កូនភ្លោះស្យាមចិនជាប់គ្នាមានអាយុ1សប្តាហ៍គ្រូពេទ្យកំពុងពិភាក្សាវះកាត់
ដោយ ៖ សាម៉ន
ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:២៧
គេហទំព័របរទេស
កូនភ្លោះស្យាមចិនជាប់គ្នាមានអាយុ1សប្តាហ៍
កូនភ្លោះស្យាម ឬកូនភ្លោះជាប់គ្នាដែលបង្ហាញក្នុងពេលនេះ មានអាយុ១សប្តាហ៍ កំពុងដេកលើគ្រែក្នុងមន្ទីរពេទ្យមួយ នៅទីក្រុងជីណាន តំបន់សានទុង ប្រទេសចិន ។ បច្ចុប្បន្នក្រុមគ្រូពេទ្យជំនាញកំពុងធ្វើការពិភាក្សាគ្នារិះរកវិធីសាស្ត្រវះកាត់បំបែកខ្លួនចេញពីគ្នា ។
គួរបញ្ជាក់ថា កូនភ្លោះស្យាម ឬកូនភ្លោះខ្លួនជាប់គ្នា បានកើតឡើងពី អូវុល១ ដែលឆ្លងកាត់ការចាប់បង្កកំណើតរួចក៏បានញែកចែកដាច់ជា២ផ្នែក ជាទូទៅរមែងផ្តល់កំណើតជាកូនភ្លោះមុខដូចគ្នា ប៉ុន្តែសំរាប់ករណីភ្លោះដែលមានរាងកាយជាប់គ្នា គឺស្ថានភាពនៃការចែកផ្តាច់ពីគ្នាមិនពេញលក្ខណៈ ។
នៅក្នុងករណីដែលកូនភ្លោះកើតមកជាប់គ្នានេះ មានឱកាសកើតឡើងតែ១ភាគ២០០.០០០ឬម្នាក់ក្នុងចំណោម២០០.០០០នាក់ និងមានឱកាសរស់រានមានជីវិតតិចតួចបំផុត ក្នុងការវះកាត់ចែកផ្ចាច់ដងខ្លួនពីគ្នា ៕