ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​រាស្ត្រ​គណបក្ស​​សម រង្ស៊ី ​​​​មណ្ឌលតាកែវ ​​​ដែល​ទើប​​​តែ​​បណ្តេញ​ពីបក្ស​​​រិះគន់​ថា បក្សប្រឆាំង​​នេះ​​​នឹង​រលំ​​រលាយ​​ទៅអនាគត​មិនខាន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​លោកតុ ​​វ៉ាន់​ចាន់ ​​តំណាង​រាស្ត្រ​គណប​ក្សសម រង្ស៊ី ​​​​មណ្ឌល​តា​កែវ ​​​ដែលទើបតែ​​​​​​​ត្រូវ​បាន​បណ្តេញ​​​ចេញ​​​​ពីបក្ស​​​រិះគន់​ថា ​បើ​​បក្ស​ប្រឆាំង​នេះចេះ​តែ​​​ដេញ​​​សមាជិក​ដោយ​គ្មាន​​​មូលហេតុ​បែបនេះ​​​ ​នឹង​មិន​​​​មាន​ជោគ​ជ័យ​​ ហើយ​​​​ឈានទៅ​​រលំរលាយ​​​នៅ​​ពេល​អនា​គត​​មិនខាន​។​ ការថ្លែង​​​របស់​​អ្នក​​​​តំណាង​​​​​រាស្ត្រ​​​​​​រូប​​នេះ បានធ្វើ​​ឡើងកាលពីព្រឹក​ថ្ងៃទី​១០ តុលា ​​២០១១​

រាជធានីភ្នំពេញ​​​​ ៖ ​លោកតុ ​​វ៉ាន់​ចាន់ ​​តំណាង​រាស្ត្រ​គណប​ក្សសម រង្ស៊ី ​​​​មណ្ឌល​តា​កែវ ​​​ដែលទើបតែ​​​​​​​ត្រូវ​បាន​បណ្តេញ​​​ចេញ​​​​ពីបក្ស​​​រិះគន់​ថា ​បើ​​បក្ស​ប្រឆាំង​នេះចេះ​តែ​​​ដេញ​​​សមាជិក​ដោយ​គ្មាន​​​មូលហេតុ​បែបនេះ​​​​នឹង​មិន​​​​មាន​ជោគ​ជ័យ​​ ហើយ​​​​ឈានទៅ​​រលំរលាយ​​​នៅ​​ពេល​អនា​គត​​មិនខាន​។​ ការថ្លែង​​​របស់​​អ្នក​​​​តំណាង​​​​​រាស្ត្រ​​​​​​រូប​​នេះ បានធ្វើ​​ឡើងកាលពីព្រឹក​ថ្ងៃទី​១០ តុលា ​​២០១១​ នៅឯបន្ទប់​របស់​លោក​​នៃវិមាន​រដ្ឋ​សភា​​​​ជាតិ​ ខណៈ​​ហៅ​អ្នក​សារព័ត៌មាន​​​មកជួបជុំ​​​នឹង​​ផ្តល់​​​​ព័ត៌មាន​​​អំពីការ​​​​យល់​ឃើញរបស់លោក​។

លោក​អតីត​ំណាង​​​រាស្ត្រ​​មណ្ឌល​តាកែវ បាន​លើក​​​​ឡើង​​​​​ទៀត​ថា ការបណ្តេញ​បុគ្គ​លិក​​ ឬសមា​ជិក​​​បក្សជាច្រើន​​​​លើក​គឺ​​​ធ្វើ​ឡើង​​ពី​សំណាក់​​ក្រុម​​​មួយនៅ​ក្នុងគណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​របស់​បក្សសម រង្ស៊ី ដោយគ្រាន់តែ​​​​​ស្តាប់​មនុស្ស​​​អែប​អប​​​​មួយ​ចំនួន​​​ក៏​រិះ​រក​​​​ឧបាយ​កល​​បណ្តេញ​សកម្ម​ជន​​និង​​​តំណាង​រាស្ត្រ​​​​​របស់​ខ្លួន​​​​ជាបន្ត​បន្ទាប់​។​​គណបក្ស​សម រង្ស៊ី ​​​បានសម្រេច​កាលពីថ្ងៃ​ទី​​​៧ តុលា ​​២០១១ ​​បណ្តេញ​​​លោក​តុ វ៉ាន់​​ចាន់ ​​​និង​លុប​ឈ្មោះ​​ចេញពី​បញ្ជីរបស់​​គណ​បក្ស​​​​សម រង្ស៊ី ​​​បន្ទាប់ពី​​បក្ស​បាន​​​​ពិនិត្យ និង​​ពិភាក្សា​​អំពីភាព​អសកម្ម​​ការ​ងារ​មួយ​ចំនួន​​របស់​លោក​​​​​ និង​​ធ្វើ​​សកម្មភាព​​ផ្ទុយ​ពី​​ផលប្រយោជន៍​​​​របស់​បក្ស​។

លោក​តុ វ៉ាន់​​ចាន់​​បន្ត​ថា ​ការ​សម្រេច​​របស់​​គណៈ​​​កម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​​​សម រង្ស៊ី ​​គឺ​ធ្វើ​ឡើង​​ទាំង​ងងឹត​​​ងងុល មិន​បាន​ស្រាវជ្រាវ ​ហើយ​គ្រាន់តែ​​​​ស្តាប់​មនុស្ស​​​មួយក្រុម​តូច​​​​ដែល​ពូកែ​​​ខាង​អែប​អប​ឡេមឡឺម ប៉ុណ្ណោះ ក៏សម្រេច​​​​ធ្វើការ​បណ្តេញ​មនុស្ស​​ល្អៗ និង​សកម្ម​​ជនរបស់​​ខ្លួន​​​ ចេញពីបក្ស​​​មុន​ធ្វើការ​​​​​ណែ​នាំ​ ឬ​​ដាក់ពិន័យ ពោលគឺ​គ្មាន​​​ភស្តុតាង​ក្នុង​ការ​​ចោទប្រកាន់​កំហុស​​​​​ដូច្នេះ​​គ្មានតម្លា​​​​ភាពទេ​ ៕