ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​គយ​ប្រើ​ល្បិច​​នាំ​ក្មេង​ស្រី​ទៅ​រំ​លោភ

13 ឆ្នាំ មុន

ខេត្ត​កំពត ៖ ​មន្ត្រី​គយ​ម្នាក់​បាន​ត្រូវ​ក្រុម​គ្រួ​សារ​កុមារី​រង​គ្រោះ​​អាយុ​១៤​ ឆ្នាំ ម្នាក់​ប្តឹង​ទៅ​សមត្ថ​កិច្ច​ប៉ូ​លិស​​ប៉ុស្តិ៍​​ឃុំ​ជុំ​គ្រៀ​ល ​ដោយ​ចោទ​ប្រ​កាន់​​ពី​បទ​ប្រើ​ល្បិច​លួង​លោម​​​យក​ទៅ​រំ​លោភ​សេព​សន្ថ​វៈ​​ ​រ​ហូត​បាន​សម្រេច​​ដល់​ទៅ​ពីរ​លើក​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា ​​ក្រោយ​​មក​ព្រះ​រាជ​​​​អាជ្ញា​​ចេញ​ដី​កា​ឱ្យ​​​ទៅ​នាំ​ខ្លួន​ជន​សង្ស័យ​ មក​​កាន់​ការិយា​ល័យ​​ប្រ​ឆាំង​​ការ​ជួញ​ដូរ​

ខេត្ត​កំពត ៖ ​មន្ត្រី​គយ​ម្នាក់​បាន​ត្រូវ​ក្រុម​គ្រួ​សារ​កុមារី​រង​គ្រោះ​​អាយុ​១៤​ឆ្នាំ ម្នាក់​ប្តឹង​ទៅ​សមត្ថ​កិច្ច​ប៉ូ​លិស​​ប៉ុស្តិ៍​​ឃុំ​ជុំ​គ្រៀ​ល ​ដោយ​ចោទ​ប្រ​កាន់​​ពី​បទ​ប្រើ​ល្បិច​លួង​លោម​​​យក​ទៅ​រំ​លោភ​សេព​សន្ថ​វៈ​​​រ​ហូត​បាន​សម្រេច​​ដល់​ទៅ​ពីរ​លើក​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា ​​ក្រោយ​​មក​ព្រះ​រាជ​​​​អាជ្ញា​​ចេញ​ដី​កា​ឱ្យ​​​ទៅ​នាំ​ខ្លួន​ជន​សង្ស័យ​មក​​កាន់​ការិយា​ល័យ​​ប្រ​ឆាំង​​ការ​ជួញ​ដូរ​ និង​ការ​ពារ​អនី​តិ​ជន​នៃ​ស្នង​ការ​នគរ​បាល​ខេត្ត​កំ​ពត​។

យោង​តាម​ពាក្យ​បណ្តឹង​របស់​ក្រុម​គ្រួ​សារ​​​កុមារី​រង​គ្រោះ​ ប៉ូ​លិស​​ការិយា​ល័យ​​ប្រ​ឆាំង​ការ​ជួញ​ដូរ​ និង​ការ​ពារ​អនី​តិ​ជន​នៃ​ស្នង​ការ​នគរ​បាល​ខេត្ត​នាំ​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ថូ វុទ្ធី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​មន្ត្រី​​គយ​ប្រ​ចាំ​ការ​​​នៅ​ទី​ស្នាក់​ការ​សា​ខា​គយ និង​រដ្ឋា​​ករ​ខេត្ត​កំពត ដើម្បី​ទៅ​​សួរ​នាំ​ជុំ​វិញ​ករណី​ចោទ​ប្រ​កាន់​ពី​ក្រុម​គ្រួសារ​កុមារី​​រង​គ្រោះ​។ តាមសម្តី​កុមារី​​រង​គ្រោះ​បាន​ប្រាប់​សមត្ថ​កិច្ច​​ថា ​ដោយ​សារ​​ឪពុក​ម្តាយ​របស់​នារី​​រង​គ្រោះ​ពុំ​សូវ​មាន​​ការយល់​ដឹង​ពី​ច្បាប់​​ ហើយ​ជា​គ្រួ​សារ​ក្រី​ក្រ​ផង​នោះ​ កាល​ពី​រសៀល​ថ្ងៃ​ទី​១ ​វិច្ឆិកា ​លោក​​ថូ ​វុទ្ធី មន្ត្រី​គយ​បាន​នាំ​នាង​ទៅ​​ហូប​ចំណី​​​អាហារ​នៅ​ផ្សារ​កែប ក្នុង​នោះ​មាន​ស្ត្រី​បី​នាក់​រស់​នៅ​ជិត​គ្នា​បាន​ទៅ​ហូ​ប​ជា​មួយ​​ដែរ ដោយ​ជិះ​រថយន្ត​ទៅ​ជា​មួយ​លោក​មន្ត្រី​គយ​​នោះ​។ ការ​ហូប​​រួម​គ្នា​នេះ​មាន​ចំនួន​៥​នាក់ ស្ត្រី​៤​នាក់ ​រួម​ទាំង​រូប​នាង និង​លោក​មន្ត្រី​គយ​​។ ​ក្រោយ​ពី​​បាន​ហូប​ក្តាម​ និង​ចំណី​ផ្សេងៗ​ទៀតរួច​រាល់​ពួក​យើង​ក៏​នាំ​គ្នា​ជិះ​រថយន្ត​វិល​ត្រ​ឡប់​​មក​ផ្ទះ​​​នៅ​ខេត្ត​កំពត​​វិញ។

លុះ​មក​ដល់​ចំណុច​ជិត​ផ្ទះ លោក​​មន្ត្រី​គយ​ ​នេះ​​ឱ្យ​ស្ត្រី​បី​នាក់​ ដែល​រួម​ដំណើរ​​ចុះ​ទៅ​ផ្ទះ​មុន​​ចំណែក​​​រូប​នាង​​លោក​គយ​ថា ជូន​ទៅ​ឱ្យ​គ្រូ​ពេទ្យ​​ពិនិត្យ​ជំងឺ​សិន​​ពី​ព្រោះ​​​​សុខ​ភាព​នាង​ហាក់​ដូច​ជា​ពុំ​សូវ​​ល្អ​​ដោយ​សារ​លោក​អា​ណិត​ទើប​ជូន​ទៅ​​ឱ្យ​​គ្រូ​ពេទ្យ​ពិនិត្យ​ និង​ព្យាបាល​​​ឱ្យ​។ ប៉ុន្តែ​ការ​នាំ​នាង​មក​នេះ លោក​​គយ​ពុំ​បាន​នាំ​នាង​​ទៅ​មន្ទីរ​ពេទ្យ ឬ​គ្លី​និក ដើម្បី​ពិនិត្យ​ជំងឺ​ទេ បែ​រ​ជា​នាំ​​នាង​មក​​កាន់​​​បន្ទប់​ស្នាក់​នៅ​របស​់​ខ្លួន​ទៅ​វិញ​។ នាង​បន្ត​ទៀត​ថា នៅ​ក្នុង​យប់​នោះ​លោក​មន្ត្រី​គយ​​នេះ​​បាន​ប្រើ​វិធី​សាស្ត្រ​​បម្រើ​​ផ្លូវ​កាម​គុណ​របស់​ខ្លួន​យ៉ាង​ព្រៃ​ផ្សៃ​បំផុត​មក​លើ​រូប​នាង ប៉ុន្តែ​​​ដោយ​សារ​​ការ​អង្វរ​ខ្លាំង​ទើប​​​លោក​គយ​នោះ​​​រំ​លោភនាង​បាន​សម្រេច​​តែ​ពីរ​លើក​​។

ក្រោយ​រួម​រ័ក​នាង​ឈឺ​ផ្សារ​អស់​ពេញ​មួយ​យប់​​​ លុះ​ព្រឹក​ឡើង​លោក​គយ​​បាន​នាំ​នាង​ឱ្យ​ជិះ​ម៉ូតូ​ឌុប​មក​ផ្ទះ​វិញ ពុំ​បាន​យក​រថយន្ត​ជូន​ទេ ព្រ​ម​ទាំង​ប្រ​គល់​ប្រាក់​ឱ្យ​៦០​ម៉ឺន​រៀល ហើយ​​ហាម​កុំ​ឱ្យ​ប្រាប់​អ្នក​ណា​ដឹង​ឱ្យ​
សោះ​។ ក្រោយ​ពី​នាង​មក​ដល់​ផ្ទះ​ត្រូវ​​ឪពុក​ម្តាយ​សួរ​នាំ​ ដោយ​បាត់​​រូប​នាង​​អស់​មួយ​យប់​ពុំឃើញ​មក​ផ្ទះ​នោះ​ ពេល​ម្តាយ​ និង​ក្រុម​គ្រួ​​សារ​​ជជីកសួរ​នាង​ក៏​បាន​ប្រាប់​រឿង​រ៉ាវ​ទាំង​អស់​ ដែល​លោក​គយ​បាន​ប្រ​ព្រឹត្ត​មក​លើ​រូប​នាង ទើប​ម្តាយ​នាង​ប្រាប់​ប្អូន​ស្រី​របស់​គាត់​​ ​​ធ្វើ​ពាក្យ​​ប្តឹង​ទៅ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​​ជុំ​គ្រៀល។​ ក្រោយ​​ពេល​បាន​ទទួល​ពាក្យ​បណ្តឹង​​ពី​គ្រួ​សារ​កុមារី​រង​គ្រោះ នាយ​ប៉ុស្តិ៍​​ជុំ​គ្រៀល ក៏​បាន​រាយ​ការណ៍​​តាម​លំ​ដាប់​លំ​ដោយ​​មក​ថ្នាក់​លើ​រហូត​​​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​ជាប់​ចោទ​​​មក​កាន់​ការិយា​ល័យ​​​​​ប្រឆាំង​ការ​ជួញ​ដូរ និង​ការ​ពារ​អនី​តិ​ជន​​ នៃ​ស្នង​ការ​នគរ​បាល​​ខេត្ត​។

ក្រោយ​​ពេល​សាក​សួរ​​សមត្ថ​កិច្ច​បាន​ក​សាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ទៅ​កាន់​តុលា​ការ​ ដើម្បី​​ចាត់​ការ​បន្ត​។ ​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា នេះ​ជន​ជាប់​ចោទ​​ឈ្មោះ​ថូ វុទ្ធី ​ក្រោយ​ពី​​តុលា​ការ​ហៅ​មក​សាក​សួរ​រួច ក៏​ត្រូវ​បាន​​ឃាត់​ខ្លួន​ដាក់​ពន្ធ​នាគារ​ជា​បណ្តោះ​អា​សន្ន​រង់​ចាំ​ការ​ស៊ើប​អង្កេត​ ដើម្បី​ឈាន​បើក​សវ​នា​ការ​នៅ​​​ពេល​ក្រោយ​។

បញ្ជាក់​ថា ​កុមារី​រង​គ្រោះ​ទារ​​ប្រាក់​ជំងឺ​ចិត្ត​១​០​លាន​រៀល និង​ឱ្យ​តុលា​ការ​ផ្តន្ទា​ទោ​ស​តាម​ច្បាប់ ប៉ុន្តែ​ការ​​ចរចាបាន​ត្រឹម​តែ​១.០០០​ដុល្លារ ទេ ដែល​លើ​ទី​១​បាន​​៧៥០​ដុល្លារ ​ក្រោយ​មក​​ភាគី​ដើម​បណ្តឹង​​​ទារ​​ពី​គ្រួ​សារ​ជន​ជាប់​ចោទ​​២៥០​ដុល្លារ ​ទៀត ហើយ​សន្យា​ជា​មួយ​ជន​ជាប់​ចោទ​ថា ដក​ពាក្យ​បណ្តឹង​វិញ​​ទាំង​អស់​​ដោយ​ទុក​​រឿង​នេះ​ឱ្យ​តុលា​ការ​ជា​អ្នក​សម្រេច​ចុះ​ខ្លួន​ឈប់​ប្តឹង​ប្តល់​ទៀត​ហើយ​​៕