ថ្ងៃសៅរ៏ ទី៤ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

លោកស្រី​ស៊ូ​ជី​គំរាម​បណ្ដេញ​ចេញពី​គណបក្ស

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី១១ ខែមិនា ឆ្នាំ២០១០ ម៉ោង ១៦:៤៦

.

គេហទំព័របរទេស

.

មេដឹកនាំ​ប្រឆាំង​ភូមា លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ដែល​ត្រូវ​គេ​ផាត់​ចេញ​រួច​ហើយ​មិនឱ្យ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខនេះ ហើយ​ស្ថិត​នៅ​ជាប់​ឃុំឃាំង​ក្នុងផ្ទះ​នោះ ពេល​នេះ​អាច​ត្រូវ​គេ​បណ្ដេញ​ចេញពី​គណបក្ស​របស់​លោកស្រី គឺ​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ទៀត ។

ពួក​យោធា​បាន​លាតត្រដាង​ពី​ខ្លឹមសារ​នៃច្បាប់​ស្ដី​ពី​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ កាលពី​ថ្ងៃ​ទី​១០ មីនា ។ ទោះបី​មានការអំពាវនាវ​របស់​សហគមន៍​អន្ដរជាតិ​ឱ្យ​ដោះលែង​លោកស្រី​ស៊ូ​ជី ជ័យ​លា​ភី​ពានរង្វាន់​ណូបែ​ល​សន្ដិភាព​ក៏​ដោយ ក៏​របប​យោធា​នៅ​តែរឹត​បន្ដឹង​ជំហរ​ចំពោះ​លោកស្រី​ស៊ូ​ជី ដោយ​ក្នុងច្បាប់បោះឆ្នោត​ថ្មី​ចែង​ថា ជន​ណា​ក៏​ដោយ ដែល​ទទួលទោស​ជាប់គុក​ពុំ​អាច​ស្ថិត​ក្នុងគណបក្ស​ណាមួយ​ឡើយ។ បណ្ដា​អ្នកបួស​ក៏បដិសេធ​មិន​ឱ្យ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ខាងមុខ​នេះ​ដែរ ។

សហរដ្ឋអាមេរិក​វាយតំលៃ​ថា ច្បាប់​ថ្មី​ៗរបស់​របប​យោធា​ភូមា គឺ​ពុំ​សម​ស្រប​ទៅ​នឹងលទ្ធិប្រជាធិបតេយ្យ​ឡើយ ហើយ​ការ​បោះឆ្នោត​ដែល​គ្រោង​ធ្វើ​នា​ឆ្នាំ​នេះ​គ្មាន​អ្វី​ក្រៅពីឆាកល្ខោន​មួយ​នោះ​ទេ ។
លោក CROWLEY អ្នកនាំពាក្យ​របស់ក្រសួង​បរទេស​អា​មេ​រិ​ក​ថ្លែង​ថា ច្បាប់​ទាំងនេះ​ដែល​កំណត់ព្រំដែន​ដល់​ការ​ចូលរួម​របស់មេដឹកនាំ​ប្រឆាំង​ក្នុង​ដំណើរការ​នយោបាយ គឺជា​ការ​បំផ្លាញ​ការ​ខិតខំ​ប្រឹងប្រែង​នានា​របស់ក្រុង​វ៉ា​ស៊ី​ន​តោន ​ដើម្បី​កែ​លំអ​ទំនាក់​ទំនងជាមួយ​ភូមា ។
បើ​ពិនិត្យ​លើ​ច្បាប់បោះឆ្នោត​ដែល​គេប្រកាស​នេះ​គ្មាន​ក្ដី​សង្ឃឹម​ណាមួយ​ដែល​ថា ការ​បោះ​ឆ្នោត​ប្រព្រឹត្ដ​ទៅ​គួរ​ឱ្យ​ជឿជាក់ឡើយ ។

 
Related Posts Plugin for WordPress, Blogger...
 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 03-02-2012 ម៉ោង 07:53 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0554,063
បាត ថៃឡង់ (1USD)30.9531.05
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)130.5131.3
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.833.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.3107
ដុល្លារ កាណាដា (100CAD)99.399.8
ហ្វ្រង់ ស្វ៊ីស (100CHF)108.3109
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,1002,110
 

qbmore - Cambodia Advance Communication Ltd