ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុវត្ថិ​ភាព​ចរាចរណ៍​សាខា​កាក​បាទ​ក្រហម​រាជ​ធានី​ភ្នំពេញ

14 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ​ដើម្បី​រួមចំណែក​កាត់​បន្ថយ​​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ក៏​ដូច​រួម​ចំណែក​ការ​បន្ថយ​ភាព​ក្រីក្ររបស់​ប្រជាពលរដ្ឋ និង​ដោយ​ឈរ​លើ​ទិស​យុ​ទ្ឋ​សាស្ដ្រ​ទី​១​របស់
កាក​បាទ​ក្រហម​កម្ពុជា​ រួមចំណែក​សង្គ្រោះ​ជីវិត កសាងភាព​ធន់​មាំទៅ​នឹង​គ្រោះ​មហន្ដរាយ និង​វិបត្ដិ​ផ្សេង​ៗ ព្រមទាំង​វិស័យ​ស្នូល​ទី​១ ។ ការ​គ្រប់​គ្រង​គ្រោះ​មហន្ដ​រាយជា​រៀង​រាល់​ស​ប្ដា​ហ៍នា​ព្រឹក​ថ្ងៃ​សៅ​រិ៍ គំរោង​សុវត្ថិភាព​ចរាចរណ៍​របស់ កាក​បាទ​ក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ ដោយ​មានយុវជនកាក​បាទ​ក្រហម​កម្ពុជា​ចំនួន​៣២០​នាក់ គ្រូ​ទីប្រឹក្សា​២៦​នាក់ និង​មន្ដ្រី​បុគ្គលិក​​សាខា​ជា​ច្រើន​រូបបាន​អប់រំ​សុវត្ថិភាព​ចរាចរណ៍​តាម​ស្ដុ​ប​គោលដៅ​សំខាន់​ៗចំនួន​២០​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

សំរាប់​ការ​ធ្វើសុវត្ថិភាព​ចរាចរណ៍​នា​ថ្ងៃ​ទី​៧ ខែមករា​នេះ យុវជនកាក​បាទ​ក្រហម​កម្ពុជា​តាម​ស្ដុ​ប​គោលដៅ​នីមួយ​ៗមាន​សកម្មភាពរស់​រវើក​ ដោយ​យុវជន​ខ្លះ​ឈរ​កាន់​ទង់​បញ្ជា​ចរាចរណ៍ ខ្លះ​ឈរ​ស្រែក​បញ្ជារ​តាម​ឧ​ឃោស​ន​ស័ព្ទ ខ្លះ​កាន់​បដា ដែល​មាន​ខ្លឹមសារ​ពាក់​ព័​ន្ឋ​អប់រំ​សុវត្ថិភាព​ចរាចរណ៍ ខិតខំ​អំពាវនាវ​ដោយ​យកចិត្ដទុកដាក់​ក្នុង​គោលបំណងអប់រំ​បំផុស​និង​ដាស់​ស្មារតី​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​សាធា​រណៈ​ទាំងអស់ឱ្យ​ចេះ​គោរព​ច្បាប់​ចរាចរណ៍ ភ្លើង​សញ្ញា ស្លា​ក​សញ្ញា គំនូស​សញ្ញា និង​ពេល​បើកបរ​ត្រូវ​ពាក់​មួក​​សុវត្ថិភាព ឬ​ដាក់​ខ្សែក្រវាត់​ឱ្យ​បានត្រឹម
ត្រូវ ។ ​ជា​ពិសេស​បើកបរ​ត្រូវ​មានការ​ចេះ​យោគយល់​អា​ធ្យា​ស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ជៀសវាង​ការបង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរា​ចរណ៍​កើតឡើង​ជាយថាហេតុ​។

ជាល​ទ្ធ​ផល​សំរាប់​ស​ប្ដា​ហ៍​នេះ​បងប្អូន​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ភាគច្រើនបាន​យល់​ជ្រួតជ្រាប​អំពី​ការ​ធ្វើសុវត្ថិភាព​ចរាចរណ៍​នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍ ព្រមទាំង​សហ​ការណ៍​ជាមួយ​យុវជន​យើង​ ដែល​ជា​គំរូ​ដ៏​ល្អដល់​អ្នកបើកបរ​មួយ​ចំនួន​តូច​ដែល​មិន​គោរព​ច្បាប់​។

សូម​បញ្ជាក់​ថា កាក​បាទ​ក្រហម​កម្ពុជា​ ក្រោម​​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​ភាព​ប៉ិនប្រសព្វ​របស់លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន ជា​ប្រមុខ​ដឹកនាំ​បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​នូ​វចលនា​យុវជន​នេះ ព្រមទាំង​ធ្វើ​ឱ្យ​យុវជនកាក​បាទ​ក្រហម​កម្ពុជា​យើង​ត្រូវ​ដើរ​តួ​នាទី​ឈានមុខ​ក្នុង​ការ​អប់រំ​ទប់ស្កាត់​ជួយ សង្គ្រោះ​​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ប្រការ​ផ្សេង​ៗ ជា​ពិសេស​បញ្ហា​គ្រោះថ្នាក់​ចរា​ចរណ៍​ដែល​ជាបញ្ហា​ប្រឈម​របស់​សង្គម​ជាតិ​ទាំងមូល​។                                     

ដូចនេះ​ដើម្បី​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ចរា​ចរណ៍ ក៏​ដូច​ជា​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ សូម​បង​ប្អូនប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ទាំង​អស់មេត្ដា​រួម​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួនដើម្បី​ធ្វើឱ្យ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ក្នុង​ប្រទេស​យើង​ទាំងមូល​មាន​របៀប​រៀប​រយ និង​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព​៕