិត្ត​ការ​ងារ​របស​់ខ្លួន ប៉ុន្តែពុំ​មាន​ដំណោះ​ស្រាយ​ទាល់​តែសោះ ដែល​នេះរឿង​មួយ​សោក​ស្តាយ​​ខ្លាំង​ណាស់​ ព្រោះ​ថា ពេល​​កម្ម​ករ​បះ​បោរ​ជ្រួល​ច្របល់​​ខ្លាំង​ បន្ទោស​​គ្នា​ថា ជ្រួល​ជ្រើម​​មិន​ព្រម​ដោះ​ស្រាយ​​គ្នាដោយ​សន្តិ​វិធី លុះពេល​គ្នា​ធ្វើ​កូដ​កម្ម​អហិង្សា​​​ ខាង​រោង​ចក្រ និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ បែរ​ជា​ស្ងាត់…។

កម្ម​ករ​ កម្ម​ការិនី​ដែលធ្វើ​កូដ​កម្ម​នេះ​ជា​កម្ម​ករ​ចាស់​ក្នុង​ចំណោម​កម្ម​ករ​ទាំង​អស់​ជាង​១​ម៉ឺន​នាក់។ ​ការធ្វើ​កូដ​កម្ម​នេះ​គឺចាប់តាំងពី​​ថ្ងៃទី​២៦ ធ្នូ ២០១១ មាន​កម្ម​ករ​​​ចូល​រួម​ជាង​២​ពាន់​នាក់ គឺធ្វើ​កូដ​កម្ម​នៅ​ក្នុង​របង​រោង​ចក្រ ហើយ​មាន​កម្ម​ករ​មួយ​ចំនួន​ធំ​ក៏​បាន​បញ្ឈប់​​​ការ​ធ្វើ​ការ​កូដ​កម្ម​នេះ​ជា​បណ្តើរៗ​ផងដែរ។ មក​ដល់​ថ្ងៃទី​១២ មករា ២០១២ មាន​កម្ម​ករ​ប្រមាណ​តែ​៥​រយ​នាក់​​ប៉ុណ្ណោះ​​បាន​បន្ត​ធ្វើ​ ប៉ុន្តែ​ប្តូរ​ទី​តាំង​ពី​ក្នុង​រោង​ចក្រ​មក​ខាង​មុខ​រោង​ចក្រ​វិញ​ម្តង ដើម្បី​ឱ្យ​មហា​ជន​បាន​ឃើញ​បាន​ដឹង និង​ធ្វើ​ឱ្យ​រំខាន​ដល់​សមត្ថ​កិ​ច្ច​ទៅ​ធ្វើ​ការ​សម្រួល​ចរាចរណ៍​ សណ្តាប់​ធ្នាប់​នៅខាង​មុខ​រោង​ចក្រ​នោះ ។ ទោះ​ជា​បែប​ណា​ក្តី មិន​បង្ក​ឱ្យ​ស្ទះ​ចរាចរណ៍​លើ​ផ្លូវជាតិ​ទេ គ្រាន់តែ​​រំខាន​ដល់​សមត្ថ​កិច្ច​​តិចតួច​តែប៉ុណ្ណោះ។

ការធ្វើ​​កូដ​កម្ម​របស់​កម្ម​ករ​នេះ​បើ​តាម​អ្នក​តាន​ដាន​​គេរំពឹង​ថា ប្រាកដ​ជា​មិន​ទទួល​បាន​ជោគ​ជ័យ​​ឡើយ ព្រោះ​អ្នក​តវ៉ា​មាន​ការ​ថយ​ចុះ​ច្រើន ហើយ​​ការតវ៉ា​​សុំ​បន្ថែម​ប្រាក់​លើក​ទឹក​ចិត្ត​នេះ ត្រូវ​បាន​​តំណាង​រោង​ចក្រ​អះអាង​ថា គ្មាន​នៅ​ក្នុង​ច្បាប់​ការ​​ងារទេ ។ លោក​ទូច ណា​លីន ​តំណាង​ក្រុម​​ហ៊ុន​រោង​ចក្រ​កាត់​ដេរយ៉ុង​រ៉ា​ចាស់​បាន​ប្រាប់​​អ្នក​យក​ព័ត៌​មាន​ថា ការ​ទាម​ទារ​​របស់​ក្រុម​​កម្ម​ករ​​ប្រមាណ​៣​ពាន់​នាក់​​នូវ​​ប្រាក់​លើក​ទឹក​ចិត្ត​៥​ភាគ​​រយនៃ​ប្រាក់​ខែ​​របស់​កម្ម​ករ​មិន​អាច​ទៅរួច​ទេ…៕