មជ្ឈមណ្ឌលខ្យល់ព្យុះជាតិអាមេរិករាយការណ៍ថា ព្យុះសង្ឃរាឈ្មោះ EARL បានពង្រឹងកំលាំង ហើយក្លាយជាព្យុះសង្ឃរាប្រភេទទី៤ កាលពីថ្ងៃទី១ កញ្ញា ខណៈដែលវាបោកបាក់ឆ្ពោះទៅកាន់ឆ្នេរសមុទ្ររដ្ឋការ៉ូលីនខាងជើង និងលើឆ្នេរសមុទ្រខាងកើតសហរដ្ឋអាមេរិក ។ អភិបាលរដ្ឋការ៉ូលីនខាងជើងបានចេញការប្រកាសអាសន្ន ហើយការប្រកាសអាសន្ននេះនឹងធ្វើរហូតដល់រដ្ឋម៉ាសាជូសេតទៀត ជាពិសេសក្នុងបណ្តាទីតាំងទេសចរណ៍ទាំងឡាយដូចជា MARTHA’S VINEYARD និង NAN-TUCKET ជាដើម ។ ព្យុះនេះកាន់តែពង្រឹងកំលាំងខ្លាំងក្រោយពីបោកបក់លើតំបន់ការ៉ាអ៊ីបរួចមក ៕
ចែករំលែកព័តមាននេះ