ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មោះ​ផ្នូរ​​ដែល​​​មិន​ត្រូវ​នឹង​ឈ្មោះ​របស់សព​​​​នៅ​ទី​បញ្ចុះ​សព​កង​ទ័ព​អា​មេរិក​​មាន​1​ភាគ​4

14 ឆ្នាំ មុន

​ទី​ភ្នាក់​ងារ​​​ព័ត៌​មាន​បរ​ទេស​​បាន​បង្ហាញ​ឱ្យ​ឃើញ​ស្ត្រី​​ម្នាក់​កំពុង​​យក​​កម្រង​ផ្កា​​ទៅ​​ដាក់​នៅ​​ផ្នូរសព​របស់​ទា​ហាន ដែល​ស្លាប់​ក្នុង​សង្គ្រាម​​នៅ​អ៊ី​រ៉ាក់​ និង​​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ឯ​ឈាប​​ន​ដ្ឋាន​ជាតិ «​អាលីង​តុន​» ស​ហ​រដ្ឋ​អា​មេរិក ។ ក្នុង​អំឡុង​ពេល​ចុង​ក្រោយ​នេះ កង​ទ័ព​អា​មេរិក​​​បាន​បង្ហាញ​ឱ្យ​ដឹង​​ពី​របាយ​ការណ៍​​ដ៏​​គួរ​​ឱ្យ​តក់​ស្លុតថា ក្នុង​ចំនួន​ផ្នូរ​សព​សរុប​ជិត​២៦០.០០០​​​​នៅ​ឈាប​ន​ដ្ឋាន​ជាតិ​​អា​លីង​​តុន ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋ​វៀរ​ហ្សី​នីញ៉ា នោះ​​ មាន​ប្រ​ហែល​១​ភាគ​៤ ឬ​​ផ្នូរ​ប្រ​ហែល​៦៤.០០០​ អា​ច​មាន​​ការ​បញ្ចុះ​សព​​ខុស​ឈ្មោះ​​ ​ឬ​​ឈ្មោះ​ផ្នូ​​រ​មិន​ត្រូវ​នឹង​​ឈ្មោះ​សព​​ដែល​បញ្ចុះ​​ ហើយ​កង​ទ័ព​​អា​មេរិក​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​លម្អិត​​សា​ជា​ថ្មី ៕​