ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរស្រី​មានផ្ទៃពោះ​​​​៦ខែ​​​ត្រូវឃាត់ខ្លួន​​​​​ពីបទ​​​លួច ​បន្ទាប់ពី​​​​ជាប់គុក​​​៣ដង​​មិន​រាង​

13 ឆ្នាំ មុន

ខេត្ត​កំពត​​ ៖ ​ស្ត្រី​ម្នាក់​ត្រូវ​​​គេ​អះ​អាង​ថា ​​បាន​ចូល​​​លួច​ទ្រព្យ​សម្បត្តិ​ពល​រដ្ឋ​ម្នាក់​នៅ​ភូមិ​កំពង់​បាយ សង្កាត់​កំពង់​បាយ ក្រុង​កំ​ពត កាល​ពី​វេលា​ម៉ោង​១១​និង​៣០នាទី យប់​ថ្ងៃ​ទី​៤ តុលា ​​ដោយ​ត្រូវ​បាន​ម្ចាស់​​ផ្ទះ​​ឈ្មោះ​អ៊ង ប្រុស​ ​ជាអ្នក​​ចាប់​បាន​ផ្ទាល់​ដៃ ហើយ​ហៅ​​ប៉ូ​លិស​ក្រុង​មក​យក​ទាំង​យប់​បញ្ជូន​ទៅ​ស្នង​ការ​ខេត្ត​។​

ខេត្ត​កំពត​​ ៖ ​ស្ត្រី​ម្នាក់​ត្រូវ​​​គេ​អះ​អាង​ថា ​​បាន​ចូល​​​លួច​ទ្រព្យ​សម្បត្តិ​ពល​រដ្ឋ​ម្នាក់​នៅ​ភូមិ​កំពង់​បាយ សង្កាត់​កំពង់​បាយ ក្រុង​កំ​ពត កាល​ពី​វេលា​ម៉ោង​១១​និង​៣០នាទី យប់​ថ្ងៃ​ទី​៤ តុលា ​​ដោយ​ត្រូវ​បាន​ម្ចាស់​​ផ្ទះ​​ឈ្មោះ​អ៊ង ប្រុស​ ​ជាអ្នក​​ចាប់​បាន​ផ្ទាល់​ដៃ ហើយ​ហៅ​​ប៉ូ​លិស​ក្រុង​មក​យក​ទាំង​យប់​បញ្ជូន​ទៅ​ស្នង​ការ​ខេត្ត​។

ស្ត្រី​ជា​ជន​ជាប់​ចោទ​​រូប​នេះ​​ឈ្មោះ​អាន ធីម អាយុ​២៨​ឆ្នាំ នៅ​ភូមិ​អង្គ ឃុំ​ត្រ​ពាំងព្រីង ស្រុក​ទឹក​ឈូ​។ តាម​ការ​អះ​អាង​​របស់​មន្ត្រី​ប៉ូលិស​​ការិយាល័យ​​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល​ឱ្យ​​ដឹង​ថា ស្ត្រី​ម្នាក់​​នេះ​ពិត​ជា​មិន​រាង​ចាល​​ទេ​ ព្រោះ​បើ​តាម​​ដឹង​គឺ​ធ្លាប់​ជាប់​​ពន្ធ​នា​គារ​​៣ដង​​មក​ហើយ​ ប៉ុន្តែ​ការ​លួច​លើក​នេះ​មិន​បាន​សម្ភារ​អ្វី​ទេ ដោយ​សារ​ម្ចាស់​ផ្ទះ​ដឹង​ទាន់ ហើយ​ឆោ​ឡោ​ និង​ដក​ហូត​យក​​បាន​ម៉ា​ស៊ីន​ព្រីន​ពី​​ស្ត្រី​​នេះ​មក​​វិញ​។

ទោះ​ជា​បែប​ណា​ស្ត្រី​​សង្ស័យ​​​នេះ​មាន​ផ្ទៃ​ពោះ ៦​ខែ​ទៅ​ហើយ​មិន​ដឹង​ជា​​​លោក​ព្រះរាជ​អាជ្ញា​​​សាលា​​ដំ​បូង​ខេត្ត​អាច​លើក​លែង​ទោស​ ឬ​ក៏​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​យ៉ាង​ណា​ទេ​ ប៉ុន្តែ​​ប៉ូ​លិស​​ព្រហ្ម​ទណ្ឌ​​បញ្ជាក់​​ថា​​​ ការិយា​ល័យ​នគរ​បាល​បាន​ទទួល​ពាក្យ​បណ្តឹង​​​ពី​គ្រួ​សារ​ជន​រង​គ្រោះ​ទៅ​ហើយ​ ហេតុនេះត្រូវ​ធ្វើការ​​​​តាម​តួនាទី​និង​បញ្ជូន​ជន​សង្ស័យ​ទៅ​សាលា​ដំបូង​ ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​៕