ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរ​ស​ជន​​ជួយកុមារ​កំព្រា​ឪពុក​ជាប់​គុក​​ម្តាយ​ខ្យល់​គរ​ស្លាប់​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖​ ​​ព្រឹក​ថ្ងៃទី​២០ ធ្នូ​ កន្លង​ទៅ​នេះ ​ភ្នាក់​ងារ​​កោះ​សន្តិ​ភាព​​បាន​នាំ​យក​ប្រាក់​អំណោយ​​ទៅ​ប្រ​គល់​​ជូន​កុមារ​កំព្រា​​​៤​នាក់​ ដែល​ឪពុក​ជាប់​ពន្ធ​នា​គារ​​ ម្តាយ​ស្លាប់​​ចោល​​ដល់​​លំនៅ​ឋាន​​​ស្ថិត​ក្នុង​ភូមិ​ថ្លុក​ជ្រៅ ឃុំ​​អញ្ចាញ​រូង ស្រុក​បរិ​បូរណ៍ ។ អំណោយ​​ខាង​លើ​នេះ បាន​មក​ពី​សប្បុរស​ជន​១-​លោក​សេង សុ​ធូ ​ព្រមទាំង​​ក្រុម​គ្រួ​សារ​ចំនួន​៣០​ដុល្លារ ​២-​​​លោក​សេង គី ផ្ទះ​​លក់​ជ្រូក​ខ្វៃ​​​​នៅ​ច្បារ​អំពៅ​​១ ខណ្ឌ​មានជ័យ ​រាជ​ធានី​ភ្នំេពញ​ ចំនួន​៣​ម៉ឺន​រៀល ។

គួរ​បញ្ជាក់​ថា ក្រុម​គ្រួ​សារ​​នេះ​មាន​ប្តីឈ្មោះ​អៀន អឿន ​អាយុ​៤៤​ឆ្នាំ ត្រូវ​បាន​តុលា​ការ​ផ្តន្ទា​ទោសដាក់​ពន្ធ​នា​គារ​​​​​រយៈ​ពេល​១៥​ឆ្នាំ ពី​បទ​មនុស្ស​ឃាត​​​ ហើយ​មក​ដល់​​ពេល​នេះ​​​បាន​៧​​ឆ្នាំ ​ហើ​យ​នៅ​សល់​៨​ឆ្នាំទៀត​ ។ ប៉ុន្តែ​ជា​អកុសល ​​​ប្រ​ពន្ធ​​ឈ្មោះ​ផាត់ ម៉ៅ អាយុ​៤៤​ឆ្នាំ បានស្លាប់​ដោយ​​​សារ​ខ្យល់​គ​រកាល​ពី​​ដើម​ខែ​វិច្ឆិកា បន្សល់​​ទុក​កូន​កំព្រា​​៤​នាក់ ដែល​កំពុង​​រស់​នៅ​ជា​មួយ​​​ជី​ដូន​​ឈ្មោះជឹម ហ៊ីម ​អាយុ​៧៤​ឆ្នាំ ។ ​ថ្ងៃ​ប្រ​គល់​អំណោយ​​ កូន​ស្រី​ច្បង​​មិន​នៅ​​ទេ បាន​ទៅ​ស៊ី​ឈ្នួល​ធ្វើ​​ចង្ក្រាន​​ឱ្យ​គេ​​នៅ​ភូមិ​​អណ្តូង​ឫស្សី​ ។

ក្រោយ​ពី​បានទទួល​​អំណោយ​ដ៏​ថ្លៃ​ថ្លា​​របស់​សប្បុរ​ស​ជន​​នេះ កុមារ​​​កំព្រា​​ទាំង​នោះ បាន​ថ្លែង​អំណរ​គុណ​ដល​់សន្តាន​​ចិត្ត​សប្បុរស​ធម៌​របស់​សប្បុរស​ជន​ផង​ដែរ​ ៕ ឫទ្ធិ​សែន